នៅរសៀលថ្ងៃអង្គារ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំកិច្ចប្រជុំស្តីពី៖ ការរៀបចំផែនការសម្រាប់កិច្ចការទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងផ្នែកឧស្សាហកម្ម (University Industry Linkage – UIL) ដែលតាមរយៈនេះសាកលវិទ្យាល័យនឹងទទួលធាតុចូលសំខាន់ៗពីសហគ្រាស ក្រុមហ៊ុនសម្រាប់កែលម្អកម្មវិធីសិក្សាដើម្បីធ្វើការបណ្តុះបណ្តាលនិស្សិតអោយសមស្របទៅនឹងតម្រូវការជាក់ស្តែងរបស់សហគ្រាស ក្រុមហ៊ុនទាំងនោះ និងការទទួលយកនិស្សិតដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបងទៅបម្រើការងារនៅទីនោះផងដែរ។
![](https://nubb.edu.kh/wp-content/uploads/2021/08/IMG_9382-1024x683.jpg)
![](https://nubb.edu.kh/wp-content/uploads/2021/08/IMG_9381-1024x683.jpg)
![](https://nubb.edu.kh/wp-content/uploads/2021/08/IMG_9389-1024x683.jpg)