នៅរសៀលថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង និងវត្តមាន ឯកឧត្តម ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា។ នៅក្នុងពិធីចុះអនុស្សរណៈយោគយល់នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងឯកឧត្តម ពិន វណ្ណារ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានធ្វើរបាយការណ៍សង្ខេបជូនឯកឧត្តមប្រធានគណៈអធិបតីផងដែរ។ អនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យទាំងពីរនេះ មានគោលបំណងធ្វើកិច្ចសហប្រតិបត្តិការភាពជាដៃគូលើការដឹកនាំគ្រប់គ្រង ការងារបច្ចេកទេស ការបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវ ព្រមទាំងកិច្ចសហប្រតិបត្តិការចាំបាច់មួយចំនួនទៀត។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *