នៅព្រឹកថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយវិទ្យាល័យចំនួន១០ ក្នុងខេត្តបន្ទាយមានជ័យ ដែលពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ តំណាងសាកលវិទ្យាល័យជាតិបាត់ដំបង និងលោក-លោកស្រីជានាយកវិទ្យាល័យទាំង១០ ដែលដឹកនាំដោយលោកស្រី ផ្លុង គិមហួន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ។ ពិធីចុះអនុស្សរណៈនៃការយោគយល់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រីកការសហប្រតិបត្តិការ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកលើវិស័យអប់រំ និងបណ្តុះបណ្តាលនៅក្នុងខេត្តបាត់ដំបងក៏ដូចជាភូមិភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ គួរបញ្ជាក់ផងដែរថាកិច្ចសហប្រតិបត្តិការនេះគឺជាកត្តាដែលសំខាន់ក្នុងការជួយអភិវឌ្ឍធនធានមនុស្ស និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកលើវិស័យអប់រំ ក៏ដូចជាដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចផងដែរ។ បន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនេះ គណៈប្រតិភូបានចុះទស្សនកិច្ច វឌ្ឍនភាពសាកលវិទ្យាល័យជាតិបាត់ដំបង ដែលមានដូចជាមន្ទីរពិសោធន៍វិស្វកម្មសំណង់ស៊ីវិល បច្ចេកវិទ្យា network កែច្នៃអាហារ បណ្ណាល័យ និងជាពិសេសអាងហែលទឹកទៀតផង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *