ក). សាររបស់នាយកសាលាក្រោយបរិញ្ញាបត្រ

សូមស្វាគមន៍មកកាន់សាលាក្រោយបរិញ្ញាបត្រ នៃសាកលវិទ្យាល័យជាតិបាត់ដំបង!
សាលាក្រោយបរិញ្ញាបត្រជាអង្គភាពឈានមុខលើការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត និងជាមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការស្រាវជ្រាវនៅប្រទេសកម្ពុជា ពិសេសភូមិភាគពាយ័ព្យនៃកម្ពុជា។ បច្ចុប្បន្នសាលាក្រោយបរិញ្ញាបត្របាននឹងកំពុងផ្តល់សេវាកម្មបណ្តុះបណ្តាលដល់និស្សិតមកពីគ្រប់ទិសទី ពិសេសក្នុងភូមិភាគពាយ័ព្យនៃកម្ពុជាលើថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៦ជំនាញ និងបណ្ឌិតស្រាវជ្រាវ២ជំនាញសិក្សា ដែលការបណ្តុះបណ្តាលថ្នាក់ក្រោយបរិញ្ញាបត្រនេះបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវឱកាសដល់និស្សិត បុគ្គលិកអប់រំ មន្ត្រីរាជការ បុគ្គលិកតាមបណ្តាគ្រឹះស្ថានរដ្ឋ និងឯកជននានា ក្នុងភូមិភាគពាយ័ព្យនៃកម្ពុជា ក្នុងការអភិវឌ្ឍនូវចំណេះដឹង សមត្ថភាព និងជំនាញស្រាវជ្រាវបន្ថែម ដើម្បីឈោងចាប់ឱកាសការងារល្អៗ និងទទួលបាននូវតួនាទីភារកិច្ចថ្មី ស្របតាមកាលានុវត្តភាពក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ាន។
ជាមួយជោគជ័យក្នុងកិច្ចការងារបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នាពេលកន្លងមក សាលាក្រោយបរិញ្ញាបត្រ បាននឹងកំពុងបន្តបណ្តុះបណ្តាលអ្នកបច្ចេកទេសជាន់ខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ដែលមានសមត្ថភាពក្នុងការសិក្សា ស្រាវជ្រាវ វិភាគ ព្យាករណ៍ និងការធ្វើផែនការឆ្លើយតមនឹងការប្រែប្រួលរយៈពេលខ្លី មធ្យម និងវែង។ទន្ទឹមនឹងនេះ សាលាក្រោយបរិញ្ញាបត្រ បាននឹងកំពុងពង្រឹងគុណភាពនៃការបណ្តុះបណ្តាលលើជំនាញដែលមាន ព្រមទាំងបន្តពង្រីកវិសាលភាពក្នុងការបណ្តុះបណ្តាលបន្ថែមលើជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) អោយស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០៣០ ពិសេសការពង្រឹង និងពង្រីកកម្មវិធីសិក្សាស្រាវជ្រាវថ្នាក់បណ្ឌិត ដែលជាធាតុចូលសំខាន់ក្នុងការកសាងធនធានមនុស្សក្នុងក្របខណ្ឌសាកលវិទ្យាល័យ ក៏ដូចជាភូមិភាគពាយ័ព្យ ដែលធាតុសំខាន់គាំទ្រនូវការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងតំបន់។សកម្មភាពនេះ ក៏ឆ្លើយតបនឹងចក្ខុវិស័យរបស់សាកលវិទ្យាល័យជាតិបាត់ដំបង ជាគ្រឹះស្ថានអប់រំឧត្តមសិក្សា ពហុជំនាញ និងស្រាវជ្រាវ ដែលមានកិត្យានុភាព ឧត្តមភាព និងការជឿទុកចិត្តក្នុងក្របខណ្ឌជាតិ និងអន្តរជាតិឆ្នាំ២០៣០។ ដូច្នេះដើម្បីសំរេចបាននូវចក្ខុវិស័យនេះ ការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពិតជាមានសារសំខាន់មិនអាចខ្វះបាន ក្នុងការកសាងធនធានមនុស្សស្នូល លើកកម្ពស់ការស្រាវជ្រាវ និងការបង្កើតថ្មី ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងដោះស្រាយនូវបញ្ហាសង្គម វិទ្យាសាស្រ្តនានា ស្ថិតក្នុងបរិបទនៃសកលភាហូបនីយកម្ម និងកាលានុវត្តភាពក្នុងតំបន់។
ទស្សនៈទានស្នូលនិងស្មារតីនៃការបណ្តុះបណ្តាលក្នុងសាលាក្រោយបរិញ្ញាបត្រគឺប្រព្រឹត្តទៅតាមទិសស្លោកវប្បធម៌គុណភាពនៃសាកលវិទ្យាល័យជាតិបាត់ដំបងពោលក «គុណភាពនៃកម្មវិធីសិក្សា កំណត់ឧត្តមភាពនៃនិស្សិតបញ្ចប់ការសិក្សា ឧត្តមភាពនៃនិស្សិតបញ្ចប់ការសិក្សាកំណត់ភាពជឿទុកចិត្តនៃស្ថាប័ន»។
តាំងនាមអោយថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំក្នុងសាលាក្រោយបរិញ្ញាបត្រ ខ្ញុំបាទគោរពថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ លោក-លោកស្រី អ្នកនាង កញ្ញា នូវការជឿទុកចិត្តលើការបណ្តុះបណ្តាលថ្នាក់ក្រោយបរិញ្ញាបត្រក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង។ សិក្សាថ្ងៃនេះ ដើម្បីបង្កើនពុទ្ធិ ចំណេះដឹង និងចំណេះធ្វើ ដើម្បីឧត្តមភាពការងារ និងកិត្យានុភាពលើឆាកជាតិ និងអន្តរជាតិ។
សូមគោរពអរគុណ និងអរគុណ។
បណ្ឌិត ជា រដ្ឋា
នាយកសាលាក្រោយបរិញ្ញាបត្រ
ខ).សាវតា
ការបណ្តុះបណ្តាលថ្នាក់ក្រោយបរិញ្ញាបត្រក្នុងសាកលវិទ្យាល័យជាតិបាត់ដំបងបានចាប់ផ្តើមក្នុងឆ្នាំ២០០៧ជាមួយនឹងការបណ្តុះបណ្តាលជំនាញគ្រប់គ្រង ដែលជាលទ្ធិផលនៃការបណ្តុះបណ្តាលជាង១០ឆ្នាំកន្លងមកនេះសាកលវិទ្យាល័យជាតិបាត់ដំបងបានបណ្តុះបណ្តាលនិស្សិតប្រមាណ ៥០០ នាក់ ដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ និងបច្ចុប្បន្នកំពុងបំរើការក្នុងគ្រឹះស្ថានអប់រំស្រាវជាវ រដ្ឋនិងឯកជននានា ស្ថាប័នជំនាញរបស់រដ្ឋ អង្គការសង្គមស៊ីវិល ក្រុមហ៊ុនឯកជន និងដំណើរការធុរៈកិច្ចផ្ទាល់ខ្លួន ដែលជាកំលាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ជាមួយភាពជោគជ័យនៃការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងតម្រូវការនៃការដំណើរបណ្តុះបណ្តាលជំនាញថ្មីស្របនឹងតម្រូវការទីផ្សារការងារ សាកលវិទ្យាល័យជាតិបាត់ដំបងបានសម្រេចស្នើសុំក្រសួងអប់រំ យុវជន និងកីឡា ក្នុងបង្កើតសាលាក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យជាតិបាត់ដំបងដើម្បីធ្វើអោយប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលថ្នាក់ក្រោយបរិញ្ញាបត្រ។
សាលាក្រោយបរិញ្ញាបត្រ នៃសាកលវិទ្យាល័យជាតិបាត់ដំបងបានបង្កើតឡើងតាមរយៈប្រកាសលេខ ១០២៤ អយក.ប្រក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ស្ដីពី ការបង្កើតសាលាក្រោយបរិញ្ញាបត្រ នៅសាកលវិទ្យាល័យជាតិបាត់ដំបង ដែលមានបេសកកម្មក្នុងការដឹកនាំ គ្រប់គ្រងការងារបណ្តុះបណ្តាល និងស្រាវជ្រាវថ្នាក់ក្រោយបរិញ្ញាបត្រកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតក្នុងក្របខណ្ឌសាកលវិទ្យាល័យជាតិបាត់ដំបង។ បច្ចុប្បន្ន សាលាក្រោយបរិញ្ញាបត្រ នៃសាកលវិទ្យាល័យជាតិបាត់ដំបង កំពុងបន្តបណ្តុះបណ្តាលនិស្សិតកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួនប្រមាណ ១៨០ នាក់ និងនិស្សិតថ្នាក់បណ្ឌិតស្រាវជ្រាវចំនួន ០២ រូប ពោលសាលាក្រោយបរិញ្ញាបត្រ បាននឹងកំពុងដំណើរការបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើ៦ជំនាញសំខាន់ៗតួយ៉ាងតួយ៉ាង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងពាណិជ្ជកម្ម (MBA) រដ្ឋបាលសាធារណៈ (MPA) បង្រៀនភាសារអង់គ្លេស(TESOL) កសិកម្មប្រកបដោយចីរភាព(MSA) និរន្តភាពនៃការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី (SEM) និងជំនាញវិទ្យាសាស្រ្តអប់រំ (MES) ព្រមទាំងបណ្តុះបណ្តាលថ្នាក់បណ្ឌិតស្រាវជ្រាវលើមួយជំនាញគ្រប់គ្រងអប់រំ(PhD-EM) និងជំនាញនិរន្តភាពនៃការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី(PhD-SEM)ដែលក្នុងនោះសាលាក្រោយបរិញ្ញាបត្របានទទួលជោគជ័យលើការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញគ្រប់គ្រងពាណិជ្ជកម្ម១៣ជំនាន់រួចមកហើយ ជំនាញរដ្ឋបាលសាធារណ: ០៦ ជំនាន់ ជំនាញបង្រៀនភាសាអង់គ្លេស ០៣ ជំនាន់ ជំនាញកសិកម្មប្រកបដោយចីរភាព ០៣ ជំនាន់ និងជំនាញនិរន្តរភាពនៃការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីបាន ០២ ជំនាន់។
ហេតុអ្វីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យជាតិបាត់ដំបង

គ).ចក្ខុវិស័យ
សាលាក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យបាត់ដំបងជាថ្នាលបណ្តុះបណ្តាលអ្នកដឹកនាំដែលមានសក្តានុពលនាពេលអនាគតលើវិស័យអប់រំ ធុរកិច្ច រដ្ឋបាលសាធារណៈ កសិកម្ម និងអេកូឡូស៊ី ជាមួយនឹងកម្មវិធីអប់រំស្តង់ដាជាតិនិងអន្តរជាតិ ដែលមានឧត្តមភាពក្នុងការផលិតនិស្សិតពហុជំនាញ ប្រកបដោយចំណេះដឹង ចំណេះធ្វើការ និងភាពច្នៃប្រឌិតខ្ពស់ស្របតាមតម្រូវការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិស្ថាននៅកម្ពុជា និងតំបន់។
ឃ).បេសកកម្ម
ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យខាងលើ សាលាក្រោយបរិញ្ញាបត្រមានបេសកកម្ម ដូចខាងក្រោម៖
- អប់រំ បណ្តុះបណ្តាលនិស្សិតថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតប្រកបដោយ គុណភាព ប្រសិទ្ធិភាព និងសមធម៌ ស្របតាមតំរូវការទីផ្សារការងារក្នុងប្រទេស ពិសេសភូមិភាគពាយ័ព្យនៃកម្ពុជា។
- លើកម្ពស់សមត្ថភាពស្រាវជ្រាវ បុគ្គលិកអប់រំ អ្នកស្រាវជ្រាវ និងនិស្សិតកម្ពុជានូវជំនាញស្រាវជ្រាវវិទ្យាសាស្រ្ដ វិទ្យាសាស្ត្រសង្គម និងជំនាញគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
- បណ្តុះគំនិតនវានុវត្តន៍ និងជំរុញការបង្កើតផលិតផលស្រាវជ្រាវថ្មី ក្នុងភាពជាដៃគូជាមួយសហគមន៍ ស្ថាប័នជាតិ និងអន្តរជាតិ ដែលគាំទ្រដល់ដំណើរការអន្តរតូបនីយកម្មកម្មវិធីសិក្សា និងឧត្តមភាពការងារសម្រាប់និស្សិតដែលបញ្ចប់ការសិក្សា។
ង).ទិសដៅជាយុទ្ធសាស្រ្ត
- =>ការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតអោយស្របនឹងស្តង់ដាជាតិនិងអន្តរជាតិ ផ្សាភា្ជប់នឹងតម្រូវការទីផ្សារការងារ។
- =>ការកសាងសមត្ថភាពគ្រូបង្រៀន អ្នកស្រាវជ្រាវ និងការបង្កើនកម្រិតគុណវុឌ្ឍគ្រូបង្រៀនស្របតាមកម្មវិធីសិក្សា
- =>ការកែលម្អវិធីសាស្រ្តបង្រៀនកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ដោយកែប្រែការបង្រៀនពីបែបអត្ថន័យមេរៀនជាមូលដ្ឋានបកជាបំនិនជាមូលដ្ឋាន
- =>បង្កើនការចូលរួមរបស់សហគមន៍ក្នុងសកម្មភាពរៀន និងបង្រៀន និងការស្រាវជ្រាវ និងការផ្តល់សេវាសង្គម
- =>ការធ្វើអន្តរតូបនីយកម្មនៃកម្មវិធីសិក្សា(ការរៀបចំមុខវិជ្ជាអន្តរជាតិ ការផ្លាស់ប្តូប្រព័ន្ធក្រេឌីតសិក្សា)
- =>បង្កើនការស្រាវជ្រាវដោយផ្អែកលើវិទ្យាសាស្រ្តជាមូលដ្ឋានគាំទ្រដល់ការសម្រេចចិត្តនិងផែនការអភិវឌ្ឍប្រកបដោយចីរភាព
- =>ការធ្វើទំនើបកម្មវិធីសាស្រ្តបង្រៀនតាមរយៈការបញ្ជៀបការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា(ICT)ក្នុងការរៀននិងបង្រៀន
- =>បង្កើនភាពប្រកួតប្រជែងកម្មវិធីសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រ ឧត្តមភាពនៃនិស្សិតបញ្ចប់ការសិក្សា និងការផលិតលផស្រាវជ្រាវ កម្មសិទ្ធបញ្ញា
គុណភាពនៃកម្មវិធីសិក្សាកំណត់ឧត្តមភាពនិស្សិត ឧត្តមភាពនិស្សិតកំណត់ភាពជឿទុកចិត្តនៃស្ថាប័ន។
Quality of program define the Excellence graduate; Excellence of Graduate define Credibility of Institution
ច).រចនាសម្ព័ន្ធគ្រប់គ្រង
សាលាក្រោយបរិញ្ញាបត្រ មានដេប៉ាតឺម៉ង់ចំណុះចំនួន២ គឺដេប៉ាតឺម៉ង់សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងដេប៉ាតឺម៉ង់សិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ អមដោយអង្គភាពចំណុះ២ផ្សេងទៀតគឺផ្នែកគ្រប់គ្រងការងាររដ្ឋបាលនិងសិក្សា និងផ្នែកគ្រប់គ្រងការស្រាវជ្រាវនិងគម្រោងអភិវឌ្ឍនានាក្នុងក្របខណ្ឌសាលាក្រោយបរិញ្ញាបត្រ។ អង្គភាពចំណុះទាំង៤នេះ ជាតួអង្គសម្របសម្រួល ប្រឹក្សាយោបលបច្ចេកទេស និងគាំទ្រដំណើរការរៀននិងបង្រៀន ការងារស្រាវជ្រាវរបស់និស្សិតថ្នាក់ក្រោយបរិញ្ញាបត្រ ដើម្បីធានាអោយបាននូវគុណភាព ប្រសិទ្ធភាព និងសមធម៌ ក្នុងការបណ្តុះបណ្តាលថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត អោយស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។

កម្មវីធីសិក្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញ៖
- => គ្រប់គ្រងពាណិជ្ជកម្ម (Master of Business Administration [MBA])
- ឯកទេសគ្រប់គ្រង និងសហគ្រិនភាព (Management & Entrepreneurship)
- ឯកទេសគ្រប់គ្រង និងសហគ្រិនភាព (Management & Entrepreneurship)
- =>រដ្ឋបាលសាធារណៈ (Master of Public Administration [MPA])
- ឯកទេសអភិបាលកិច្ច អភិវឌ្ឍ និងគោលនយោបាយសាធារណៈ (Governance, Development & Public Policies)
- ឯកទេសអភិបាលកិច្ច អភិវឌ្ឍ និងគោលនយោបាយសាធារណៈ (Governance, Development & Public Policies)
- =>បង្រៀនភាសាអង់គ្លេស (Master of Teaching English to Speakers of Other Languages [TESOL])
- គ្រប់គ្រងអប់រំ (Educational Management)
- គ្រប់គ្រងអប់រំ (Educational Management)
- =>និរន្តភាពកសិកម្ម (Master of Sustainable Agriculture [MSA])
- =>និរន្តរភាពនៃការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី (Master of Sustainable Ecosystem Management [SEM])
កម្មវីធីសិក្សថ្នាក់បណ្ឌិតស្រាវជ្រាវ ជំនាញ ៖
- => និរន្តរភាពនៃការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី (PhD in Sustainable Ecosystem Management)
- គ្រប់គ្រងអប់រំ (PhD in Educational Management)
- គ្រប់គ្រងអប់រំ (PhD in Educational Management)
បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម (MBA)
បណ្តុះគំនិតផ្តួចផ្តើមអ្នកសិក្សាក្នុងការបង្កើតអាជីវកម្មជំនាន់ថ្មី(Start Up) និងសហគ្រិនភាព ដើម្បីបង្កើនឧត្តមភាពការងារដល់និស្សិត និងភាពប្រកួតប្រជែងកម្លាំងពលកម្ម ព្រមទាំងផ្តល់ចំណេះដឹង ជំនាញក្នុងការគ្រប់គ្រងធុរកិច្ចតាមបែបវិទ្យាសាស្រ្តសម័យទំនើបក្នុងការគ្រប់គ្រងធនធានមនុស្ស ហិរញ្ញវត្ថុ ក្រមសីលធម៌ក្នុងវិស័យធុរកិច្ច និងការបង្កើតយុទ្ធសាស្ត្រទីផ្សារក្នុងបរិបទបដិវត្តឧស្សាហកម្ម៤.០។
មុខវិជ្ជាសំខាន់ៗក្នុងកម្មវិធីអប់រំ៖
Business planning and strategy | Managerial economics |
Quantitative business analysis | Market strategy and E-commerce |
Operation and quality management | Leadership and change management |
Financial planning and management | Research related subject |
ឱកាសការងារ
- ជាអ្នកគ្រប់គ្រងថ្នាក់កណ្តាល ឬថ្នាក់ខ្ពស់តាមបណ្តាលអង្គភាពរដ្ឋ និងឯកជន
- ជាសហគ្រិនធុរកិច្ចជំនាន់ថ្មី(Start-Up)
- ជាអ្នកប្រឹក្សាយោបល់ជាតិ-អន្តរជាតិ ផ្នែកធុរកិច្ច និងងគម្រោងវិនិយោគ
- ជាប្រធានក្រុមហ៊ុន អ្នកបច្ចេកទេសជាន់ខ្ពស់តាមបណ្តាលអង្គភាពរដ្ឋ និងឯកជន
- ជាសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ តាមបណ្តាលគ្រឹះស្ថានសិក្សាស្រាវជ្រាវរដ្ឋ និងឯកជន
បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញរដ្ឋបាលសាធារណៈ (MPA)
បង្កើនសមត្ថភាពវិភាគ វាយតម្លៃ និងបង្កើតគោលនយោបាយសាធារណៈរដ្ឋ និងឯកជនឆ្លើយតបនឹងបញ្ហាប្រឈមសង្គមសេដ្ឋកិច្ច។ កម្មវិធីអប់រំនេះផ្តល់ដល់និស្សិតនូវចំណេះដឹងរដ្ឋបាលមូលដ្ឋានថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ការអនុវត្ត តាមដាន និងការវាយតម្លៃនីតិវិធីរដ្ឋបាល ព្រមទាំងការរៀបចំផែនការសម្រាប់គ្រប់គ្រងប្រជាជន និងរដ្ឋបាលដែនដី ស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា។
មុខវិជ្ជាសំខាន់ៗក្នុងកម្មវិធីអប់រំ៖
Policy process and analysis | Public service management |
Administrative contract law | Investment analysis |
Human resource management | Public financial planning and management |
Terrestrial administrative management | Research related subjects |
ឱកាសការងារ
- ជានាយក ឬប្រធានផ្នែករដ្ឋបាលតាមគ្រឹះស្ថានរដ្ឋបាលសាធារណៈរដ្ឋ និងឯកជន
- ជាអភិបាលខេត្ត-រាជធានី អភិបាលស្រុក-ក្រុង ក្រុមប្រឹក្សាខេត្ត-រាជធានី ក្រុមប្រឹក្សាស្រុក-ក្រុង
- ជាអ្នកប្រឹក្សាយោបល់ វិភាគ វាយតម្លៃ និងបង្កើតគោលនយោបាយសាធារណៈថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- ជាតំណាងរាស្រ្ត មន្ត្រីជាន់ខ្ពស់ក្នុងមុខតំណាងសាធារណៈក្នុងរាជរដ្ឋាភិបាល
- ជាសាស្រ្តាចារ្យ អ្នកស្រាវជ្រាវ ក្នុងគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន
បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញវិទ្យាសាស្ត្រអប់រំ (MES)
បង្កើនសមត្ថភាពដល់និស្សិតក្នុងការរៀបចំវិធីសាស្រ្តបង្រៀន កម្មវិធីអប់រំ ផែនការសកម្មភាពបង្រៀន និងដោះស្រាយបញ្ហានានាដែលកើតមាននៅក្នុងថា្នក់រៀន។ កម្មវិធីអប់រំនេះបញ្ចូលទាំងទ្រឹស្តី គោលគំនិត នឹងការអនុវត្តជាក់ស្តែង ស្របតាមបច្ចុប្បន្នភាពនៃតម្រូវការទីផ្សារការងារផ្នែកបង្រៀនភាសាអង់គ្លេស និងគ្រប់គ្រងអប់រំ។ និស្សិតបញ្ចប់ការសិក្សាក្នុងកម្មវិធីអប់រំនេះនឹងក្លាយជាអ្នកដឹកនាំអប់រំប្រកបដោយប្រសិទ្ធភាព និងឧត្តមភាព។
មុខវិជ្ជាសំខាន់ៗក្នុងកម្មវិធីអប់រំ៖
Second language acquisition | Advanced Teaching Methodology |
Advanced applied linguistic | TESOL practicum |
Curriculum design and development | Educational psychology |
ICT in English language teaching | Research related subjects |
ឱកាសការងារ
- ជាអ្នកប្រឹក្សាយោបល់ផ្នែកអប់រំ គោលនយោបាយអប់រំតាមបណ្តាស្ថាប័នជាតិ និងអន្តរជាតិ
- ជាសាស្រ្តាចារ្យ អ្នកស្រាវជ្រាវតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន
- ជាអ្នកបច្ចេកទេសជាន់ខ្ពស់ផ្នែកអភិវឌ្ឍកម្មវិធីអប់រំបណ្តាស្ថាប័នជាតិ និងអន្តរជាតិ
- ជាអ្នកបង្កើតគោលនយោបាយអប់រំផ្នែកបង្រៀនភាសាអង់គ្លេស
- ជាអ្នកសម្របសម្រួលគម្រោងអភិវឌ្ឍ និងវិនិយោគនានាក្នុងវិស័យអប់រំ
- ជាសហគ្រិនផែ្នកគ្រប់គ្រងអប់រំ នាយកគ្រឹះស្ថានភាសាបរទេសរដ្ឋ និងឯកជន។
បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញនិរន្តរភាពកសិកម្ម (MSA)
ផ្តល់ឱកាសដល់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងជំនាញកសិកម្មតាមបែបនិរន្តរភាព ឆ្លើយតបនឹងស្ថានភាពសង្គមសេដ្ឋកិច្ច និងបរិស្ថានបច្ចុប្បន្ននៅកម្ពុជា។ កម្មវិធីអប់រំនេះផ្តល់ជូននិស្សិតនូវជំនាញវិភាគ ដោះស្រាយបញ្ហា និងសហគ្រិនភាពកសិកម្ម ក្នុងការលើកកម្ពស់តម្លៃកសិផលក្នុងខ្សែចង្វាក់ផលិតកម្ម (Agricultural value chain) ធានាឱ្យបាននូវសន្តិសុខស្បៀងឆ្លើយតបនឹងការប្រែប្រួលយ៉ាងឆាប់រហ័សជាសកលក្នុងតំបន់ និងពិភពលោក។
មុខវិជ្ជាសំខាន់ៗក្នុងកម្មវិធីអប់រំ៖
Concept of sustainable agriculture | Plant nutrient and soil fertility management |
Agro-ecosystem analysis | Integrated natural resource management |
Agriculture economics | Seed production and quality management |
Integrated farming system | Research related subjects |
ឱកាសការងារ
- ជាសហគ្រិនជំនាន់ថ្មីលើវិស័យកសិកម្ម កសិឧស្សាហកម្ម
- ជាសាស្រា្តចារ្យ អ្នកស្រាវជ្រាវ បម្រើការក្នុងគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន
- ជាអ្នកគ្រប់គ្រង សម្របសម្រួល គម្រោងធុរកិច្ច និងវិនិយោគកសិកម្ម
- ជាអ្នកប្រឹក្សាយោបល់លើវិស័យកសិកម្មថ្នាក់ជាតិ និងអន្តរជាតិ
- ជាអ្នកបច្ចេកទេសជាន់ខ្ពស់និរន្តរភាពកសិកម្មតាមស្ថាប័នជាតិ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ។
បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញនិរន្តរភាពនៃការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី (SEM)
បណ្តុះធនធានមនុស្សផ្នែកអភិបាលកិច្ចធនធានធម្មជាតិនៅកម្ពុជា នៅក្នុងបរិបទនៃការប្រែប្រួលយ៉ាងឆាប់រហ័សនៃបរិស្ថានសកល ដើម្បីធានាឱ្យបាននៅសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។ កម្មវិធីអប់រំនេះផ្តោតលើការអភិវឌ្ឍប្រព័ន្ធគាំទ្រការសម្រេចចិត្ត (Decision Support System-DSS) ដែលអាចបន្ធូរបន្ថយផលប៉ះពាល់ ដែលបង្កដោយការប្រែប្រួលអាកាសធាតុ និងសកម្មភាពមនុស្ស និងចូលរួមចំណែកក្នុងការរៀបផែនការរយៈពេលខ្លីនិងវែងក្នុងការគ្រប់គ្រង់សេវាកម្មប្រព័ន្ធអេកូឡូស៊ី។
មុខវិជ្ជាសំខាន់ៗក្នុងកម្មវិធីអប់រំ៖
Biodiversity conservation | Machine learning/Decision support system (DSS) |
Ecosystem services | Climate change |
GIS and remote sensing | Environmental impact assessment (EIA) |
Ecological economic | Research related subjects |
ឱកាសការងារ
- ជាអ្នកបច្ចេកទេសជាន់ខ្ពស់ផ្នែកឧបករណ៍គាំទ្រការសម្រេចចិត្ត(DSS)លើអភិបាលកិច្ចធនធានធម្មជាតិ
- ជាសាស្រ្តាចារ្យ អ្នកស្រាវជ្រាវតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន
- ជាអ្នកប្រឹក្សាយោបល់ថ្នាក់ជាតិ ឬអន្តរជាតិលើអភិបាលកិច្ចធនធានធម្មជាតិ
- ជាអ្នកបង្កើតគោលនយោបាយ ឬអ្នកគ្រប់គ្រងបរិស្ថាន អភិវឌ្ឍធនធានធម្មជាតិតាមបណ្តាអង្គភាពរាជរដ្ឋាភិបាល និងបណ្តាអង្គការសង្គមស៊ីវិលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- ជាសហគ្រិន ធុរកិច្ចជំនាន់ថ្មីផ្នែកសេវាកម្មប្រព័ន្ធអេកូឡូស៊ី
ឱកាសទទួលបានអាហារូបករណ៍
- ឱកាសដកពិសោធន៍ និងទទួលបានអាហារូបករណ៍សិក្សានៅសហភាពអឺរ៉ុប តាមរយៈគម្រោងអភិវឌ្ឍនានា។
- ឱកាសទទួលបានអាហារូបករណ៏សិក្សារយៈពេលមួយខែ ឬមួយឆមាសនៅបណ្តាលសាកលវិទ្យាល័យល្បីៗនៅសហភាពអ៊ឺរ៉ុប និងអាស៊ី
- ឱកាសសិក្សាជាមួយសាស្រ្តចារ្យអន្តរជាតិល្បីៗ តាមរយៈការសិក្សាដោយផ្ទាល់ រឺពីចំងាយជាមួយមុខវិជ្ជាអន្តរជាតិ (International Subjects)។
- ឱកាសចូលរួមសិក្ខាសាលាអន្តរជាតិ សហគមន៍អ្នកធុរកិច្ច អ្នកស្រាវជ្រាវ អ្នកជំនាញការជាតិ អន្តរជាតិ ផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹង
- ឱកាសការងារ ដើម្បីឧត្តមភាពនៃវិជ្ជាជីវៈទៅថ្ងៃអនាគត។



- គម្រោងកសាងសមត្ថភាពErasmus+ CBHE





- ដៃគូអភិវឌ្ឍន៍របស់សាលាក្រោយបរិញ្ញាបត្រ
- University of Nantes
- Southern University of Denmark
- University of Girona
- Ghent University
- University of Natural Resource and Life Science Prague


សិក្សាថ្ងៃនេះ ដើម្បីបង្កើនពុទ្ធិ ចំណេះដឹង និងចំណេះធ្វើ ដើម្បីឧត្តមភាពការងារ និងកិត្យានុភាពលើឆាកជាតិ និងអន្តរជាតិ។



