នារសៀលថ្ងៃពុធ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំមន្រ្តីបច្ចេកទេសក្រសួងបរិស្ថាន ចុះត្រួតពិនិត្យទីតាំងក្នុងការសាងសង់ឡដុតសម្រាមដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។



