នៅរសៀលថ្ងៃចន្ទ ៨កើត ខែ ស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិដំបង បានដឹកនាំកិច្ចប្រជុំស្ដីពីលទ្ធផលការងារប្រចាំពីរសប្ដាហ៍ខែសីហារបស់គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) ដើម្បីតាមដានពីវឌ្ឍនភាព និងប្រសិទ្ធភាពការងារដែលអ្នកប្រតិបត្តិទាំងអស់បានអនុវត្តតាមផែនការរបស់គម្រោង ដោះស្រាយនូវបញ្ហាប្រឈមដែលអ្នកប្រតិបត្តិគម្រោងបានជួបប្រទះ និងដាក់ទិសដៅបន្តក្នុងការអនុវត្តគម្រោង។
កិច្ចប្រជុំស្ដីពីលទ្ធផលការងារប្រចាំពីរសប្ដាហ៍ខែសីហារបស់គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP)
ផ្សាយនៅ ខែសីហា 30, 2021