នារសៀលថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សាស្រ្តាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាអនុប្រធានទទួលបន្ទុករួមគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំកិច្ចប្រជុំស្តីអំពី “វឌ្ឍនភាពរបស់សាកលវិទ្យាល័យជាតិបាត់ដំបង”។ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ធ្វើបាយការណ៍សង្ខេបអំពីវឌ្ឍនភាពរបស់សាកលវិទ្យាល័យជាតិបាត់ដំបង។ បន្ទាប់ពីកិច្ចប្រជុំគណៈប្រតិភូបានចុះទស្សនកិច្ចទីតាំងមួយចំនួនរបស់សាកលវិទ្យាល័យដែលមានដូចជាអាងហែលទឹក និងបណ្ណាល័យដែលនឹងត្រូវដាក់អោយប្រើប្រាស់នាពេលដ៍ខ្លីខាងមុខនេះជាដើម៕

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *