សារស្វាគមន៍របស់ព្រឹទ្ធបុរស

សូមស្វាគមន៍មកកាន់មហាវិទ្យាល័យ កសិកម្ម និង កែច្នៃអាហារ (ម.ក.ក.អ.) នៃសាកលវិទ្យាល័យជាតិ បាត់ដំបង នៅប្រទេសកម្ពុជា។ ម.ក.ក.អ. ជាមហា វិទ្យាល័យវិទ្យាសាស្រ្តមួយឈានមុខគេ នៅភូមិភាគ ពាយព្យនៃប្រទេសកម្ពុជា និងត្រូវបានគេទទួល ស្គាល់ពីគុណភាពបណ្តុះបណ្តាល និងការស្រាវ ជ្រាវ។ ការបណ្តុះបណ្តាលនៅមហាវិទ្យាល័យ យើង ផ្លល់សេវាឲ្យនិស្សិតនូវការអបរំបែបអនុវត្ត ដើម្បីឲ្យ ពួកគេបានត្រៀមខ្លួដើម្បីបំពេញការងារក្រោយ ពេល បញ្ចប់ការសិក្សា និងតម្រូវការបច្ចេក ទេសក្នុងទីផ្សារ ការងារ។ ជាក់ស្តែង មានការកើនឡើងនូវតម្រូវធន ធានមនុស្សសម្រាប់ជំនាញកសិកម្ម និងវិទ្យាសាស្រ្ត អាហារ ព្រមទាំងផ្នែកដែលទាក់ទងទៅនឹងជំនាញ ទាំងនេះ ដើម្បីបំពេញតម្រូវការ ធនធានមនុស្ស សម្រាប់ប្រទេស ដើម្បីបន្តកំណើនសេដ្ឋកិច្ចជាតិ និង ជួយទៅដល់អ្នកដែលពឹងផ្អែកលើការងារ កសិកម្ម ដែលការយកចិត្តទុកដាក់លើកសិកម្មនិរន្តរ ភាពនឹង កាន់តែចាំបាច់ឡើងៗសម្រាប់អនាគតប្រទេសជាតិ។

មហាវិទ្យាល័យ ផ្លល់កម្មវិធីសិក្សាសម្បូរបែប ហើយ និស្សិតទទួលជំនាញនិងចំណេះពីការបង្រៀន របស់ គ្រូមានបទពិសោធន៍ក្នុងជំនាញ ព្រមទាំងការ បង្រៀន ការស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេស លើសពីនេះគឺពីដៃគូល្បីៗនៅអាស៊ី អ៊ឺអ៉ុប អូស្រ្តាលី និងសហរដ្ឋអាមេរិច។ មហាវិទ្យាល័យមានជម្រើស ច្រើនសម្រាប់និស្សិត ដើម្បីសិក្សា ឬចុះហាត់ការ នៅបរទេសតាមរយៈកម្មវិធីសហប្រតិបត្តការនានា។ គ្រូបង្រៀន និស្សិត និងអ្នកជំនាញផ្សព្វផ្សាយបច្ចេក ទេស ត្រូវបានលើកទឹកចិត្ត ឲ្យសហការជាមួយអ្នក ពាក់ព័ន្ធ ឬអ្នកជំនាញជាតិ និងអន្តរជាតិ ដើម្បីឲ្យ មានភាពខុសប្លែកគ្នា សម្រាប់ជំនាន់បច្ចុប្បន្ន និង អនាគត។

ចក្ខុវិស័យ

មហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ នៃសាកល វិទ្យាល័យជាតិបាត់ដំបង អនុវត្តតាមស្តង់ដា សាកល វិទ្យាល័យអាស៊ាន សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅប្រទេសកម្ពុជា។

បេសកកម្ម

  • អប់រំ និងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រ ស្របតាមស្តង់ដារជាតិ និងអន្តរជាតិដើម្បីឆ្លើយ តបទៅនឹងឱកាសទីផ្សារការងារ
  • ធ្វើការស្រាវជ្រាវបែបវិទ្យាសាស្ត្រសម្រាប់ផលិតភាពក្នុងស្រុកនិងកំណើនសេដ្ឋកិច្ចជាតិ។

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ៖

  • ជំនាញសាកវប្បកម្ម
  • ជំនាញវិទ្យសាស្ត្រសត្វ
  • ជំនាញកែច្នៃអាហារ
  • ជំនាញកសិអេកូឡូស៊ី
  • ជំនាញបច្ចេកវិទ្យាវារីវប្បកម្ម

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររង

  • ជំនាញប្រព័ន្ធអាហារ

ទំនាក់ទំនង៖
លោកបណ្ឌិត ស៊្រាន ពៅ
ព្រឹទ្ធបុរសមហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ
អ៊ីម៉ែល៖ [email protected]
ទូរស័ព្ទ៖ +855 12 424 698
 

 

Facebook