នៅរសៀលថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំកិច្ចប្រជុំស្តីពី៖ “ការផ្សព្វផ្សាយទម្រង់សៀវភៅព័ត៌មានអំពីអង្គភាពបណ្តុះបណ្តាល (Faculty Handbook)” ដែលកិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំសាកលវិទ្យាល័យ ព្រមទាំងថ្នាក់ដឹកនាំនៃគ្រប់មហាវិទ្យាល័យ វិទ្យាស្ថាន សាលាក្រោយបរិញ្ញាបត្រ ដេប៉ាតឺម៉ង់ ការិយាល័យ និងមជ្ឈមណ្ឌលផងដែរ។ ការរៀបចំសៀវភៅព័ត៌មានអំពីអង្គភាពបណ្តុះបណ្តាលនេះឡើង គឺដើម្បីប្រមូលផ្តុំនូវព័ត៌មានគ្រប់ជ្រុងជ្រោយនៃអង្គភាពបណ្តុះបណ្តាលនីមួយៗ ដែលអនុញ្ញាតិអោយនិស្សិត ក៏ដូចសាធារណៈជនទូទៅងាយស្រួលក្នុងការស្វែងយល់លម្អិត និងទទួលបានព័ត៌មានពិតពីអង្គភាពបណ្តុះបណ្តាលទាំងនោះ ក៏ដូចជាសាកលវិទ្យាល័យជាតិបាត់ដំបងផងដែរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *