នាព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកិច្ចសហការរវាងសាលាក្រោយបរិញ្ញាបត្រ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងអប់រំ វិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងមហាវិទ្យាល័យអប់រំ វិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាព លោកស្រីបណ្ឌិត អ៊ុ រ៉ាវី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោក ទេព នាវា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងគោលបំណងសហការបង្កើតកម្មវិធីសិក្សាជំនាញវិទ្យាសាស្ត្រអប់រំថ្នាក់បរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់ និងជំនាញទំនាក់ទំនងអន្តរជាតិ នៃថ្នាក់បរិញ្ញបត្រផងដែរ។ លោក លោកស្រី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យទាំងពីរមានចំណាប់អារម្មណ៍ និងប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យដំណើរការដោយការចែករំលែក និងការជួញជ្រោមជ្រែងគ្នាទៅវិញទៅមកដើម្បីបង្កើនកិត្យានុភាព ឧត្តមភាព និងការជឿទុកចិត្តលើគុណភាពបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សារបស់សាកលវិទ្យាល័យទាំងពីរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *