សូមស្វាគមន៍យ៉ាងកក់ក្តៅ និងជិតស្និទបំផុតពីសាកលវិទ្យាល័យជាតិបាត់ដំបង​(ស.ជ.ប.ដ.)!

យើងគឺជាសាកលវិទ្យាល័យរបស់រដ្ឋដែលទទួលបានការស្គាល់ជាច្រើន ដែលមានទីតាំងស្ថិតនៅលើទឹកដីប្រវត្តិសាស្រ្ត និងទីក្រុងដ៍ស្រស់ស្អាតនៃខេត្តបាត់ដំបង។ សាកលវិទ្យាល័យជាតិបាត់ដំបង ត្រូវបានផ្តួចផ្តើមគំនិត និងសាងសង់ឡើងដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងឆ្នាំ២០០៧ ហើយស្ថិតនៅក្រោមយុត្ថាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ស្ថាប័នរបស់យើងផ្តោតសំខាន់លើគុណភាពនៃការអប់រំ ផ្តល់អោយនិស្សិតនូវចំណេះដឹង និងសមត្ថភាពពិត នៅគ្រប់ជំនាញសិក្សាទាំងអស់តាមរយៈតុល្យភាពនៃទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែង ព្រមទាំងរួមបញ្ចូលនូវបទពិសោធន៍ពិតនៅជុំវិញពិភពលោកទៅក្នុងការអប់រំរបស់ពួកគេ ក្នុងគោលបំណងរៀបចំអោយនិស្សិតរបស់យើង ទទួលនូវការរៀនពេញមួយជីវិតរបស់ពួកគេ។ សាកលវិទ្យាល័យផ្តល់នូវវគ្គសិក្សាដែលគួរអោយចាប់អារម្មណ៍ និងពាក់ព័ន្ធទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ននេះ។ ជាមួយនឹងការសាទរនេះ សាស្រ្តាចារ្យ ព្រមទាំងបុគ្គលិកដែលមានបទពិសោធន៍ជ្រៅជ្រះ នៅសាកលវិទ្យាល័យជាតិបាត់ដំបង ត្រូវបានទទួលការចាប់អារម្មណ៍ខ្ពស់ និងពិចារណាថាជាស្ថាប័នអប់រំដែលមានសមត្ថភាពខ្ពស់បំផុត។ សាកលវិទ្យាល័យក៍សូមថ្លែងអំណរគុណដល់និស្សិតទាំងអស់ដែលបានបញ្ចប់ការសិក្សារបស់ពួកគេនៅទីនេះ និងទទួលបានការងារធ្វើនៅតាមស្ថាប័ននានា និងបើកប្រតិបត្តិការអាជីវកម្មផ្ទាល់ខ្លួន។

សាកលវិទ្យាល័យនឹងនៅតែបន្តរួមចំណែក និងផ្តល់ការទំនាក់ទំនងល្អជាមួយសហគមន៍ក្នុងស្រុក រដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលនានា សហគ្រាស ក្រុមហ៊ុន និងសាកលវិទ្យាល័យជាមិត្តទាំងនៅក្នុងតំបន់និងសកលលោក។

ក្នុងនាមសហគមន៍សាកលវិទ្យាល័យជាតិបាត់ដំបងទាំងមូល ខ្ញុំសូមស្វាគមន៍អស់លោកអ្នកមកកាន់សាកលវិទ្យាល័យរបស់យើង។

សាកលវិទ្យាធិការ

ឯកឧត្តម សុខ ឃន

Facebook