សាវតារ

សមាគមអតីតនិស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង (អក្សរកាត់NUBBAA”)ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ក្រោមកិច្ចកំណែទម្រង់សាកលវិទ្យាល័យជាតិបាត់ដំបង ដែលដឹកនាំឯកឧត្តម ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និង កីឡា និងជាប្រធានគណកម្មការកំណែទម្រង់សាកលវិទ្យាល័យជាតិបាត់ដំបង ។ ក្រោមការដឹកនាំ  និងចង្អុលបង្ហាញ ដោយ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង សមាគមអតីតនិស្សិតត្រូវបានផ្តួចផ្តើមបង្កើតឡើងតាមរយៈការបោះឆ្នោតនិងជ្រើសតាំងសមាសភាពគ្រប់គ្រងសមាគមអតីតនិស្សិតអណត្តិទី១ ស្របតាមគោលការណ៍សមាគមអតីតនិស្សិតរបស់សាកលវិទ្យាល័យជាតិបាត់ដំបង ។ សមាគមអតីតនិស្សិតអណត្តិទី១ បានឯកភាពគ្នាបង្កើតឡើងនូវយុទ្ធសាស្ត្ររបស់សមាគមមានដូចតទៅ៖

ចក្ខុវិស័យ

សមាគមអតីតនិស្សិតនឹងធ្វើឱ្យប្រសើរឡើងនូវវប្បធម៌ចែករំលែកសម្រាប់ NUBB  NUBBAA សហគមន៍ និងសង្គមជាតិទាំងមូល។

បេសកកម្ម៖

១. NUBBAA នឹងខិតខំទាក់ទាញនូវការចូលរួមពីអតីតនិស្សិត NUBB និងផ្តល់សេវាកម្មដោយទំនុកចិត្តខ្ពស់សម្រាប់សមាជិកភាពរបស់ NUBBAA ។

២. ចូលរួមចំណែកផ្សព្វផ្សាយ និងលើកកម្ពស់គុណធម៌ វប្បធម៌ចែករំលែក បទពិសោធន៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ និងការចូលរួមសកម្មភាពសង្គមនានា។

តម្លៃស្នូល៖ សាមគ្គីភាព ភាតរភាព និងវប្បធម៌ចែករំលែក

ពាក្យស្លោក៖ តភ្ជាប់ គាំទ្រ និងរីកចម្រើនជាមួយគ្នា

សកម្មភាពសំខាន់ៗ៖

ក. សមាជិកភាព៖ ផ្សារភ្ជាប់ទំនាក់ទំនង ការបង្កើតភាពជាដៃគូ ផ្តល់អត្ថប្រយោជន៍

ខ. សេវាកម្មអតីតនិស្សិត៖ ឱកាសការងារ សេវាកម្មសហគមន៍ អាជីវកម្ម និងបណ្តាញ ការអប់រំបន្ត ធនធាន

គ. ព្រឹត្តិការណ៍ – ការពិភាក្សា ការតាំងពិព័រណ៍ វេទិកា សិក្ខាសាលា និងការបណ្តុះបណ្តាល

ឃ. កម្មវិធី – ការអភិវឌ្ឍន៍អ្នកជំនាញវ័យក្មេង និងការអភិវឌ្ឍន៍ការចាប់ផ្តើមអាជីវកម្ម

6. ព័ត៌មានទំនាក់ទំនង៖

– អ្នកទំនាក់ទំនង៖ លោកស្រី ប៉ាត ម៉ាឡា លេខាធិការ NUBBAA

– លេខទូរស័ព្ទ៖ 017 813 986 / 096 9515 390

– អាស័យដ្ឋានអ៊ីម៉ែល៖ [email protected]

– ហ្វេសប៊ុក៖ សមាគមអតីតនិសិ្សត NUBB / NUBB Alumni Association (NUBBAA)

Facebook