នៅព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំឆមាសទី១ របស់សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យជាតិមានជ័យ តាមប្រព័ន្ធអនឡាញ Zoom ដែលនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង បានធ្វើបទបង្ហាញរាយការណ៍ពីវឌ្ឍនភាពនានារបស់សាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមកម្មវិធីកំណែទម្រង់របស់គណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យ។ ថ្លែងនៅក្នុងកិច្ចប្រជុំតាមដានវឌ្ឍនភាពនេះ ឯកឧត្តម ស សុខា ប្រធានអង្គប្រជុំបានកោតសរសើរចំពោះសមិទ្ធិផលនានាក្រោមការដឹកនាំរបស់ ឯកឧត្តម សុខ ឃន និងសហការី ព្រមទាំងបានលើកទឹកចិត្តបន្តខិតខំបន្ថែមទៀតដើម្បីការរីកចម្រើនវិស័យអប់រំ និងសម្រាប់យុវជននៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា៕

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *