កិច្ចប្រជុំប្រចាំខែកញ្ញា ស្តីពីវឌ្ឍនភាពសាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិមានជ័យ និងសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារនៅព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំសហការីចូលរួមប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិមានជ័យ និងសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សាកលវិទ្យាធិការ បានធ្វើរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពរបស់សាកលវិទ្យាល័យជាតិបាត់ដំបង ជូនឯកឧត្តមប្រធានអង្គប្រជុំ។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ស សុខា បានកោតសសើរចំពោះវឌ្ឍនភាពនានារបស់សាកលវិទ្យាល័យជាតិបាត់ដំបងផងដែរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *