នារសៀលថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងសហការី បានចូលរួមវេទិកាតាមអនឡាញដែលរៀបចំឡើងដោយសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកហ្គុយលីនស្តីពី “ការបង្កើតសម្ព័ន្ធភាពសាកលវិទ្យាល័យចិន-អាស៊ាន លើវិស័យនវានុវត្តន៍ ព័ត៌មានវិទ្យា និង បច្ចេកវិទ្យាអេឡិចត្រូនិក”។ សាកលវិទ្យាល័យនានានៅក្នុងប្រទេសចិន សាកលវិទ្យាល័យនៅក្នុងប្រទេសអាស៊ានចំនួន៩០ និងក្រុមហ៊ុនឯកជនចំនួន៣១ បានចូលរួមនៅក្នុងវេទិកានេះ។ សាកលវិទ្យាល័យជាតិបាត់ដំបងត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សានៃសម្ព័ន្ធភាពនេះ។ ឯកឧត្តម សុខ ឃន បានមានប្រសាសន៍នៅក្នុងអង្គវេទិកានេះថា សាកលវិទ្យាល័យជាតិបាត់ដំបងនឹងចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងសម្ព័ន្ធភាពសាកលវិទ្យាល័យ ចិន-អាស៊ាន លើវិស័យនវានុវត្តន៍ ព័ត៌មានវិទ្យា និង បច្ចេកវិទ្យាអេឡិចត្រូនិកដើម្បីលើកកម្ពស់គោលនយោបាយវិថីមាសឌីជីថលនៅក្នុងប្រទេសកម្ពុជា។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *