សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាស្ថាបនិកសាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពបណ្ណាល័យ និងអាងហែលទឹកខ្នាតអន្តរជាតិរបស់សាកលវិទ្យាល័យជាតិបាត់ដំបង ដែលគ្រោងនឹងដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះ។ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានអមដំណើរសម្តេចក្រឡាហោមក្នុងដំណើរចុះពិនិត្យមើលវឌ្ឍនភាពនេះ។
![](https://nubb.edu.kh/wp-content/uploads/2021/10/photo_2021-10-28_15-38-32-1024x768.jpg)
![](https://nubb.edu.kh/wp-content/uploads/2021/10/photo_2021-10-28_15-38-18-1024x768.jpg)
![](https://nubb.edu.kh/wp-content/uploads/2021/10/photo_2021-10-28_15-38-37-1024x768.jpg)
![](https://nubb.edu.kh/wp-content/uploads/2021/10/photo_2021-10-28_15-38-50-1024x768.jpg)