នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកម្មវិធីសិក្ខាសាលាអនឡាញស្ដីពី”បែបបទនៃការសរសេរអត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រសម្រាប់និស្សិតថ្នាក់ក្រោយបរិញ្ញាបត្រ” ដែលរៀបចំដោយសាលាក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ សិក្ខាសាលាអនឡាញនេះបានធ្វើបទឧទ្ទេសដោយវាគ្មិនកិត្តិយស Asst. Prof. Dr. Issra Pramoolsook សាកលវិទ្យាល័យបច្ចេកវិទ្យាសុរៈណារី ព្រះរាជាណាចក្រថៃ។ គោលបំណងនៃសិក្ខាសាលាអនឡាញនេះ គឺដើម្បីអភិវឌ្ឍសមត្ថភាពនៃការសរសេរអត្ថបទស្រាវជ្រាវ បណ្ដុះការគិតបែបត្រិះរិះ និងក្រមសីលធម៌នៃការសរសេរអត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រ និងដើម្បីផ្ដល់ឱកាសដល់និស្សិតអាចសរសេរនិងបោះពុម្ពអត្ថបទស្រាវជ្រាវនៅក្នុងព្រឹត្តិបត្រជាតិនិងអន្តរជាតិនាពេលអនាគត។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *