នាព្រឹកថ្ងៃអង្គារ​ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះឯកឧត្តម​ សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង​ បានចូលរួមជាអធិបតីក្នុងការបើក«កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈសម្រាប់អ្នកគ្រប់គ្រង សហគ្រាសធុនមីក្រូ ធុនតូច និងមធ្យម» ដែលរៀបចំសហការដោយសាកលវិទ្យាល័យជាតិបាត់ដំបង អង្គការ GIZ និងសាកលវិទ្យាល័យជាតិមានជ័យ ដល់សិក្ខាកាមសរុបចំនួន៨០នាក់ មកពីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលនឹងចាប់ផ្តើមពីថ្ងៃទី០២ខែវិច្ឆិកាដល់ថ្ងៃទី២១ខែធ្នូឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ។​ គោលបំណងសំខាន់នៃគម្រោងកម្មវិធីបណ្តុះបណ្តាលនេះ គឺបង្កើតឡើងដើម្បីអភិវឌ្ឍន៍វិជ្ជាជីវៈសម្រាប់ ម្ចាស់អាជីកម្ម អ្នកគ្រប់គ្រង ឬអ្នកដែលមានតួនាទីសមមូលផ្សេងទៀតពី ទៅលើគោលគំនិតអាជីវកម្មជាចាំបាច់ និងជំនាញគ្រប់គ្រងសម្រាប់ការអភិវឌ្ឍន៍សហគ្រាសយូរអង្វែង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *