នៅថ្ងៃព្រហស្បត្តិ៍ ១១កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំកិច្ចប្រជុំរាយការណ៍លើការងារគម្រោងនានារបស់សាកលវិទ្យាល័យ និងស្តាប់បទបង្ហាញពីវឌ្ឍនភាពការងារគម្រោង ដែលអង្គភាពចំណុះសាកលវិទ្យាល័យកំពុងតែអនុវត្តន៍។ គោលបំណងនៃកិច្ចប្រជុំរាយការណ៍ និងបទបង្ហាញនេះ គឺដើម្បីទទួលបានព័ត៌មានពីដំណើរការ និងផលវិបាកនានាក្នុងពេលអនុវត្តន៍គម្រោង៕
ប្រជុំរាយការណ៍ និងបទបង្ហាញពីវឌ្ឍនភាពការងារគម្រោងនានារបស់សាកលវិទ្យាល័យជាតិបាត់ដំបង
ផ្សាយនៅ ខែមេសា 22, 2021