ស្ថិតក្រោមក្របខណ្ឌកម្មវីធី Erasmus+ នៃគម្រោង GREENCAP Project សាលាក្រោយបរិញ្ញាបត្រ និងមហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងដោយមានការគាំទ្ររបស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានសហការជាមួយសាកលវិទ្យាល័យ វីហ្គោ ប្រទេសអេស្ប៉ាញបានរៀបចំសិក្ខាសាលាអនឡាញស្តីពី៖ “សហគមន៍កសិកម្មនៅក្នុងប្រទេសកម្ពុជា៖ការអភិវឌ្ឍន៍ និងផលប្រយោជន៍” ដែលត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃច័ន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។ សិក្ខាសាលានេះត្រូវបានអញ្ជើញចូលរួមចែករំលែកធ្វើបទបង្ហាញដោយវាគ្មិន លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ខេមបូឌា (AMRU Rice Cambodia Co.,Ltd) និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកស្រីបណ្ឌិត Iria Garcia Lorenzo សាស្រ្តចារ្យសាកលវិទ្យាល័យ វីហ្គោ ប្រទេសអេស្ប៉ាញ និងលោក Guillaume Jumel ប្រធានអង្គការជីវិត និងដី។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា និងវាគ្មិនរបស់កិត្តិយសរបស់យើងដែលបានចំណាយពេលវេលាដ៍មានតម្លៃដើម្បីធ្វើបទបង្ហាញ និងចែករំលែកនៅក្នុងសិក្ខាសាលាអនឡាញនេះ។
Live Stream Webinar: https://www.facebook.com/watch/?v=522259762142366