នៅព្រឹកថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាអនឡាញស្តីពី៖ “វគ្គតម្រង់ទិស និងចែករំលែកគន្លឹះសំខាន់ៗដើម្បីជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ”។ វគ្គតម្រង់ទិសនេះមានការអញ្ជើញចូលរួមពីវាគ្មិន៖ អ្នកគ្រូ មៀច សុខារី (ឯកទេស ភាសាខ្មែរ) លោកគ្រូ ណុប ឬទ្ធីពង្ស (ឯកទេស រូបវិទ្យា) និងលោកគ្រូ យុត ឬទ្ធីរង្គ (ឯកទេស គណិតវិទ្យា) និងមានការចូលរួមពីសិស្សានុសិស្សវិទ្យាល័យតាមប្រព័ន្ធ Zoom និងទស្សនាការផ្សាយផ្ទាល់តាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សាកលវិទ្យាល័យផងដែរ។ តាងនាមថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិបាត់ដំបង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ-អ្នកគ្រូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចែករំលែកគន្លឹះសំខាន់ៗត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់សិស្សានុសិស្សថ្នាក់ទី១២ នាពេលខាងមុខនេះ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *