នៅរសៀលថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ និងប្រកាសមុខតំណែងគណៈគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង។ ឯកឧត្តម នៀ សុផន ប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងអប់រំ យុវជន និងកីឡា បានឡើងអានព្រះរាជ្យក្រឹត្យ និងអនុក្រឹត្យស្តីពីការតែងតាំងមុខតំណែងសាកលវិទ្យាធិការ និងសាកលវិទ្យាធិការរងមួយរូប នៃសាកលវិទ្យាល័យជាតិបាត់ដំបង។ ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើសុទ្ទរកថាស្វាគមន៍ស្តីពីការបណ្តុះបណ្តាល និងការប្តេជ្ញាចិត្ត ជូនអង្គពិធីផងដែរ។
ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ អញ្ជើញជាអធិបតីបើកបវេសនកាលនៅសាកលវិទ្យាល័យជាតិបាត់ដំបង
ផ្សាយនៅ ខែមេសា 20, 2021