នាព្រឹកថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២១ មហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍ បានរៀបចំកិច្ចប្រជុំ ដើម្បីប្រមូលធាតុចូល ក្នុងការអភិវឌ្ឍន៍កម្មវិធីសិក្សាបរិញ្ញាបត្រពីរភាសា ខ្មែរ-បារាំង ជំនាញចិត្តវិទ្យា។ កិច្ចប្រជុំនេះ មានការចូលរួមពី លោក លោកស្រី ព្រឺទ្ធបុរស ព្រឹទ្ធបុរសរង ប្រធានដេប៉ាតឺម៉ង់ លោក លោកស្រីសាស្រ្តាចារ្យ អ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា និងប្រទេសបារាំង ព្រមទាំងតំណាងស្ថាប័នរដ្ឋ តំណាងអង្គការ និងដៃគូពាក់ព័ន្ធ។
កិច្ចប្រជុំដើម្បីប្រមូលធាតុចូលក្នុងការអភិវឌ្ឍកម្មវិធីសិក្សាបរិញ្ញាបត្រពីរភាសា
ផ្សាយនៅ ខែតុលា 26, 2021