នៅរសៀលថ្ងៃអង្គារ៍ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានជួបសំណេះសំណាលជាមួយនិស្សិតគ្រប់ជំនាញ និងគ្រប់កម្រិតសិក្សាតាមប្រព័ន្ធអនឡាញ (Microsoft Teams) ដើម្បីស្វែងយល់ និងផ្តោះប្តូរព័ត៌មាន ទទួលសំណូមពរ ជជែកវែកញែកលើបញ្ហា និងរកដំណោះស្រាយជូនដល់និស្សិតទាំងអស់ផងដែរ។ ជំនួបសំណេះសំណាលនេះត្រូវបានបញ្ចប់ប្រកបដោយភាពផ្លែផ្កា និងទទួលបាននូវព័ត៌មានត្រឡប់គ្រប់ជ្រុងជ្រោយ ដើម្បីអោយសាកលវិទ្យាល័យមានលទ្ធភាពរៀបចំយន្តការ ផែនការអភិវឌ្ឍន៍ និងកែលម្អបន្ថែមទៀត។ វេទិកាសំណេះសំណាលនេះ នឹងត្រូវធ្វើឡើងជារៀងរាល់២ខែម្តង រវាងថ្នាក់ដឹកនាំសាកលវិទ្យាល័យផ្ទាល់ ជាមួយនិស្សិតគ្រប់ជំនាញ និងគ្រប់កម្រិតសិក្សាទាំងអស់។ ក្នុងនាមថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិបាត់ដំបង សូមធ្វើការវាយតម្លៃខ្ពស់ និងសូមអរគុណចំពោះការចូលរួមរបស់និស្សិតក្នុងន័យស្ថាបនា ដើម្បីលើកកម្ពស់ការកែលម្អគុណភាពសិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបងបន្ថែមទៀត៕

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *