ព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានប្រគល់សម្ភារៈមួយចំនួនរួមមាន កុំព្យូទ័រយួរដៃចំនួន១០គ្រឿង ទូរទស្សន៍ឆ្លាតវៃទំហំ៦៥អ៊ីង ចំនួនមួយគ្រឿង និងម៉ាស៊ីនព្រីន3D ជូនមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ សម្រាប់គាំទ្រដល់ការអនុវត្តគម្រោង Digi-CHE-ASIA ដែលជាគម្រោងមួយផ្តោតជាសំខាន់ទៅលើការពង្រឹងសមត្ថភាពឌីជីថលនៅតាមគ្រឹះស្ថានឧត្តមសិក្សានៅអាស៊ី។ គម្រោង Digi-CHE-ASIA នេះបានទទួលការឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុពីកម្មវិធី Erasmus+ របស់សហគមន៍អឺរ៉ុប។ គ្រឹះស្ថានឧត្តមសិក្សាល្បីៗនៃបណ្តាប្រទេសនានាដែលបានចូលរួមក្នុងគម្រោងមួយនេះរួមមាន សាកលវិទ្យាល័យ Athens (ប្រទេសក្រិក) ក្រុមហ៊ុនណូវែលគ្រុប (ប្រទេសលុចសំបួ)សាកលវិទ្យាល័យ Evora (ប្រទេសព័រទុយហ្គាល់) សាកលវិទ្យាល័យ Hue (ប្រទេសវៀតណាម) សាកលវិទ្យាល័យ Danang (ប្រទេសវៀតណាម) សាកលវិទ្យាល័យស្វាយរៀង (ប្រទេសកម្ពុជា) សាកលវិទ្យាល័យ Champasack (ប្រទេសឡាវ) សាកលវិទ្យាល័យ Savannakhet (ប្រទេសឡាវ) និងសាកលវិទ្យាល័យជាតិបាត់ដំបង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *