សាកលវិទ្យាល័យជាតិបាត់ដំបងបានសហការជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ និងមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំនៅកម្ពុជា វិទ្យាស្ថានខុងជឺ រៀបចំការប្រកួតនិយាយរឿងនិទានជាភាសាចិននៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងប្រធានគណៈកម្មការគ្រប់គ្រងនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់តាមអនឡាញនៅក្នុងពិធីប្រកួតនេះ។ ឯកឧត្តម ចាង ជាន ជាអគ្គទីប្រឹក្សា (អនុប្រធានបេសកកម្មការទូត)នៃស្ថានឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងជាតំណាងរបស់ ឯកឧត្តម វ៉ាង វិនទាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាបានចូលរួមក្នុងពិធីនេះ រួមជាមួយថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានចូលរួមផងដែរ។ ការរៀបចំពិធីនេះធ្វើឡើងស្របតាមស្តង់ដាសុវត្ថិភាពនានាដែលកំណត់ដោយក្រសួងសុខាភិបាលនិងក្រសួងអប់រំ យុវជន និងកីឡា។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *