នាព្រឹកថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ២០២១នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានចូលរួមវេទិកាស្តីពី «បញ្ហាប្រឈម និងចក្ខុវិស័យសម្រាប់ការសិក្សាក្នុងកម្មវិធីថ្នាក់ពីរភាសា បារាំង-ខ្មែរ នៅប្រទេសកម្ពុជា» តាមរយៈប្រព័ន្ធអនឡាញហ្សូម (Zoom) ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងក្រសួងអប់រំ យុវជន និងកីឡា។ គោលបំណងសំខាន់នៃវេទិកានេះគឺដើម្បីធ្វើការផ្សព្វផ្សាយពីកម្មវិធីសិក្សាថ្នាក់ពីរភាសា បារាំង -ខ្មែរ ស្វែងយល់ពីបញ្ហាប្រឈមនានានិងដំណោះស្រាយ ព្រមទាំងដើម្បីកំណត់ពីចក្ខុវិស័យរបស់កម្មវិធីសិក្សាថ្នាក់ពីរភាសា បារាំង-ខ្មែរ សម្រាប់ឆ្នាំសិក្សាបន្ទាប់ផងដែរ។ វេទិកានេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងស្ថានទូតបារាំងប្រចាំកម្ពុជា តំណាងគ្រឹះស្ថានសិក្សាដែលមានកម្មវិធីសិក្សាជាភាសាបារាំង លោកគ្រូ អ្នកគ្រូ ដែលបង្រៀនក្នុងកម្មវិធីថ្នាក់ពីរភាសាបារាំង-ខ្មែរ និងសិស្សានុសិស្ស សរុបប្រមាណជាង៣០០នាក់។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *