ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានប្រគល់ឧបករណ៍គាំទ្រដល់ការអនុវត្តគម្រោងសហគមន៍អឺរ៉ុប GREENCAP របស់សាលាក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យជាតិបាត់ដំបង ដែលជាគម្រោងពង្រឹងសមត្ថភាពបៃតងនៅក្នុងស្ថាប័នឧត្តមសិក្សា ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ គម្រោងនេះផ្តល់មូលនិធិដោយកម្មវិធីអឺរ៉ាស់ស្មុសផ្លាស់ (គម្រោងកសាងសមត្ថភាពនៅថ្នាក់ឧត្តមសិក្សា) នៃសហគមន៍អឺរ៉ុប ដែលគម្រោងនេះមានដៃគូសហប្រតិបត្តិការចំនួន៣នៅអឺរ៉ុបរួមមាន៖ សាកលវិទ្យាល័យ Nantes (ប្រទេសបារាំង) សាកលវិទ្យាល័យ Southern Denmark (ប្រទេសដាណឺម៉ាក) និងសាកលវិទ្យាល័យ Vigo (ប្រទេសអេស្ប៉ាញ) និងដៃគូក្នុងស្រុកចំនួន៤រួមមាន៖ សាកលវិទ្យាល័យជាតិបាត់ដំបង, សាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *