បដិរូបសាកលវិទ្យាល័យជាតិបាត់ដំបង
អត្ថន័យនៃឡូហ្គូ
នៅលើផ្នែកកំពូល
កំពូលស្រួចនៃប្រាងប្រាសាទអង្គរតំណាងឱ្យអត្តសញ្ញាណជាតិខ្មែរ។ ដំបងពណ៌ត្បូងកណ្តៀងតំណាងឱ្យភាពល្អនៃធម្មជាតិ និងមានព្រះចេស្តាដើម្បីថែរក្សា និងការពារទឹកដីខេត្តបាត់ដំបង
ជើងពានមានរចនាបទត្រ បកផ្កាឈូកតំណាងភាពរុងរឿងនៃសិល្បៈវប្បធម៌និងទំនៀមទំលាប់ប្រពៃណីនៃខេត្តបាត់ដំបង។ ពន្លឺកាំរស្មីពណ៌លឿង ហ៊ុំព័ទ្ធដោយស៊ុម តំណាងឱ្យការអប់រំ និងសកម្មភាពដែលជាស្ពានចម្លងនិស្សិតទៅរកភាពរុងរឿង។ ចង្កោមគួរស្រូវពណ៌មាស តំណាងឱ្យការច្រូតកាត់កសិផល ជាពិសេសដំណាំស្រូវ ផ្ការំដួល (Melodorum Fruticosum Lour) ជាផ្កានិមិត្តសញ្ញាព្រះរាជាណាចក្រកម្ពុជា តំណាឱ្យមន្តស្នេហ៍ភ្លឺថ្លា នៃទេសភាពទឹកដីខេត្តបាត់ដំបង ដែលគេទទួលស្គាល់ថាជាខេត្តដែ មានរុក្ខជាតិច្រើនសម្បូរបែបគួរឱ្យទាក់ទាញ។ គ្រឿងម៉ាស៊ីនមាស តំណាងឱ្យការអភិវឌ្ឍន៍នៃវិស័យឧស្សាហកម្ម ជាពិសេសកសិឧស្សាហកម្ម។ ឆ្នូតពណ៌សនៅជុំវិញរង្វង់ តំណាងឱ្យព្រះម្ចាស់ទឹកម្ចាស់ដី
ដែលជាអ្នកគ្រប់គ្រងទឹកដីខេត្តបាត់ដំបង។ ពណ៌ក្រហមក្រម៉ៅនៅខាងក្រៅ តំណាងឱ្យភាពស្រស់ស្អាតនៃទឹកដី ធម្មជាតិ និងបរិស្ថាននៃខេត្តបាត់ដំបង។
ទំហំនៃឡូហ្គូ
សមាមាត្រនៃទទឹង និងប្រវែងឡូហ្គូនេះគឺ ១.៣៦ សង់ទីម៉ែត្រ។