នៅរសៀលថ្ងៃច័ន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាអនុប្រធានទទួលបន្ទុករួមគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំកិច្ចប្រជុំអនឡាញ តាមដានវឌ្ឍនភាពការងារខែមេសា និងលើកទិសដៅការងារបន្តសម្រាប់ខែឧសភា របស់គណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យ។ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរាយការណ៍នូវរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងាររបស់សាកលវិទ្យាល័យជូនដល់ឯកឧត្តមប្រធានអង្គប្រជុំ និងឯកឧត្តមដែលជាសមាជិកគណៈកម្មការ។ ឯកឧត្តម ប្រធានអង្គប្រជុំ និងឯកឧត្តមដែលជាសមាជិកគណៈកម្មការបានកោតសរសើរចំពោះលទ្ធផលការងារដែលបានអនុវត្តន៍ និងបានផ្តល់អនុសាសន៍ល្អៗជាច្រើនសម្រាប់ការងារកំណែទម្រង់នៅខែបន្ទាប់ និងបានបូកសរុប ព្រមទាំងបិទបញ្ចប់អង្គប្រជុំប្រកបដោយភាពផ្លែផ្កា និងស្និតស្នាលបំផុត។
ប្រជុំតាមដានវឌ្ឍនភាពការងាររបស់សាកលវិទ្យាល័យជាតិបាត់ដំបង
ផ្សាយនៅ ខែឧសភា 11, 2021