នារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំអង្គប្រជុំផ្សព្វផ្សាយលទ្ធផលវាយតម្លៃការបង្រៀនទាំងបីមុំ រួមទាំងស្ថិតិ និងពិន្ទុមធ្យមភាគរបស់និស្សិតសម្រាប់ឆមាសទី១ ឆ្នាំសិក្សា២០២០-២០២១ រួមទាំងគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃ និងការលើកទឹកចិត្តទៅលើការបង្រៀនរបស់គ្រូ ឬសាស្រ្តាចារ្យពេញម៉ោង និងវេលាការ នៃសាកលវិទ្យាល័យជាតិបាត់ដំបងទៅកាន់អង្គភាពបណ្តុះបណ្តាល និងការិយាល័យដែលពាក់ព័ន្ធ។ នៅក្នុងអង្គប្រជុំ ឯកឧត្តម សុខ ឃន បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួន និងបានបញ្ជាក់បន្ថែមចំពោះអង្គភាពបណ្តុះបណ្តាល និងការិយាល័យដែលពាក់ព័ន្ធអំពីសារៈសំខាន់នៃការវាយតម្លៃគុណភាពបង្រៀន និងរៀន និងការតាមដានយកចិត្តទុកដាក់ទៅលើលទ្ធផលសិក្សារបស់និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ ជាចុងបញ្ចប់ ឯកឧត្តម សុខ ឃន បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗបន្ថែមអំពីការបន្តការសហការជាប្រព័ន្ធរវាងអង្គភាពទាំងអស់ ក្នុងការពង្រឹងការតាមដាននិងការវាយតម្លៃគុណភាពបង្រៀន និងរៀន ដើម្បីលើកកម្ពស់គុណភាពអប់រំនៅក្នុងសាកលវិទ្យាល័យជាតិបាត់ដំបងឱ្យកាន់តែប្រសើរខ្លាំងជាលំដាប់។
កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលវាយតម្លៃការបង្រៀន ស្ថិតិ និងពិន្ទុមធ្យមភាគរបស់និស្សិតសម្រាប់ឆមាស
ផ្សាយនៅ ខែវិច្ឆិកា 8, 2021