នៅព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីចុះអនុស្សរណៈយោគយល់ជាមួយសាលាភូមិន្ទរដ្ឋបាល ដែលពិធីនេះត្រូវបានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ សូមជម្រាបជូនផងដែរថា ការចុះអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយសាលាភូមិន្ទរដ្ឋបាលនេះគឺដើម្បីធ្វើកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើវិស័យសិក្សាអប់រំ បណ្តុះបណ្តាល និងស្រាវជ្រាវ។ នេះជាឱកាសល្អសម្រាប់និស្សិតដែលកំពុងសិក្សាជំនាញរដ្ឋបាលសាធារណៈ និងជំនាញអភិបាលកិច្ច អភិវឌ្ឍ និងគោលនយោបាយសាធារណៈ ក៍ដូចជាជំនាញនីតិសាស្រ្តនៃសាកលវិទ្យាល័យជាតិបាត់ដំបង នឹងមានឱកាសសិក្សាជាមួយកម្មវិធីស្តង់ដាជាតិ វាគ្មិនល្បីៗ និងអាចចូលរួមវគ្គបណ្តុះបណ្តាលនានាដែលសហការរៀបចំដោយសាកលវិទ្យាល័យជាតិបាត់ដំបងជាមួយសាលាភូមិន្ទរដ្ឋបាល។
ពិធីចុះអនុស្សរណៈយោគយល់ជាមួយសាលាភូមិន្ទរដ្ឋបាល
ផ្សាយនៅ ខែវិច្ឆិកា 16, 2021