មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍សូមស្វាគមន៍

មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងស្របតាមយន្តការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងនៅសាកលវិទ្យាល័យជាតិបាត់ដំបង (ស ជ ប​ ដ.) ចាប់តាំងពីឆ្នាំ ២០០៧ មកម្ល៉េះ។ ដើម្បីចូលរួមកែលម្អនិងពង្រឹងគុណភាពនៃការស្រាវជ្រាវអប់រំនិង ចូលរួមអនុវត្តផែនការយុទ្ធសាស្រ្តនៅ សាកលវិទ្យាល័យជាតិបាត់ដំបង មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ត្រូវបានចាត់តាំឲ្យប្រតិបត្តិតួនាទីបីសំខាន់ៗដូចជា ជាអ្នកឃ្លាំមើលនិងវាយតំលៃលើការអនុវត្តគម្រោងអភិវឌ្ឍន៍ និងជាអ្នកសម្របសម្រួលការងារពាក់ព័ន្ធផ្សេងទៀតក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ជាមួយមហាវិទ្យាល័យ និងវិទ្យាស្ថាននានាចំណុះឲ្យសាកលវិទ្យាល័យបាត់ដំបង។​

​ចក្ខុវិស័យ
ដើម្បីសម្រេចបានចក្ខុវិស័យរបស់សាកលវិទ្យាល័យសាកលវិទ្យាល័យ​​មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍  មានចក្ខុវិស័យអភិវឌ្ឍគុណភាពអប់រំតាមរយៈការលើកកម្ពស់សមត្ថភាពនិស្សិត សាស្រ្តាចារ្យ និងអ្នកគ្រប់គ្រងនានាឲ្យមានប្រសិទ្ធភាពក្នុងការសិក្សាស្រាវជ្រាវនិងអនុវត្តគម្រោងអភិវឌ្ឍន៍ដទៃទៀតជាមួយដៃគូក្នុងស្រុកនិងអន្តរជាតិ។

បេសកម្ម
ដើម្បីសំរេចបាននូវចក្ខុវិស័យខាងលើមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ អនុវត្តបេសកកម្មដូចខាងក្រោមនេះ ៖
– គ្រប់គ្រង និងវាយតម្លៃការអភិវឌ្ឍន៍គម្រោងនីមួយៗពីអ្នកអនុវត្តនីមួយៗ
– បណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពសិស្សក្នុងការស្រាវជ្រាវជាមួយមហាវិទ្យាល័យផ្សេងៗ
– បោះពុម្ពផ្សាយការសិក្សាស្រាវជ្រាវដែលទទួលបានពីមហាវិទ្យាល័យនីមួយៗនិងអ្នកពាក់ព័ន្ធដទៃទៀត។
– លើកម្ពស់ការបោះពុម្ភការសិក្សាស្រាវជ្រាវសម្រាប់កម្រិតសាកលវិទ្យាល័យតាមអង្គភាពចំណុះនានា។
– ផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍និងការស្នើសុំគម្រោងអត្ថបទស្រាវជ្រាវពីមហាវិទ្យាល័យនីមួយៗនិង
– វាយតម្លៃសកម្មភាពគម្រោងដើម្បីកែលំអសាកលវិទ្យាល័យ។

រចនាសម្ព័ន្ធគ្រប់គ្រង
មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចុប្បន្នដឹកនាំដោយប្រធានមួយរូបគឺលោក សៀវ​ សុវណ្ណា និងជាអនុប្រធានមួយរូប គឺលោកស្រី វង្សសុខាវី ដែលត្រូវបានត្រួតពិនិត្យដោយផ្ទាល់ដោយលោកសាកលវិទ្យាធិការ និងរាយការណ៍ជូនលោកសាកលវិទ្យាធិការ។

អាស័យដ្ឋានអ៊ីម៉ែល និងលេខទូរសព្ទ

អំពីការងាររបស់មជ្ឈមណ្ឌលសា្រវជ្រាវ និងអភិវឌ្ឍន៍
ទស្សនាវដ្តីស្ពានចំណេះដឹង
ទស្សនាវដ្តីស្ពានចំណេះដឹងមានចក្ខុវិស័យផ្សារភ្ជាប់ចំណេះដឹង និង​គំនិតស្រាវជ្រាវដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកអាននានាឲ្យមានភាពរីកចំរើនដែលប្រកបដោយចីរភាព និងកាត់បន្ថយភាពក្រីក្រ។ ទស្សនាវដ្ដីស្ពានចំណេះដឹងចុះផ្សាយអំពី អត្ថបទ​​ កិច្ចសម្ភាសន៍ខ្លីៗ អត្ថបទខ្លឹមសារវាយតម្លៃទៅលើ ​អត្ថបទស្រាវជ្រាវទាក់ទង នឹងប្រធានបទណាមួយនៅក្នុងជំនាញដូចខាងក្រោម៖

  • កសិកម្ម
  • អភិវឌ្ឍសហគមន៍
  • ពាណិជ្ជកម្ម និងទីផ្សារ
  • នីតិសាស្ត្រ
  • សេដ្ឋកិច្ច
  • គណនេយ្យ និង​ហិរញ្ញវត្ថុ
  • កសិឧស្សាកម្ម
  • វិទ្យាសាស្ត្រ​ និងបច្ចេកវិទ្យា
  • ភាសា សិល្បៈ និងវប្បធម៌
  • ភាសាបរទេស
  • គរុកោសល្យ
  • ទេសចរណ៍

មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ កំពុងសំរបសំរួលនិងសំរបសំរួលនិស្សិត សាស្រ្ដាចារ្យនិងអ្នកនិពន្ធដទៃទៀតក្នុងការចងក្រង ទស្សនាវដ្តីស្ពានចំនេះដឹងនេះបានចំនួន​៤ច្បាប់ហើយ។​

ការត្រួតពិនិត្យនិងវាយតម្លៃគម្រោង
មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ កំពុងធ្វើការជាងារអ្នកតាមដាននិងវាយតំលៃគម្រោងចំនួន ២៧ ដែលរួមមានគម្រោងសំខាន់មួយដែលផ្តល់ថវិកាដោយធនាគារពិភពលោកនោះគឺគម្រោងកែលំម្អកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សា (HEIP)។ កាតព្វកិច្ចចម្បងរបស់មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ គឺត្រូវរាយការណ៍អំពីដំណើរការរបស់អ្នកអនុវត្តគម្រោងទៅកាន់សាកលវិទ្យាធិការនិងភាគីពាក់ព័ន្ធដទៃទៀតដើម្បីវាយតម្លៃ និងទទួលបានលទ្ធផលរំពឹងទុកពីគម្រោងនានាក្នុងគោលបំណងកែលម្អនិងវាយតម្លៃការងារប្រតិបត្តិគម្រោងក្នុងសាកលវិទ្យាល័យឱ្យកាន់តែប្រសើរឡើង។

និក្ខេបបទ និងសារណានបទស្រាវជ្រាវបញ្ចប់ការសិក្សា
មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ សម្របសម្រួលបច្ចេកទេសក្នុងដំណើរការនៃការសរសេរនិងបញ្ជូននិក្ខេបបទ និងសារណានបទស្រាវជ្រាវបញ្ចប់ការសិក្សាពីនិស្សិតដែលមានបំណងបញ្ចប់បរិញ្ញាបត្រឬក្រោយបញ្ចប់ដោយការសិក្សាលើកិច្ចការរ ស្រាវជ្រាវនិក្ខេបបទ និងសារណាបទ។ យោងតាមសៀវភៅណែនាំការសរសេរសារណាបទ និងនិក្ខេបបនទបញ្ចប់ការសិក្សារបសើសាកលវិទ្យាល័៦មហាវិទ្យាល័យដទៃទៀតនិង មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ធ្វើការយ៉ាងជិតស្និទ្ធលើនីតិវិធីប្រតិបត្តិការចាប់ពីការដាក់ពាក្យស្នើសុំសរសេររហូតដល់ការការពារបញ្ចប់។ គិតមកដល់ឆ្នាំ ២០២១ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ បានសម្របសម្រួលដល់និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយការសរសេរនិក្ខេបបទ និងសារណានបទស្រាវជ្រាវបញ្ចប់ការសិក្សាប្រមាណ ១៣ ជំនាន់រួចមកហើយ។

Facebook