កាលពីព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ មហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍ បានរៀបចំកិច្ចប្រជុំ ដើម្បីប្រមូលធាតុចូល ក្នុងការអភិវឌ្ឍន៍កម្មវិធីសិក្សា ជំនាញសេដ្ឋកិច្ច និងសេដ្ឋកិច្ចកសិកម្ម ក្រោមអធិបតីភាព លោក ទេព នាវា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិបាត់ដំបង ជាតំណាងដ៏ខ្ពង់ខ្ពស់ នៃ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង។ កិច្ចប្រជុំនេះ មានការចូលរួមពីលោកព្រឹទ្ធបុរស លោក លោកស្រី ព្រឹទ្ធបុរសរង ប្រធានដេប៉ាតឺម៉ង់ លោក លោកស្រីសាស្រ្តាចារ្យ អ្នកស្រាវជ្រាវ អ្នកជំនាញសេដ្ឋកិច្ច សេដ្ឋកិច្ចកសិកម្ម និង កម្មវិធីសិក្សា ពីសាកលវិទ្យាល័យនៅអាស៊ី និងអ៊ឺរ៉ុប និងតំណាងស្ថាប័នរដ្ឋ សហព័ន្ធពាណិជ្ជកម្ម ធនាគារ និងដៃគូពាក់ព័ន្ធ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *