ល.រ |
ជំនាញ |
រយៈពេលសិក្សា |
១ |
ជំនាញគ្រប់គ្រងធុរកិច្ច ឯកទេសគ្រប់គ្រងអាជីវកម្មឌីជីថល [MBA-MDBM] |
២ឆ្នាំ |
២ |
ជំនាញគ្រប់គ្រងធុរកិច្ច ឯកទេសសហគ្រិនភាព និងនវានុវត្តន៍ [MBA-MEI] |
២ឆ្នាំ |
៣ |
ជំនាញរដ្ឋបាលសាធារណៈ [MPA] |
២ឆ្នាំ |
៤ |
ជំនាញអភិបាលកិច្ច និងគោលនយោបាយសាធារណៈ [GPP] |
២ឆ្នាំ |
៥ |
ជំនាញបង្រៀនភាសាអង់គ្លេស [TESOL] |
២ឆ្នាំ |
៦ |
ជំនាញវិទ្យាសាស្រ្តអប់រំ ឯកទេសគ្រប់គ្រងអប់រំ [MES] |
២ឆ្នាំ |
៧ |
ជំនាញនិរន្តរភាពកសិកម្ម [MSA] |
២ឆ្នាំ |
៨ |
ជំនាញកែច្នៃអាហារ និងនវានុវត្តន៍ [MFPI] |
២ឆ្នាំ |
៩ |
ជំនាញនិរន្តរភាពនៃការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី [SEM] |
២ឆ្នាំ |
ព័ត៌មានលំអិតអំពីជំនាញ👇🏼👇🏼
រយៈពេលសិក្សា
២ ឆ្នាំ
សង្ខបកម្មវិធី
បណ្តុះគំនិតផ្តួចផ្តើមអ្នកសិក្សាក្នុងការបង្កើតអាជីវកម្មជំនាន់ថ្មី(Start Up) និងសហគ្រិនភាព ដើម្បីបង្កើនឧត្តមភាពការងារដល់និស្សិត និងភាពប្រកួតប្រជែងកម្លាំងពលកម្ម ព្រមទាំងផ្តល់ចំណេះដឹង ជំនាញក្នុងការគ្រប់គ្រងធុរៈកិច្ចតាមបែបវិទ្យាសាស្រ្តសម័យទំនើបក្នុងការគ្រប់គ្រងធនធានមនុស្ស ហិរញ្ញវត្ថុ ក្រមសីលធម៌ក្នុងវិស័យធុរៈកិច្ច និងការបង្កើតយុទ្ធទីផ្សារក្នុងបរិបទនៃបដិវត្តឧស្សាហកម្ម៤.០។
មុខវិជ្ជាសំខាន់ៗក្នុងកម្មវិធីសិក្សាៈ
Business planning and strategy | Managerial economics |
Quantitative business analysis | Market strategy and E-commerce |
Operation and quality management | Leadership and change management |
Financial planning and management | Research related subject |
លទ្ធផលរំពឹងទុកនៃកម្មវិធី
យល់បានស៊ីជម្រៅអំពីដំណើរការគ្រប់គ្រងអាជីវកម្ម
យុទ្ធសាស្រ្តទីផ្សារ គំនិតច្នៃប្រឌិត នវានុវត្តន៍លើផែនការអាជីវកម្ម
ពន្យល់អំពីរបៀបរៀបចំផែនការអនុវត្ត
ការតាមដាន វាយតម្លៃ ការរៀបយុទ្ធសាស្រ្តអាជីវកម្មស្របតាមការវិវត្តសង្គមសេដ្ឋកិច្ច
វិភាគស៊ីជម្រៅទៅលើបញ្ហាសង្គមសេដ្ឋកិច្ច
រួមបញ្ចូលទាំងបញ្ហាក្នុងការអភិវឌ្ឍវិស័យធុរៈកិច្ច ឬកត្តាបង្កផ្សេងៗ
និងដំណោះស្រាយផ្សេងៗ
ប្រើប្រាស់វិធីសាស្រ្ដ
និងបច្ចេកទេសផ្សេងៗតាមបែបវិទ្យាសាស្រ្ត ក្នុងការដោះស្រាយបញ្ហា ស្របទៅតាមបរិបទ
និងគ្រប់គ្រងស្ថានភាពផ្សេងៗក្នុងអាជីវកម្ម
បង្កើតផែនការអាជីកម្មថ្មី
ឬដំណើរការធុរៈកិច្ចជំនាន់ថ្មីឆ្លើយតបនឹងតម្រូវការទីផ្សារធុរៈកិច្ច
ឱកាសការងារ
ជាអ្នកគ្រប់គ្រងថ្នាក់កណ្តាល ឬថ្នាក់ខ្ពស់តាមបណ្តាលអង្គភាពរដ្ឋ
និងឯកជន
ជាសហគ្រិនធុរៈកិច្ចជំនាន់ថ្មី(Start-Up)
ជាអ្នកប្រឹក្សាយោបល់ជាតិ–អន្តរជាតិ ផ្នែកធុរៈកិច្ច និងងគម្រោងវិនិយោគ
ជាប្រធានក្រុមហ៊ុន អ្នកបច្ចេកទេសជាន់ខ្ពស់តាមបណ្តាលអង្គភាពរដ្ឋ
និងឯកជន
ជាសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ តាមបណ្តាលគ្រឹះស្ថានសិក្សាស្រាវជ្រាវរដ្ឋនិងឯកជន
រយៈពេលសិក្សា
២ ឆ្នាំ
សង្ខបកម្មវិធី
បង្កើនសមត្ថភាពវិភាគ វាយតម្លៃ
និងបង្កើតគោលនយោបាយសាធារណៈរដ្ឋ និងឯកជនតឆ្លើយតបនឹងបញ្ហាប្រឈមសង្គមសេដ្ឋកិច្ច។កម្មវិធីសិក្សានេះផ្តល់ដល់និស្សិតនូវចំណេះដឹងរដ្ឋបាលមូលដ្ឋាន
ថ្នាក់ជាតិ–ក្រោមជាតិ ការអនុវត្ត តាមដាន និងវាយតម្លៃនិតិវិធីរដ្ឋបាល ព្រមទាំងការរៀចំផែនការ សម្រាប់គ្រប់គ្រងប្រជាជន និងរដ្ឋបាលដែនដី
ស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា។
មុខវិជ្ជាសំខាន់ៗក្នុងកម្មវិធីសិក្សាៈ
Policy process and analysis | Public service management |
Administrative contract law | Investment analysis |
Human resource management | Public financial planning and |
Terrestrial administrative management | Research related subjects |
លទ្ធផលរំពឹងទុកនៃកម្មវិធី
យល់ដឹងស៊ីជម្រៅគោលនយោបាយរដ្ឋបាលសាធារណៈជាតិ អន្តរជាតិ សំដៅដល់ការអភិវឌ្ឍប្រកបដោយចីរភាពសង្គមសេដ្ឋកិច្ច
ត្រិះរិះ
ពិចារណាត្រឹមត្រូវលើបញ្ហាវិវាទរដ្ឋបាលនានាក្នុងសង្គម
ប្រព័ន្ធរដ្ឋបាលការងារក្នុងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ
ដោយផ្អែកលើគោលការណ៍ច្បាប់ លិខិត បទដ្ឋានគតិយុត្តិដែលមានជាធរមាន
ជ្រើសរើសវិធានដោះស្រាយបញ្ហាផ្សេងៗក្នុងរង្វង់នៃវិវាទរដ្ឋបាល
ដោយផ្នែកលើគោលការណ៍ច្បាប់
និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗដែលមានជាធរមាន
រៀបចំ និងបង្កើតផែនការយុទ្ធសាស្រ្ត
ផែនការថវិកា ការគ្រប់គ្រង ការត្រួតពិនិត្យតាមដាន
និងវាយតម្លៃសកម្មភាពការងារ
និងគម្រោងនានាបានយ៉ាងល្អបម្រើដល់សេវាសាធារណៈ
ផលិតឧបករណ៍គាំទ្រការសម្រេចចិត្ត ក្នុងវិភាគ
ទាញសេចក្តីសន្និដ្ឋាន
និងផ្តល់ដំណោះស្រាយលើបញ្ហានានាក្នុងសង្គម ស្ថាប័ន និងសេវាកម្មសាធារណៈ។
ឱកាសការងារ
ជានាយក ឬប្រធានផ្នែករដ្ឋបាលតាមគ្រឹះស្ថានរដ្ឋបាលសាធារណៈរដ្ឋ និងឯកជន
ជាអភិបាលខេត្ត–រាជធានី អភិបាលស្រុក–ក្រុង ក្រុមប្រឹក្សាខេត្ត–រាជធានី ស្រុក–ក្រុង
ជាអ្នកប្រឹក្សាយោបល់ វិភាគ វាយតម្លៃ និងបង្កើតគោលនយោបាយសាធារណៈថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
ជាតំណាងរាស្រ្ត មន្ត្រីជាន់ខ្ពស់ក្នុងមុខតំណាងសាធារណៈក្នុងរាជរដ្ឋាភិបាល
ជាសាស្រ្តាចារ្យ អ្នកស្រាវជ្រាវ ក្នុងគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន
រយៈពេលសិក្សា
២ ឆ្នាំ
សង្ខបកម្មវិធី
បង្កើនសមត្ថភាពអ្នកសិក្សា
ក្នុងការរៀបចំវិធីសាស្រ្តបង្រៀន កម្មវិធីសិក្សា ផែនការសកម្មភាពបង្រៀន
និងដោះស្រាយបញ្ហានានាដែលកើតមាននៅក្នុងថា្នក់រៀន។កម្មវិធីសិក្សានេះបញ្ចូលទាំងទ្រឹស្តី
គោលគំនិត នឹងការអនុវត្តជាក់ស្តែង ស្របតាមបច្ចុប្បន្នភាពនៃតម្រូវការទីផ្សារការងារផ្នែកបង្រៀនភាសាអង់គ្លេស
និងគ្រប់គ្រងអប់រំ។និស្សិតបញ្ចប់ការសិក្សាក្នុងកម្មវិធីសិក្សានេះនឹងក្លាយជាអ្នកដឹកនាំអប់រំប្រកបដោយប្រសិទ្ធភាព
និងឧត្តមភាព។
មុខវិជ្ជាសំខាន់ៗក្នុងកម្មវិធីសិក្សាៈ
Second language acquisition | Advanced Teaching Methodology |
Advanced applied linguistic | TESOL practicum |
Curriculum design and development | Educational psychology |
ICT in English language teaching | Research related subjects |
លទ្ធផលរំពឹងទុកនៃកម្មវិធី
បកស្រាយទ្រឹស្តីនានាពីវិធីសាស្រ្តរៀន
និងបង្រៀនភាសាអង់គ្លេសក្នុងបរិបទជាតិ និងពិភពលោក
យល់ដឹងពីបញ្ហា ឬករណីសំខាន់ៗក្នុងការរៀន
និងបង្រៀនភាសាអង់គ្លេសដែលកើតមាននៅក្នុងថ្នាក់រៀននីមួយៗ រួមបញ្ចូលទាំងថ្នាក់រៀនដែលនិស្សិតមានកម្រិតចំណេះដឹងចម្រុះ
វិភាគលើឥរិយាបថរបស់និស្សិតនៅក្នុងថ្នាក់រៀនដែលជាកត្តាជះឥទ្ធិពលដល់លទ្ធផលសិក្សារបស់និស្សិតស្របតាមបំណិនជំនាញសតវត្សទី២១
ប្រើប្រាស់បច្ចេកវិទ្យានាសម័យបច្ចុប្បន្ន (ICT) ក្នុងកិច្ចតែងការបង្រៀន
និងការស្រាវជ្រាវ
បង្កើតប្លង់មេរៀន
និងផែនការអភិវឌ្ឍកម្មវិធីសិក្សាភាសាអង់គ្លេស វិធីសាស្រ្តបង្រៀនសតវត្សទី២១
និងចុះកម្មសិក្សា
បង្កើតគម្រោងបណ្តុះបណ្តាល
អភិវឌ្ឍសមត្ថភាពគ្រូបង្រៀនភាសាអង់គ្លេស សមស្របទៅនឹងទីផ្សាការងារ
និងតម្រូវការសង្គមសេដ្ឋកិច្ច
ឱកាសការងារ
ជាអ្នកប្រឹក្សាយោបល់ផ្នែកអប់រំ
គោលនយោបាយអប់រំតាមបណ្តាស្ថាប័នជាតិ និងអន្តរជាតិ
ជាសាស្រ្តាចារ្យ
អ្នកស្រាវជ្រាវតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន
ជាអ្នកបច្ចេកទេសជាន់ខ្ពស់ផ្នែកអភិវឌ្ឍកម្មវិធីសិក្សាបណ្តាស្ថាប័នជាតិ
និងអន្តរជាតិ
ជាអ្នកបង្កើតគោលនយោបាយអប់រំផ្នែកបង្រៀនភាសាអង់គ្លេស
ជាអ្នកសម្របសម្រួលគម្រោងអភិវឌ្ឍ
និងវិនិយោគនានាក្នុងវិស័យអប់រំ
ជាសហគ្រិនផែ្នកគ្រប់គ្រងអប់រំ
នាយកគ្រឹះស្ថានភាសាបរទេសរដ្ឋ និងឯកជន។
រយៈពេលសិក្សា
២ ឆ្នាំ
សង្ខបកម្មវិធី
ផ្តល់ឱកាសដល់និស្សិត
និងអ្នកស្រាវជ្រាវកម្ពុជាក្នុងការអភិវឌ្ឍន៍សមត្ថភាព ចំណេះដឹង និងជំនាញកសិកម្មតាមបែបនិរន្តភាព ឆ្លើយតបនឹងស្ថានភាពសង្គមសេដ្ឋកិច្ច និងបរិស្ថានបច្ចុប្បន្ននៅកម្ពុជា។កម្មវិធីសិក្សានេះផ្តល់ជូនអ្នកសិក្សានូវជំនាញវិភាគ
ដោះស្រាយបញ្ហា និងសហគ្រិនភាពកសិកម្ម
ក្នុងការលើកកម្ពស់តម្លៃកសិផលក្នុងច្រវ៉ាក់ផលិតកម្ម (Agricultural value chain)
ធានាអោយបាននូវសន្តិសុខស្បៀងឆ្លើយតបនឹងការប្រែប្រួលយ៉ាងឆាប់រហ័សជាសាកលក្នុងពិភពលោក
និងតំបន់។
មុខវិជ្ជាសំខាន់ៗក្នុងកម្មវិធីសិក្សាៈ
Concept of sustainable agriculture | Plant nutrient and soil fertility |
Agro-ecosystem analysis | Integrated natural resource management |
Agriculture economics | Seed production and quality management |
Integrated farming system | Research related subjects |
លទ្ធផលរំពឹងទុកនៃកម្មវិធី
យល់ដឹងអំពីទ្រឹស្ដីវិទ្យាសាស្ត្រកសិកម្ម
និងគោលការណ៍គ្រឹះនៃកសិកម្មនិរន្តរភាព
និងភាពខុសគ្នានៃអត្ថប្រយោជន៍ក្នុងការអនុវត្តវិធីសាស្រ្តកសិកម្មថ្មីធៀបនឹងវិធីសាស្រ្តបែបទំនៀមទម្លាប់
ប្រឹក្សាយោបល់ពីវិធីសាស្រ្ដ
និងបច្ចេកទេសកសិកម្ម ជាមួយអ្នកបច្ចេទេសកសិកម្ម និងកសិករ ក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច
បណ្តុះបណ្តាលប្រជាកសិករពីបច្ចេកទេសកសិកម្មតាមបែបនិរន្តរភាពតាមរយៈការធ្វើប្លង់ពិសោធន៍លើទីវាល
តាមដាន វាយតម្លៃពីផលបះពាល់ផ្សេងៗបង្កពីភ្នាក់ងារបង្កររោគដែលបំផ្លាញដល់ផលិតផលកសិកម្ម
និងបង្កើតផែនការគ្រប់គ្រងផលប៉ះពាល់
បង្កើតគំនិតអាជីវកម្មថ្មីក្នុងវិស័យកសិកម្ម
តាមរយៈការកែច្នៃសក្តានុពលផលិតផលកសិកម្ម តភ្ជាប់នឹងវិស័យផ្សេងៗទៀតដូចជាវិស័យទេសចរណ៍
ធុរកិច្ច និងឧស្សាហកម្ម។
ឱកាសការងារ
ជាសហគ្រិនជំនាន់ថ្មីលើវិស័យកសិកម្ម កសិឧស្សាហកម្ម
ជាសាស្រា្តចារ្យ អ្នកស្រាវជ្រាវ
បម្រើការក្នុងគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន
ជាអ្នកគ្រប់គ្រង សម្របសម្រួល គម្រោងធុរកិច្ច និងវិនិយោគកសិកម្ម
ជាអ្នកប្រឹក្សាយោបល់លើវិស័យកសិកម្មថ្នាក់ជាតិ និងអន្តរជាតិ
ជាអ្នកបច្ចេកទេសជាន់ខ្ពស់និរន្តភាពកសិកម្មតាមស្ថាប័នជាតិ អង្គការសង្គមស៊ីវិលជាតិ
និងអន្តរជាតិ។
រយៈពេលសិក្សា
២ ឆ្នាំ
សង្ខបកម្មវិធី
បណ្តុះធនធានមនុស្សផ្នែកអភិបាលកិច្ចធានធម្មជាតិនៅកម្ពុជាក្នុងបរិបទនៃការប្រែប្រួលយ៉ាងឆាប់រហ័សនៃបរិស្ថានសាកលដើម្បីធានាអោយបាននៅសន្តិសុខស្បៀង
និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។កម្មវិធីសិក្សានេះផ្តោតលើការអភិវឌ្ឍប្រព័ន្ធគាំទ្រការសំរេចចិត្ត (Decision Support System-DSS) ដែលអាចបន្ធូរបន្ថយផលប៉ះពាល់ ដែលបង្កដោយការប្រែប្រួលអាកាសធាតុ និងសកម្មភាពមនុស្ស
និងចូលរួមចំណែកក្នុងការរៀបផែនការរយៈពេលខ្លីនិងវែងក្នុងការគ្រប់គ្រង់សេវាកម្មប្រព័ន្ធអេកូឡូស៊ី។
មុខវិជ្ជាសំខាន់ៗក្នុងកម្មវិធីសិក្សាៈ
Biodiversity conservation | Machine learning/Decision support |
Ecosystem services | Climate change |
GIS and remote sensing | Environmental impact assessment (EIA) |
Ecological economic | Research related subjects |
លទ្ធផលរំពឹងទុកនៃកម្មវិធី
យល់ដឹងពីទ្រឹស្តីបទវិទ្យាសាស្រ្តសំខាន់ៗដែលប្រើប្រាស់ក្នុងអេកូឡូស៊ី
ដំណើរការសិក្សា វាយតម្លៃប្រព័ន្ធជីវៈចម្រុះ សេវាកម្មប្រព័ន្ធអេកូឡូស៊ី
បង្ហាញភាពជាអ្នកដឹកនាំក្នុងការស្វែងរកដោះស្រាយបញ្ហានានា
សំរាប់ការប្រើប្រាស់សេវាកម្មប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព និងគុណតម្លៃសម្រាប់មនុស្សជាតិ
ប្រមូល និងវិភាគទិន្នន័យ
តាមរយៈម៉ូដែលស្ថិតិ ដើម្បីផ្តល់ដំណោះស្រាយតបនឹងបញ្ហាប្រឈមនានា
បកស្រាយ និងធ្វើបទបង្ហាញលទ្ធផលស្រាវជ្រាវ
ទម្រង់នៃម៉ូដែលគាំទ្រការសម្រេចចិត្ត និងសរសេរអត្ថបទស្រាវជ្រាវ បោះពុម្ពផ្សាយក្នុងទស្សនាវដ្តីជាតិ
និងអន្តរជាតិ
បង្កើតឧបករណ៍ / ម៉ូដែលគាំទ្រការសម្រេចចិត្តក្នុងរយៈពេលខ្លី
មធ្យមនិងរយៈពេលវែង និងការអនុវត្តអភិរក្ស នៅក្នុងបរិបទផ្លាស់ប្តូរជាសាកល
ឱកាសការងារ
ជាអ្នកបច្ចេកទេសជាន់ខ្ពស់ផ្នែកឧបករណ៍គាំទ្រការសម្រេចចិត្ត(DSS)លើអភិបាលកិច្ចធនធានធម្មជាតិ
ជាសាស្រ្តាចារ្យ
អ្នកស្រាវជ្រាវតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន
ជាអ្នកប្រឹក្សាយោបល់ថ្នាក់ជាតិ
ឬអន្តរជាតិលើអភិបាលធនធានធម្មជាតិ
ជាអ្នកបង្កើតគោលនយោបាយ ឬអ្នកគ្រប់គ្រងបរិស្ថាន
អភិវឌ្ឍធនធានធម្មជាតិតាមបណ្តាអង្គភាពរាជរដ្ឋាភិបាល និងបណ្តាអង្គការសង្គមស៊ីវិលថ្នាក់ជាតិ
និងថ្នាក់ក្រោមជាតិ
ជាសហគ្រិន
ធុរកិច្ចជំនាន់ថ្មីផ្នែកសេវាកម្មប្រព័ន្ធអេកូឡូស៊ី
រយៈពេលសិក្សា
២ ឆ្នាំ
សង្ខបកម្មវិធី
បណ្តុះគំនិតផ្តួចផ្តើមអ្នកសិក្សាក្នុងការបង្កើតអាជីវកម្មជំនាន់ថ្មី(Start Up)
និងសហគ្រិនភាព ដើម្បីបង្កើនឧត្តមភាពការងារដល់និស្សិត
និងភាពប្រកួតប្រជែងកម្លាំងពលកម្ម ព្រមទាំងផ្តល់ចំណេះដឹង
ជំនាញក្នុងការគ្រប់គ្រងធុរៈកិច្ចតាមបែបវិទ្យាសាស្រ្តសម័យទំនើបក្នុងការគ្រប់គ្រងធនធានមនុស្ស
ហិរញ្ញវត្ថុ ក្រមសីលធម៌ក្នុងវិស័យធុរៈកិច្ច
និងការបង្កើតយុទ្ធទីផ្សារក្នុងបរិបទនៃបដិវត្តឧស្សាហកម្ម៤.០។និស្សិតនឹងសិក្សារួមជាមួយនិស្សិតជំនាញMBAចំនួន ២ឆមាស
និងឯកទេសសម្រាប់ឆមាសទី១ឆ្នាំទី២។
មុខវិជ្ជាសំខាន់ៗក្នុងឯកទេស៖
Green entrepreneurship | Cost-benefit-analysis |
Circular | Organizing |
Cost-benefit-analysis | Thesis |
លទ្ធផលរំពឹងទុកនៃកម្មវិធី
យល់បានស៊ីជម្រៅអំពីដំណើរការក្នុងការបង្កើតអាជីវកម្មថ្មី យុទ្ធសាស្រ្តទីផ្សារ
គំនិតច្នៃប្រឌិត នវានុវត្តន៍លើផែនការអាជីវកម្ម
ពន្យល់អំពីរបៀបរៀបចំផែនការអនុវត្ត
ការតាមដាន វាយតម្លៃ ការរៀបយុទ្ធសាស្រ្តអាជីវកម្មស្របតាមការវិវត្តសង្គមសេដ្ឋកិច្ច
វិភាគស៊ីជម្រៅទៅលើបញ្ហាសង្គមសេដ្ឋកិច្ច
រួមបញ្ចូលទាំងបញ្ហាក្នុងការអភិវឌ្ឍវិស័យធុរៈកិច្ច ឬកត្តាបង្កផ្សេងៗ
និងដំណោះស្រាយផ្សេងៗ
ប្រើប្រាស់វិធីសាស្រ្ដ
និងបច្ចេកទេសផ្សេងៗតាមបែបវិទ្យាសាស្រ្ត ក្នុងការដោះស្រាយបញ្ហា ស្របទៅតាមបរិបទ
និងគ្រប់គ្រងស្ថានភាពផ្សេងៗក្នុងអាជីវកម្ម
បង្កើតផែនការអាជីកម្មថ្មី
ឬដំណើរការធុរៈកិច្ចជំនាន់ថ្មីឆ្លើយតបនឹងតម្រូវការទីផ្សារធុរៈកិច្ច
ឱកាសការងារ
ជាសហគ្រិនធុរៈកិច្ចជំនាន់ថ្មី(Start-Up)
ជាអ្នកគ្រប់គ្រងថ្នាក់កណ្តាល ឬថ្នាក់ខ្ពស់តាមបណ្តាលអង្គភាពរដ្ឋ
និងឯកជន
ជាអ្នកប្រឹក្សាយោបល់ជាតិ–អន្តរជាតិ ផ្នែកធុរៈកិច្ច និងងគម្រោងវិនិយោគ
ជាប្រធានក្រុមហ៊ុន អ្នកបច្ចេកទេសជាន់ខ្ពស់តាមបណ្តាលអង្គភាពរដ្ឋ
និងឯកជន
ជាសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ តាមបណ្តាលគ្រឹះស្ថានសិក្សាស្រាវជ្រាវរដ្ឋនិងឯកជន
រយៈពេលសិក្សា
២ ឆ្នាំ
សង្ខបកម្មវិធី
បង្កើនសមត្ថភាពវិភាគ វាយតម្លៃ
និងបង្កើតគោលនយោបាយសាធារណៈរដ្ឋ និងឯកជនតឆ្លើយតបនឹងបញ្ហាប្រឈមសង្គមសេដ្ឋកិច្ច។កម្មវិធីសិក្សានេះផ្តល់ដល់និស្សិតនូវចំណេះដឹងរដ្ឋបាលមូលដ្ឋាន
ថ្នាក់ជាតិ–ក្រោមជាតិ ការអនុវត្ត តាមដាន និងវាយតម្លៃនិតិវិធីរដ្ឋបាល ព្រមទាំងការរៀចំផែនការ សម្រាប់គ្រប់គ្រងប្រជាជន និងរដ្ឋបាលដែនដី
ស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា។ និស្សិតនឹងសិក្សារួមជាមួយនិស្សិតជំនាញMBAចំនួន ២ឆមាស
និងឯកទេសសម្រាប់ឆមាសទី១ឆ្នាំទី២។
មុខវិជ្ជាសំខាន់ៗក្នុងឯកទេស៖
Policy design and delivery | Law, Policy and Governance |
Political Economy Perspectives on Development | Globalization and Economic Development |
Development cities | Internship |
លទ្ធផលរំពឹងទុកនៃកម្មវិធី
យល់ដឹងស៊ីជម្រៅអំពីការរៀបចំ គោលនយោបាយរដ្ឋបាលសាធារណៈជាតិ អន្តរជាតិ សំដៅដល់ការអភិវឌ្ឍប្រកបដោយចីរភាពសង្គមសេដ្ឋកិច្ច
ត្រិះរិះ ពិចារណាត្រឹមត្រូវលើបញ្ហាវិវាទរដ្ឋបាលនានាក្នុងសង្គម ប្រព័ន្ធរដ្ឋបាលការងារក្នុងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដោយផ្អែកលើគោលការណ៍ច្បាប់ លិខិត បទដ្ឋានគតិយុត្តិដែលមានជាធរមាន
ជ្រើសរើសវិធានដោះស្រាយបញ្ហាផ្សេងៗក្នុងរង្វង់នៃវិវាទរដ្ឋបាល ដោយផ្នែកលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗដែលមានជាធរមាន
រៀបចំ និងបង្កើតគោលនយោបាយសាធារណៈឆ្លើយតបនឹងបញ្ហាសង្គម តាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
ផលិតឧបករណ៍គាំទ្រការសម្រេចចិត្ត ក្នុងវិភាគ ទាញសេចក្តីសន្និដ្ឋាន និងផ្តល់ដំណោះស្រាយលើបញ្ហាដល់ការអភិវឌ្ឍគោលនយោបាយសាធារណៈនានាសដៅដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពសេដ្ឋកិច្ចមូលដ្ឋាន។
ឱកាសការងារ
ជាអ្នកឯកទេសគោលនយោបាយសាធារណៈក្នុងស្ថាប័នរដ្ឋ និងឯកជន
ជាអ្នកប្រឹក្សាយោបល់
វិភាគ វាយតម្លៃ និងបង្កើតគោលនយោបាយសាធារណៈថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
ជាសាស្រ្តាចារ្យ អ្នកស្រាវជ្រាវគោលនយោបាយសធារណៈ
ក្នុងគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន
ជាមន្ត្ររដ្ឋបាលជាន់ខ្ពស់ នាយករដ្ឋបាល ថ្នាក់ជាតិ ក្រោមជាតិ
ក្នុងស្ថាប័នរដ្ឋ និងឯកជន
ជាតំណាងរាស្រ្ត
មន្ត្រីជាន់ខ្ពស់ក្នុងមុខតំណាងសាធារណៈក្នុងរាជរដ្ឋាភិបាល
រយៈពេលសិក្សា
២ ឆ្នាំ
សង្ខបកម្មវិធី
កម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងអប់រំផ្តល់ការបណ្តុះបណ្តាលយ៉ាងទូលំទូលាយលើមុខជំនាញអប់រំនិងគ្រប់គ្រង។បន្ទាប់ពីបញ្ចប់អ្នកនឹងមានការយល់ដឹងខ្ពស់អំពីការគ្រប់គ្រងភាពជាអ្នកដឹកនាំនិងបញ្ហាគរុកោសល្យក៏ដូចជាការផ្លាស់ប្តូរក្នុងវិស័យអប់រំ។និស្សិតនឹងសិក្សារួមជាមួយនិស្សិតជំនាញTESOLចំនួន ២ឆមាស
និងឯកទេសសម្រាប់ឆមាសទី១ឆ្នាំទី២។
មុខវិជ្ជាសំខាន់ៗសម្រាប់ឯកទេស៖
Legal | School |
Curriculum | Conflict |
Community | Internship & thesis in Educational |
លទ្ធផលរំពឹងទុកនៃកម្មវិធី
យល់ដឹងស៊ីជម្រៅលើការគ្រប់គ្រងគ្រឹះស្ថានអប់រំប្រកបដោយគុណភាព
និងប្រសិទ្ធភាព
អភិវឌ្ឍកម្មវិធីសិក្សាឆ្លើយតបនឹងក្របខណ្ឌគុណវុឌ្ឍន៍ជាតិ
និងអន្តរជាតិ
វិភាគលើឥរិយាបថរបស់និស្សិតនៅក្នុងថ្នាក់រៀនដែលជាកត្តាជះឥទ្ធិពលដល់លទ្ធផលសិក្សារបស់និស្សិតស្របតាមបំណិនជំនាញសតវត្សទី២១
ប្រើប្រាស់បច្ចេកវិទ្យានាសម័យបច្ចុប្បន្ន (ICT) ក្នុងគ្រប់គ្រងគ្រឹះស្ថានអប់រំ
បង្កើតប្លង់មេរៀន និងផែនការអភិវឌ្ឍកម្មវិធីសិក្សា
វិធីសាស្រ្តបង្រៀនជំនាញសតវត្សទី២១
បង្កើតគម្រោងបណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំ
សមស្របទៅនឹងទីផ្សាការងារ និងតម្រូវការសង្គមសេដ្ឋកិច្ច
ឱកាសការងារ
ជានាយកសាលា គ្រឹះស្ថានអប់រំរដ្ឋ
និងឯកជន
ជាអ្នកឯកទេសអប់រំ
ប្រឹក្សាយោបល់ផ្នែកអប់រំ គោលនយោបាយអប់រំតាមបណ្តាស្ថាប័នជាតិ និងអន្តរជាតិ
ជាសាស្រ្តាចារ្យ អ្នកស្រាវជ្រាវតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សារដ្ឋ
និងឯកជន
ជាអ្នកបច្ចេកទេសជាន់ខ្ពស់ផ្នែកអភិវឌ្ឍកម្មវិធីសិក្សាបណ្តាស្ថាប័នជាតិ
និងអន្តរជាតិ
ជាអ្នកបង្កើតគោលនយោបាយអប់រំផ្នែកបង្រៀនភាសាអង់គ្លេស
ជាអ្នកសម្របសម្រួលគម្រោងអភិវឌ្ឍ និងវិនិយោគនានាក្នុងវិស័យអប់រំ។