នាថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំសិក្ខាសាលាអនឡាញស្តីពី“ការចែករំលែកបទពិសោធន៍រៀនសូត្រពីការវាយតម្លៃសាកល្បងកម្មវិធីអប់រំពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា” ដែលដឹកនាំដោយឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ដើម្បីត្រៀមរៀបចំវាយតម្លៃកម្មវិធីអប់រំ សាកវប្បកម្មរបស់មហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ។ សិក្ខាសាលាអនឡាញនេះធ្វើបទបង្ហាញដោយគ្រូ ឧទ្ទេស១រូប គឺ លោក លី វណ្ណារ័ត្ន ប្រធានការិយាល័យធានាគុណភាពផ្ទៃក្នុង សម្របសម្រួលសិក្ខាសាលា និងបច្ចេកទេសដោយបុគ្គលិកសម្របសម្រួល និងជំនួយការបច្ចេកទេស និងមានការចូលរួមពីថ្នាក់ដឹកនាំ ដូចជា ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង ប្រធានដេប៉ាតឺម៉ង់ អនុប្រធានដេប៉ាតឺម៉ង់ និងមន្រ្តីមកពីអង្គភាពចំណុះទាំងអស់នៅក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង។ ឯកឧត្តម សាកលវិទ្យាធិការបានមានមតិណែនាំមួយចំនួនសម្រាប់ការប្រតិបត្តិក្នុងការវាយតម្លៃគុណភាពអប់រំផ្ទៃក្នុង ហើយសិក្ខាសាលាមួយនេះបានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យដោយមានការពិភាក្សាជាក្រុម រួមជាមួយនឹងសំណួរនិងចម្លើយផ្សេងៗពីអ្នកចូលរួម។ ចុងបញ្ចប់សិក្ខាសាលាអនឡាញនេះបានបញ្ចប់ដោយមានការធ្វើPre-Test និង Post-Test ផងដែរ។
សិក្ខាសាលាអនឡាញស្តីពី“ការចែករំលែកបទពិសោធន៍រៀនសូត្រពីការវាយតម្លៃសាកល្បងកម្មវិធីអប់រំពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា”
ផ្សាយនៅ ខែតុលា 19, 2021