នៅព្រឹកថ្ងៃសៅរ៍ ២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាអនុប្រធានទទួលបន្ទុករួមគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារសាកលវិទ្យាល័យជាតិបាត់ដំបង និងបានអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការងារសាងសង់ និងការកែលម្អនានារបស់សាកលវិទ្យាល័យជាតិបាត់ដំបង។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពនានារបស់សាកលវិទ្យាល័យជាតិបាត់ដំបង ជូនឯកឧត្តមប្រធានអង្គប្រជុំ។ កិច្ចប្រជុំនេះក៍មានការចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ ពីគ្រប់អង្គភាពចំណុះសាកលវិទ្យាល័យជាតិបាត់ដំបងផងដែរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *