កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ មហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំកិច្ចប្រជុំដើម្បីប្រមូលធាតុចូលក្នុងការអភិវឌ្ឍន៍កម្មវិធីសិក្សា ជំនាញនីតិសាស្រ្ត ក្រោមអធិបតីភាព លោក ទេព នាវា សាកលវិទ្យាធិការរង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម បណ្ឌិត ថុក សុខុម អនុរដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍ លោកព្រឹទ្ធបុរស លោក-លោកស្រីជាព្រឹទ្ធបុរសរង ប្រធានដេប៉ាតឺម៉ង់ លោកគ្រូ-អ្នកគ្រូ អ្នកស្រាវជ្រាវ តំណាងស្ថាប័នរដ្ឋ និងស្ថាប័នអង្គការពាក់ព័ន្ធ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *