នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំកម្មវិធីពិភាក្សាតាមប្រព័ន្ធអនឡាញស្តីពីទិវានៃដេប៉ាតីម៉ង់ភាសាកូរ៉េដើម្បីផ្សព្វផ្សាយពីព័ត៌មានសំខាន់ៗមួយចំនួនដូចជាលក្ខណៈពិសេសនៃកម្មវិធីអប់រំរបស់ដេប៉ាតីម៉ង់ភាសាកូរ៉េ កម្មវិធីអាហាររូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េ និងគោលនយោបាយគាំទ្រនិស្សិតជាប់អាហារូបករណ៍ ព្រមទាំងកម្មវិធីមនុស្សធម៌របស់អ្នកស្ម័គ្រចិត្តកយការជាដើម។ លើសពីនេះទៀត កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីស្វាគមន៍និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានជំនាញអក្សរសាស្រ្តកូរ៉េ និងចែករំលែកបទ ពិសោធន៍ល្អៗ ដល់ប្អូនៗ និស្សិតក្នុងការសិក្សាភាសាកូរ៉េដើម្បីទទួលបានជោគជ័យ។ កម្មវិធីនេះក៏មានការអញ្ចើញចូលរួមផងដែរពីសំណាក់លោកនាយកវិទ្យាស្ថានភាសាបរទេស អ្នកស្ម័គ្រចិត្តកយការនៅសាកលវិទ្យាល័យជាតិបាត់ដំបង សាស្ត្រាចារ្យសាកលវិទ្យាល័យដៃគូនៅក្នុងប្រទេសកូរ៉េ និស្សិតដែលកំពុងសិក្សាក្នុងដេប៉ាតីម៉ង់ភាសាកូរ៉េ ព្រមទាំងអតីតនិស្សិតជំនាញភាសាកូរ៉េដែលកំពុងសិក្សានៅក្នុងប្រទេសកូរ៉េ។
កម្មវិធីពិភាក្សាតាមប្រព័ន្ធអនឡាញស្តីពីទិវានៃដេប៉ាតីម៉ង់ភាសាកូរ៉េដើម្បីផ្សព្វផ្សាយពីព័ត៌មានសំខាន់ៗ
ផ្សាយនៅ ខែតុលា 22, 2021