នៅរសៀលថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយវិទ្យាល័យចំនួន៩ ក្នុងខេត្តឧត្តរមានជ័យ ដែលពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមវត្តមានរបស់ លោក ទេព នាវា សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោកនាយកវិទ្យាល័យទាំង៩ ដែលដឹកនាំដោយលោក ឈឺន ឈា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ។ ពិធីចុះអនុស្សរណៈនៃការយោគយល់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រីកការសហប្រតិបត្តិការ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកលើវិស័យអប់រំ និងបណ្តុះបណ្តាលនៅក្នុងខេត្តបាត់ដំបងក៏ដូចជាភូមិភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ បន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនេះ គណៈប្រតិភូបានចុះទស្សនកិច្ច វឌ្ឍនភាពសាកលវិទ្យាល័យជាតិបាត់ដំបង ដែលមានដូចជាមន្ទីរពិសោធន៍វិស្វកម្មសំណង់ស៊ីវិល បច្ចេកវិទ្យា network កែច្នៃអាហារ បណ្ណាល័យ និងជាពិសេសអាងហែលទឹកទៀតផង។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយវិទ្យាល័យ ក្នុងខេត្តឧត្តរមានជ័យ
ផ្សាយនៅ ខែវិច្ឆិកា 5, 2021