នារសៀលថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង អមដំណើរដោយឯកឧត្តម ងួន រតនៈ អតីតអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិបាត់ដំបង អញ្ជើញពិនិត្យមើលបណ្ណាល័យ និងមណ្ឌលហែលទឹក ខ្នាតអន្តរជាតិ របស់សាកលវិទ្យាល័យជាតិបាត់ដំបង និងត្រៀមដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗនេះ។ សូមជម្រាបផងដែរថា សម្រាប់មណ្ឌលហែលទឹក ខ្នាតអន្តរជាតិនេះ មានអាងហែលទឹកចំនួន ៣ រួមមាន ៖ ទី១. អាងហែលទឹកខ្នាតអន្តរជាតិ ទំហំ ២៥ x ៥០ម៉ែត្រ មានជម្រៅ ២,៥ម៉ែត្រ ទី២. អាងសម្រាប់លោតទឹក មានជម្រៅ ៥ម៉ែត្រ និងមានចម្ងាយលោត ១៥ម៉ែត្រ និងទី៣. អាងហែលទឹកតូច សម្រាប់កំដៅសាច់ដុំ ទំហំ ១០ x ២៥ម៉ែត្រ ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *