មជ្ឈមណ្ឌលការងារ Francophonie (CEF) នៅសាកលវិទ្យាល័យជាតិបាត់ដំបង គាំទ្រដោយ Agence Universitaire de la Francophonie ជាអ្នកត្រួសត្រាយផ្លូវអាជីវកម្មនៅក្នុងខេត្តបាត់ដំបង និងតំបន់ជាប់គ្នា។ មជ្ឈមណ្ឌលនេះជាមជ្ឈមណ្ឌលធនធានដ៏សំខាន់ដែលផ្តល់ឱ្យសិស្ស-និស្សិតនូវសិទ្ធិចូលប្រើប្រាស់ដោយឥតគិតថ្លៃ និងជាច្រកទៅកាន់កន្លែងជ្រើសរើសនិស្សិតធ្វើការ ការបណ្តុះបណ្តាល និងកម្មវិធីនានាជាច្រើន។ មានទីតាំងនៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជា មជ្ឈមណ្ឌលនេះនឹងបម្រើជាមជ្ឈមណ្ឌលសម្រាប់ការលើកកម្ពស់ការងារ ជំរុញគំនិតផ្តួចផ្តើមសហគ្រិន និងជាមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាបារាំងផងដែរ។ មជ្ឈមណ្ឌលការងារ (CEF) ត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាវត្តមានរបស់លោកសាស្រ្តាចារ្យ Prof. Dr. Laurent SERMET នាយក AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃទីភ្នាក់ងារសាកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង និងវត្តមានរបស់លោកស្រី​ Mme. Elodie WYNAR តំណាងស្ថានទូតបារាំងប្រចាំនៅកម្ពុជា។

ប៉ូលសេវាកម្មរបស់មជ្ឈមណ្ឌលការងារបារំាង (CEF)

  • ប៉ូលទី១៖ ការប្រឹក្សាផ្តល់ព័ត៌មាន និងកាបង្រៀនអំពីការងារ៖ ផ្តល់ការគាំទ្រយ៉ាងទូលំទូលាយដល់សិស្ស និស្សិតក្នុងការស្វែងរកការងារ និងកម្មសិក្សារបស់ពួកគេ ដោយផ្តោតលើការអភិវឌ្ឍជំនាញសំខាន់ៗដូចជាការសរសេរ CV បច្ចេកទេសសម្ភាសន៍ និងការរួមបញ្ចូលវិជ្ជាជីវៈ។ ការប្រជុំជាមួយនិយោជក ការផ្តល់ប្រឹក្សារវាងនិស្សិត គ្រូបង្រៀន និងដៃគូផ្សេងទៀតក្នុងការលើកកម្ពស់សុខុមាលភាពដែលរួមចំណែកដល់ការបង្កើតតម្លៃរួមនៅក្នុងកន្លែងធ្វើការដើម្បីធានាបាននូវស្ថេរភាព និងដំណើរការត្រឹមត្រូវនៅក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង។
  • ប៉ូលទី២៖ ការបណ្តុះបណ្តាលបន្ថែមលើជំនាញទន់៖ ផ្តោតលើការពង្រឹងជំនាញសំខាន់ៗដូចជាភាសា ការទំនាក់ទំនង វប្បធម៌ទូទៅ បច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍខ្លួន។
  • ប៉ូលទី៣៖ វិញ្ញាបនបត្រវិជ្ជាជីវៈ៖ ផ្តល់ឱ្យនិស្សិតនូវឱកាសដើម្បីរៀបចំ និងទទួលយកវិញ្ញាបនបត្រដែលទទួលស្គាល់ជាអន្តរជាតិ ដូចជាភាសា បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) និងការគ្រប់គ្រងគម្រោង។
  • ប៉ូលទី៤៖ ការរៀបចំសហគ្រិនភាព៖ ជំរុញសក្តានុពលសហគ្រិនភាពរបស់និស្សិតដោយណែនាំពួកគេឱ្យឆ្លងកាត់ដំណាក់កាលសំខាន់ៗនៃការអភិវឌ្ឍគម្រោងរបស់ពួកគេ។

ទំនាក់ទំនង៖
លោក ឯម ចិន្តា ប្រធានដេប៉ាតឺម៉ង់ភាសាបារាំង
ទូរស័ព្ទលេខ៖ + ៨៥៥ ១២ ៤៧៩ ៨៩៧
សារអេឡិកត្រូនិក៖ [email protected]

Facebook