នារសៀលថ្ងៃពុធ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានដឹកនាំកិច្ចប្រជុំជាមួយសមាគមន៍វិទ្យាសាស្រ្ត និងការអប់រំសម្រាប់កម្ពុជានៅទីក្រុងប៉ារីសប្រទេសបារាំង (SEFCA) ដែលជាដៃគូសហប្រតិបត្តិការរបស់សាកលវិទ្យាល័យ។ កិច្ចប្រជុំនេះបានរៀបចំឡើងតាមរយៈប្រព័ន្ធZoom ដែលមានរបៀបវារៈដូចខាងក្រោម:
១.ការណែនាំខ្លីអំពីសមាគមន៍
២.របាយការណ៍កិច្ចសហប្រតិបត្តិការកន្លងមក
៣.គម្រោងសកម្មភាពសហប្រតិបត្តិការក្នុងពេលអនាគតដ៏ខ្លីគួរបញ្ជាក់ផងដែរថាកិច្ចសហប្រតិបត្តិការនេះនឹងធ្វើឱ្យប្រសើរនូវជំនាញនានាដូចជា ព័ត៌មានវិទ្យា សំណង់ស៊ីវិល អេឡិចត្រូនិច អគ្គិសនី (ដែលជាជំនាញថ្មី) ជំនាញកែច្នៃអាហារ កសិកម្មអេកូឡូស៊ី និងភាសាបារាំងសម្រាប់វិទ្យាសាស្ត្រ។
កិច្ចប្រជុំជាមួយសមាគមន៍វិទ្យាសាស្រ្ត និងការអប់រំសម្រាប់កម្ពុជានៅទីក្រុងប៉ារីសប្រទេសបារាំង (SEFCA)
ផ្សាយនៅ ខែតុលា 18, 2021