កាលពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ សាកលវិទ្យាល័យជាតិបាត់ដំបងបានធ្វើការផ្សព្វផ្សាយគោលការណ៍ និងកម្រងសំណួរវាយតម្លៃការបង្រៀនជូនទៅដល់គ្រូបង្រៀនឬសាស្រ្តាចារ្យ និងនិស្សិតទាំងអស់របស់សាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ នៅក្នុងអង្គប្រជុំ ឯកឧត្តម សុខ ឃន បានផ្ដល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួន និងលើកទឹកចិត្តសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ឱ្យចូលរួមធ្វើការវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីលើកកម្ពស់គុណភាពអប់រំរបស់សាកលវិទ្យាល័យជាតិបាត់ដំបងឱ្យកាន់តែប្រសើរឡើងជាលំដាប់។
ការផ្សព្វផ្សាយគោលការណ៍ និងកម្រងសំណួរវាយតម្លៃការបង្រៀន
ផ្សាយនៅ ខែវិច្ឆិកា 11, 2021