កាលពីព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សាកលវិទ្យាល័យជាតិមានជ័យ គាំទ្រផ្នែកបច្ចេកទេស ដោយអង្គការ GIZ និងសហការគាំទ្រដោយសហភាពសហព័ន្ទយុវជនកម្ពុជាខេត្តបាត់ដំបង​ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង FASMEC បានរៀបចំពិធីដាក់ឲ្យដំណើរការជាផ្លូវការកម្មវិធី់៖ “ថ្នាលបណ្តុះអាជីវកម្មកម្ពុជាសម្រាប់ការអភិវឌ្ឍផលិតផលចំណីអាហារ Cambodia Business Incubation for Food Production Development (CBI-Food)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តាមប្រព័ន្ធអនឡាញ និងផ្ទាល់។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *