នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មន្រ្តីអង្គការកូរ៉េកយកា (KOICA) បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ សូមជម្រាបផងដែរថា តាមរយៈអង្គការកូរ៉េកយកា (KOICA) បានបញ្ជូនគ្រូជនជាតិកូរ៉េ អោយមកធ្វើការងារជាគ្រូបង្រៀនភាសាកូរ៉េដល់និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងបានផ្តល់ឱកាសអាហារូបករណ៍នានាដល់និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបងទៅបន្តការសិក្សា និងហ្វឹកហាត់ការងារនៅប្រទេសកូរ៉េផងដែរ។

