កាលពីរសៀលថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ការិយាល័យកិច្ចការនិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំធ្វើបទបង្ហាញស្តីពីលទ្ធផលនៃការសិក្សាពីស្ថានភាពការងាររបស់និស្សិតក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញសាកវប្បកម្ម នៃមហាវិទ្យាល័យកសិកម្មនិងកែច្នៃអាហារ និងជំនាញគណនេយ្យ នៃមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ ក្រោមវត្តមានរបស់លោកសាកលវិទ្យាធិការរង ទេព នាវា ព្រមទាំងថ្នាក់ដឹកនាំតាមបណ្តាអង្គភាពបណ្តុះបណ្តាលនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ គោលបំណងសំខាន់នៃការរៀបចំបទបង្ហាញនេះគឺដើម្បីឆ្លើយតបទៅនឹងសកម្មភាពនៃការអនុវត្តគោលនយោបាយនៃផែនការយុទ្ធសាស្ត្រអប់រំ ២០១៩-២០២៣ និងផែនការយុទ្ធសាស្ត្ររយៈពេល១០ឆ្នាំ (២០២០-២០៣០) របស់សាកលវិទ្យាល័យជាតិបាត់ដំបង ដែលបានផ្តោតជាសំខាន់ទៅលើការពង្រឹងគុណភាពនៃការបណ្តុះបណ្តាល ការកាត់បន្ថយគម្លាតរវាងកម្មវិធីអប់រំ និងតម្រូវការទីផ្សារការងារ ព្រមទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ការធ្វើបទបង្ហាញស្តីពីលទ្ធផលនៃការសិក្សាពីស្ថានភាពការងាររបស់និស្សិតក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ
ផ្សាយនៅ ខែតុលា 19, 2021