មហាវិទ្យាល័យគ្រប់គ្រង ពាណិជ្ចកម្ម និងទេសចរណ៍

ល.រ ជំនាញ រយៈពេលសិក្សា
បរិញ្ញាបត្រ ជំនាញគ្រប់គ្រងអាជីវកម្ម ៤ឆ្នាំ
បរិញ្ញាបត្រ ជំនាញគណនេយ្យ ៤ឆ្នាំ
បរិញ្ញាបត្រ ជំនាញទីផ្សារ ៤ឆ្នាំ
បរិញ្ញាបត្រ ជំនាញទេសចរណ៍ ៤ឆ្នាំ
បរិញ្ញាបត្រ ជំនាញហិរញ្ញវត្ថុ និងធនាគារ ៤ឆ្នាំ

ព័ត៌មានលំអិតអំពីជំនាញនីមួយៗ👇🏼👇🏼

មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍

ដេប៉ាតឺម៉ង់ ពាណិជ្ជកម្ម

បរិញ្ញាបត្រ ជំនាញ ជំនាញគ្រប់គ្រងអាជីវកម្ម

១. គោលបំណងនៃកម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងអាជីវកម្ម

        កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងអាជីវកម្ម ត្រូវបានរៀបចំឡើង​ក្នុងគោលបំណង​អភិវឌ្ឍន៍ការយល់ដឹងឱ្យបានទូលំទូលាយ សមត្ថភាពអង្កេត ស្រាវជ្រាវ ប្រើប្រាស់​វិធីសាស្ត្រ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ និងប្រើប្រាស់បច្ចេកវិទ្យាសមស្រប ជម្រុញ​សមត្ថភាព​ឱ្យមានកម្រិតជំនាញខ្ពស់​ក្នុង​វិស័យ​ធុរកិច្ច ពាណិជ្ជកម្ម និងក្នុងនាមជាអ្នកគ្រប់គ្រង អ្នកដឹកនាំ ឬសហគ្រិនសម័យថ្មី ដែល​ ជាចលករជម្រុញវិស័យធុរកិច្ចនៅកម្ពុជា។

២.លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល(Program Learning Outcomes: PLO)

        កម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងអាជីវកម្ម ការអប់រំឧត្តមសិក្សា អ្នកសិក្សា​​នឹងទទួលបានសមត្ថភាពឆ្លើយតបនឹងលទ្ធផលសិក្សារបស់ក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា(ក.គ.ជ.ក.) សមត្ថភាពសតវត្សទី២១(Century Learning Outcomes: CLOs) និងសមត្ថភាព​ឆ្លើយតប​នឹងស្តង់ដារ​និស្សិត(Students’ Standard Learning Outcomes: SLOs) របស់ស.ជ.ប.ដ. ៖

ក.ចំណេះដឹង(Knowledge)

PILOs បរិយាយសមត្ថភាពទទួលបាន

PLO1: បកស្រាយពាក្យគន្លឹះ ទស្សនទានទ្រឹស្តី ទ្រឹស្តីពាក់ព័ន្ធ និងគោលការណ៍នានា​​ វិធីសាស្ត្រ រូបមន្តដែលពាក់ព័ន្ធ​ ក្នុងមុខវិជ្ជា មេរៀននីមួយៗ ​នៃរចនាសម្ព័ន្ធកម្មវិធី

PLO2: ពន្យល់ពីកត្តាជះឥទ្ធិពល និងកត្តាសម្រេចចិត្តលើការគ្រប់គ្រង​អង្គភាពអាជីវកម្ម​ដែល​ឆ្លើយ​តប​នឹង​អង្គភាព ទីផ្សារក្នុងស្រុក និងអន្តរជាតិ​តាមរយៈការសិក្សា ស្រាវជ្រាវ និងព្យាករណ៍

PILO3.ពន្យល់ពីមូលដ្ឋានគ្រឹះនៃការធ្វើអាជីវកម្ម ការគ្រប់គ្រង ផលិតកម្ម សេវាកម្ម  ការទិញ-លក់ ដឹកជញ្ជូន គណនេយ្យ ហិរញ្ញវត្ថុ ទីផ្សារ និងការគ្រប់គ្រងនិងដឹកនាំ​ប្រកប​ដោយភាពច្នៃ​ប្រឌិត ឆ្លើយតបនឹង ការប្រកួតប្រជែង ច្បាប់ សង្គម និងអន្តរជាតិ

PILO4.​ បកស្រាយពីសារសំខាន់នៃការរៀបចំផែនការ៖ ផែនការ យុទ្ធសាស្ត្រ រយៈពេលវែង មធ្យម និងខ្លី ផែនការប្រតិបត្តិ ផែនការហិរញ្ញវត្ថុ ផែនការទីផ្សារ (ក្នុងស្រុក និងអន្តរជាតិ)

ខ.ជំនាញក្នុងការគិត(Cognitive Skills)

 PILO5. ប្រើប្រាស់វិធីសាស្ត្របែបគណិតវិទ្យា ស្ថិតិ ដើម្បីព្យាករណ៍ វិភាគ​សង្គម សេដ្ឋកិច្ច និងប្រើប្រាស់​បច្ចេកវិទ្យាពត៌មាន​ដើម្បីធ្វើ​ការ​ដោះស្រាយ​បញ្ហានានា ដូចជាការ​គ្រប់​គ្រង​​លើផលិតកម្ម សេវាកម្ម  ការទិញ-លក់ ដឹកជញ្ជូន គណនេយ្យ ទីផ្សារ

PILO6. ផ្លាស់ប្តូរយុទ្ធសាស្ត្រដឹកនាំ គ្រប់គ្រងអង្គភាពស្របតាម​រចនា​សម្ព័ន្ធ និង​បរិយាកាសជះឥទ្ធិពល និងធ្វើការផ្លាស់ប្តូរ​រចនា​សម្ព័ន្ធគ្រប់គ្រង​ដើម្បី​ប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាម​លទ្ធភាព និង​សមត្ថ          ភាព​​របស់អង្គភាព

PILO7.យកចំណេះដឹងទ្រឹស្តី ទស្សនទាន ឬគោលការណ៍អំពីការគ្រប់គ្រង ការដឹកនាំ ដែលបានពីការសិក្សា(PL03)​ទៅអនុវត្ត និងបង្កើត​ដំណោះស្រាយ និងរៀបចំ ផែនការ​អាជីវកម្ម (ផលិតកម្ម សេវាកម្ម    ការទិញ-លក់ ការជួល ការគ្រប់គ្រង​ធនធាន​មនុស្ស ការប្រើប្រាស់​ពត៌មាន និងទំនាក់ទំនង)

 គ.ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ(Interpersonal Skills and Responsibility)

PILO8.បង្កើតគំនិតផ្តួចផ្តើម ធ្វើការងារក្រុម អភិវឌ្ឍសមត្ថភាពក្រុម និង​អនុវត្តភាព​ជា​អ្នក​ដឹកនាំក្រុម អង្គភាពសហគមន៍និងសង្គម

PLO9: សិក្សា ឬចុះស្រាវជ្រាវ ដើម្បីរៀបចំផែនការ បង្កើតគម្រោង​ស្នើសុំ​និង​រក​ដំណោះ​ស្រាយ​សមស្រប​លើការងារគ្រប់គ្រងទូទៅ អង្គភាព ធនធាន​មនុស្ស ហិរញ្ញវត្ថុ ដែលកើតមាន​តួនាទី​និង​ការងារក្នុង​និង       ក្រៅអង្គភាព

PLO10: ប្រើវប្បធម៌ចែករំលែកដល់អង្គភាព សហគមន៍ និងសង្គម លើព័ត៌មាន ហិរញ្ញវត្ថុ ការអប់រំ តាមរយៈ  ការចុះសិក្សា​អំពី​អង្គភាព(Internship)ការងារសហគមន៍ និងការងារសង្គម

.ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

PLO11:   ប្រើប្រើប្រាស់មូលដ្ឋានបច្ចេកពត៌មានវិទ្យា កុំព្យូទ័រ គណិតវិទ្យា ស្ថិតិ ​ជាមូលដ្ឋាន​ក្នុងការសិក្សា ស្រាវជ្រាវ ការប្រមូលទិន្នន័យ ការបកស្រាយ និងការផ្សព្វផ្សាយពត៌មាន និងគំនិតថ្មី ដែល បាន​រក​ឃើញ

PLO12:   ប្រើទ្រឹស្តីជាមូលដ្ឋានក្នុងការសរសេររបាយការណ៍អាជីវកម្ម របាយការណ៍ស្រាវជ្រាវ និង​រៀបចំ​បទបង្ហាញ​ដើម្បី​ទទួល​បានការគាំទ្រដោយ ប្រើវិធីសាស្ត្រ​ស្រាវជ្រាវលក្ខណៈ​វិទ្យាសាស្ត្រ​ (គុណ​វិស័យ និង/ឬ បរិមាណ​វិស័យ)

PLO13:   និយាយ និងបកស្រាយ​ដោយប្រើពាក្យពេចន៍ត្រឹមត្រូវ ងាយ​យល់(ភាសាជាតិ និងភាសាអង់គ្លេស) ទៅ​តាមព្រឹត្តិ​ការណ៍ និងអ្នកចូលរួម

៣.ឱកាសការងារ

        ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងអាជីវកម្ម និស្សិតនឹង​ទទួល​បាន​ឱកាស​ការងារ​ដូច​ខាង​ក្រោម៖

– មន្ត្រីរបស់ស្ថាប័នរដ្ឋ

– អ្នកគ្រប់គ្រងអង្គភាពអាជីវកម្ម សហគ្រាស ក្រុមហ៊ុន នាយក/នាយក​រងចាត់ការ​ទូទៅ នាយក/រងផ្នែកនៃអង្គភាព ឬនាយក/នាយករង​សាខារបស់សហគ្រាស ក្រុមហ៊ុន

– ជំនួយការអ្នកគ្រប់គ្រងអាជីវកម្ម

– ប្រតិបត្តិករអាជីវកម្ម

– ម្ចាស់អាជីវកម្មផ្ទាល់ខ្លួន និងជាសហគ្រិន

– អ្នកស្រាវជ្រាវ​ពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្ម​(ស្រាវជ្រាវ វិភាគនិង​ផ្តល់​អនុ​សាសន៍)

– អ្នកប្រឹក្សាយោបល់អាជីព។

៤. កម្មវិធីសិក្សាបរិញ្ញាបត្រ ជំនាញគ្រប់គ្រង

លេខកូដ មុខវិជ្ជា ចំនួនក្រេឌីត ចំនួនម៉ោង ផ្សេងៗ
ឆមាសទី១ ឆមាសទី២
ឆ្នាំទី១
KC.S1-B11 វប្បធម៌ អរិយធម៌ខ្មែរ Khmer Culture and Civilization 3 45
IE.S3-B11 លំនាំដើមសេដ្ឋកិច្ច Introduction to Economic 3 45
CA.M3-B11 អនុវត្តកុំព្យូទ័រ Computer Application 3 45
EP1.L3-B11 ភាសាអង់គ្លេស ភាគ១ English Part I 3 45
IB.S3-B11 លំនាំដើមអាជីវកម្ម Introduction to Business 3 45
PA.S3-B12 រដ្ឋបាលសាធារណៈ Public Administration 3 45
PH.S3-B12 ទស្សនវិជ្ជា Philosophy 3 45
ME.M3-B12 គណិតសេដ្ឋកិច្ច Math for Economics 3 45
EP2.L3-B12 ភាសាអង់គ្លេស ភាគ២ English Part II 3 45
PM.S1-B12 Principle of Management 3 45
OAC.S3-B12 One Asia Community 3 45
ចំនួនក្រេឌីតសរុប 33 495
ឆ្នាំទី២
BS.M1-B21 ស្ថិតិអាជីវកម្ម Business Statistics 3 45
LEB.S1-B21 បរិយាកាសអាជីវកម្ម និងច្បាប់ Legal and environmental Business 3 45
PA.M1-B21 មូលដ្ឋានគ្រឹះនៃគណនេយ្យ Principle of Accounting 3 45
MB.S1-B21 រូបិយវត្ថុ និងធនាគារ Money and Banking 3 45
OB.S1-B21 Organization Behavior 3 45
EBT.L3-B21 ភាសាអង់គ្លេស សម្រាប់ជំនាញអាជីវកម្ម English for Business Terminology 3 45
ME.M1-B22 ម៉ាក្រូសេដ្ឋកិច្ច Macro-economics 3 45
MM.S2-B22 គ្រប់គ្រងទីផ្សារ Marketing Management 3 45
MA.S2-B22 គណនេយ្យគ្រប់គ្រង Managerial Accounting 3 45
CB.S2-B22 ឥរិយាបទអតិថិជន Consumer Behavior 3 45
CM.M2-B22 ការគ្រប់គ្រងឥណនទាន Credit Management 3 45
AW.L3-B22 ជំនាញសរសេរ Academic Writing 3 45
ចំនួនក្រេឌីតសរុប 36 540
ឆ្នាំទី៣
HRM.S2-B31 ការគ្រប់គ្រងធនធានមនុស្ស Human Resource Management 3 45
POM.M2-B31 ការគ្រប់គ្រងផលិតផល និងម៉ាកយីហោ Product and Brand Management 3 45
FM.S2-B31 Financial Management 3 45
IM.M3-B31 ការគ្រប់គ្រងការវិនិយោគ Investment Management 3 45
BL.L3-B31 លិខិតធុរកិច្ច Business Letter 3 45
Seminar/ Workshop
TQM.S2-B32 ការគ្រប់គ្រងគុណភាពសរុប Total Quality Management 3 45
BRM.S3-B32 វិធីសាស្រ្តស្រាវជ្រាវអាជីវកម្ម Business Research Methodology 3 45
ES.S2-B32 Entrepreneurship 3 45
LS.S2-B32 Leadership 3 45
EC1.S4-B32 មុខវិជ្ជាជ្រើសរើស Elective Course* 3 45
I.S2-B32 ការហាត់ការ Internship 3 135
ចំនួនក្រេឌីតសរុប 33 585
ឆ្នាំទី៤
SWC.S3-B41 ការសរសេរតាមបែបវិទ្យាសាស្រ្ត និងការប្រាស្រ័យទាក់ទង Scientific Writing & Communication 3 45
IBM.S2-B41 International Business Management 3 45
PM.S2-B41 Project Management 3 45
EC2.S4-B41 មុខវិជ្ជាជ្រើសរើស Elective Course* 3 45
SW.S2-B41 កិច្ចការសង្គម Social Work 1 15
CS.S2-B42 Option1 Graduate Exam Competitive Strategy 3 45
SM.S2-B42 Strategic Management 3 45
MAB.S2-B42 Managing Across Border 3 45
Option2 ការស្រាវជ្រាវ និងសរសេរសារណាបទ “Research &Thesis” 3
ចំនួនក្រេឌីតសរុប 22 330

សម្គាល់៖

*1ក្រេឌីតស្មើនឹង15ម៉ោង

*សរុបរួមឆ្នាំទី1 ទី2 ទី3និងឆ្នាំទី4​​ ក្រេឌីតសរុបមានចំនួន​ ១២៤ក្រេឌីត

មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍

ដេប៉ាតឺម៉ង់ ពាណិជ្ជកម្ម

បរិញ្ញាបត្រ ជំនាញ គណនេយ្យ

១. គោលបំណងនៃកម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជំនាញ គណនេយ្យ

        កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដូចខាងក្រោម៖

– ផ្តល់ឱ្យអ្នក​សិក្សា​នូវ​ចំណេះ​ដឹង និងជំនាញទាក់ទងនឹងនីតិវិធីនៃការគ្រប់គ្រងបញ្ជីគណនេយ្យឱ្យត្រូវនឹងតម្រូវការទីផ្សារការងារ ដើម្បីលើកស្ទួយ​សេដ្ឋកិច្ច ពួកគេក៏ដូចជាសង្គមជាតិ។

– ផ្តល់នូវអាជីពគណនេយ្យករប្រកប គុណវុឌ្ឍិ គោរពក្រមសីលធម៌វិជ្ជាជីវៈដែលត្រូវបានគេទទួលស្គាល់សមត្ថភាពក្នុងការគិតពិចារណាជាប្រព័ន្ធ​និងអាចដោះស្រាយបញ្ហាបាន។

– អ្នកសិក្សាមានសមត្ថភាពអាចក្លាយជាអ្នកអាជីពការងារមួយ ចំនួនដូចជា គណនេយ្យករ បេឡាករ ស្មៀនគណនេយ្យ អ្នកប្រឹក្សាផ្នែកពន្ធដារ អ្នកបង្កើតប្រព័ន្ធកម្មវិធីគណនេយ្យលើកុំព្យូទ័រ គណនេយ្យករឯកជន នាយកគ្រប់គ្រងហិញ្ញវត្ថុ សវនករ​ និងអាជីពផ្សេងទៀតដែលទាក់ទង នឹងគណនេយ្យ។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្រជំនាញ គណនេយ្យ

        ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញ គណនេយ្យ និស្សិតជ័យលាភី​ នឹងទទួល​បាននូវ​ ចំណេះដឹង ជំនាញក្នុងការគិត  ជំនាញ​ទំនាក់​ទំនង​អន្តរ​បុគ្គ​ល​​​ និងការទទួលខុសត្រូវ ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង ដូច​ខាង​ក្រោម៖

.ចំណេះដឹង (Knowledge)

    PLO1: បកស្រាយអំពីគោលការណ៍​ បរិយាកាស បទបញ្ញត្តិ និងការអនុលោមតាមច្បាប់នៃ គណនេយ្យ

    PLO2: ពន្យល់អំពីការអនុវត្ត ការទទួលខុសត្រូវ និងយល់ដឹងអំពីក្រមសីលធម៌វិជ្ជាជីវៈរបស់ គណនេយ្យករ

    PLO3: យល់ដឹងអំពីមាតិកា ទស្សនទាន គោលការណ៍ រចនាសម្ព័ន្ធ និងការរាយការណ៍ហិរញ្ញវត្ថុទាំងក្នុង និងក្រៅអង្គភាព   

    PLO4: ចេះវិភាគ ចូលរួម និងបកស្រាយព័ត៌មានក្នុងការធ្វើសេចក្តីសម្រេចចិត្ត

    PLO5: ចេះកំណត់ពីភាពខុសគ្នានៃប្រព័ន្ធកំណត់ថ្លៃដើម និងការអនុវត្តរបស់អង្គភាពផ្តល់  សេវា​និងសហគ្រាសផលិត

    PLO6: ចេះត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពអនុវត្តន៍របស់អង្គភាពតាមរយៈការធ្វើសវនកម្ម របាយការណ៍ហិរញ្ញវត្ថុ។

ខ.ជំនាញក្នុងការគិត(Cognitive Skills)

    PLO7: មានសមត្ថភាពស្រាវជ្រាវ និងបង្កើតនីតិវិធីគណនេយ្យថ្មីឱ្យស្របនឹងនវានុវត្តន៍របស់សង្គមជាតិ និងទីផ្សារការងារ

    PLO8: រៀបចំគម្រោងផែនការថវិកា និងវិភាគរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីដឹងពីស្ថានភាពសេដ្ឋកិច្ចរបស់អង្គភាពសម្រាប់ធ្វើសេចក្តីសម្រេចចិត្ត

    PLO9: បង្កើតប្រព័ន្ធដើម្បីកំណត់ ការប្រមូល ការវាស់វែង ការសង្ខេប និងការវិភាគទាំងទិន្នន័យ ហិរញ្ញវត្ថុ និងក្រៅពីហិរញ្ញវត្ថុនៅក្នុងអង្គភាព។

គ.ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ(Interpersonal Skills and Responsibility)  

    PLO10: អភិវឌ្ឍន៍សមត្ថភាពជំនាញតាមរយៈការស្នើសុំធ្វើការងារស្ម័គ្រចិត្តត្រូវជំនាញ និងការ ចុះកម្មសិក្សាតាមអង្គភាពឯកជន អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នរដ្ឋ

    PLO11: ចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក ដោយធ្វើកិច្ចសិក្សាជាក្រុម​ និងផ្តល់ជាមតិ យោបល់ផ្ទាល់ ឬតាមរយៈបណ្តាញសង្គម

    PLO12: មានទំនួលខុសត្រូវលើកិច្ចការដែលខ្លួនត្រូវធ្វើ កិច្ចការដែលគ្រូប្រគល់ឱ្យធ្វើ និងស្រាវជ្រាវព័ត៌មាននៅបណ្ណាល័យ គេហទំព័រ និងសាកសួររៀមច្បងចាស់ៗដែលគាត់ធ្លាប់ឆ្លងកាត់ដើម្បី ទទួលបានបទពិសោធន៍ល្អៗ។

ឃ.ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

    PLO13: អនុវត្តន៍ការចុះបញ្ជីដែលទាក់ទងនឹងប្រតិបត្តិការអង្គភាពតាមកម្មវិធីគណនេយ្យលើ កុំព្យូទ័រ បន្ថែមពីការចុះបញ្ជីដោយដៃ ប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាព

    PLO14: មានសមត្ថភាពស្វែងរក និងកែតម្រូវទិន្នន័យនៅពេលបញ្ចូលទិន្នន័យមិនប្រក្រតីក្នុង កម្មវិធីកាន់តែច្បាស់

    PLO15: កំណត់ពីរបៀបរក្សាទុកទិន្នន័យឱ្យមានសុវត្ថិភាព​ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍ផ្សេងៗ

    PLO16: ផ្ទៀងផ្ទាត់ និងធ្វើនិយ័តកម្មស្តុកទំនិញនៅពេលមានវិសមភាពកើតឡើង

    PLO17:  ចេះធ្វើផែនការហិរញ្ញវត្ថុដោយប្រើប្រាស់កម្មវិធីគណនេយ្យលើកុំព្យូទ័រ និងតាមដានសមតុល្យសាច់ប្រាក់យ៉ាងច្បាស់លាស់។

៣. ឱកាសការងារ

        ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ និស្សិតនឹងអាចទទួលបានឱកាសការងារដូចខាងក្រោម៖

– ស្មៀនគណនេយ្យករតាមក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល ឬអង្គភាពរដ្ឋាភិបាល

– គណនេយ្យករ តាមក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល ឬអង្គភាពរដ្ឋាភិបាល

– សវនករផ្ទៃក្នុង ឬសវនករឯករាជ្យ

– មន្រ្តីពន្ធដារក្នុងស្ថាប័នរដ្ឋ

– ហិរញ្ញឹកតាមក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល ឬអង្គភាពរដ្ឋាភិបាល

– អ្នកប្រឹក្សាគណនេយ្យ

– ការងារផ្សេងៗមួយចំនួនទៀត ។

៤. កម្មវិធីសិក្សាបរិញ្ញាបត្រ ជំនាញ គណនេយ្យ

លេខកូដ មុខវិជ្ជា ចំនួនក្រេឌីត ចំនួនម៉ោង ផ្សេងៗ
ឆមាសទី១ ឆមាសទី២
ឆ្នាំទី១
KHC.S1-B11 វប្បធម៌ អរិយធម៌ខ្មែរ Khmer Culture and Civilization 3 45
IE.S3-B11 លំនាំដើមសេដ្ឋកិច្ច Introduction to Economic 3 45
CA.M3-B11 អនុវត្តកុំព្យូទ័រ Computer Application 3 45
EP1.L3-B11 ភាសាអង់គ្លេស ភាគ១ English Part I 3 45
RFT(FA1).M2-B11 ការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ Recording Financial Transaction 3 45
PA.S3-B12 រដ្ឋបាលសាធារណៈ Public Administration 3 45
PH.S3-B12 ទស្សនវិជ្ជា Philosophy 3 45
ME.M3-B12 គណិតសេដ្ឋកិច្ច Math for Economics 3 45
EP2.L3-B12 ភាសាអង់គ្លេស ភាគ២ English Part II 3 45
MI (MA1).M2-B12 ព័ត៌មានសម្រាប់ការគ្រប់គ្រង Management Information 3 45
ចំនួនក្រេឌីតសរុប 30 450
ឆ្នាំទី២
IS.M1-B21 លំនាំដើមស្ថិតិ Introduction to Statistics 3 45
LEB.S1-B21 បរិយាកាសអាជីវកម្ម និងច្បាប់ Legal and environmental Business 3 45
MFR (FA2).S1-B21 ការរក្សាការកត់ត្រាហិរញ្ញវត្ថុ Maintaining Financial Record 3 45
MB.S1-B21 រូបិយវត្ថុ និងធនាគារ Money and Banking 3 45
MCF(MA2).S1-B21 ការគ្រប់គ្រងថ្លៃដើម និងហិរញ្ញវត្ថុ Managing Cost and Finance 3 45
EBT.L3-B21 ភាសាអង់គ្លេស សម្រាប់ជំនាញអាជីវកម្ម English for Business Terminology 3 45
AW.L3-B22 ជំនាញសរសេរ Academic Writing 3 45
ME.M1-B22 ម៉ាក្រូសេដ្ឋកិច្ច Macro-economics 3 45
BT.M2-B22 ពន្ធដារអាជីវកម្ម Business Taxation 3 45
BT(FBT).M1-B22 បច្ចេកវិទ្យាអាជីវកម្ម Business Technology 3 45
IA.M2-B22 គណនេយ្យកម្រិតមធ្យម Intermediate Accounting 3 45
FT.S2-B22 ដំណើរកំសាន្ត Field Trip 2 90
ចំនួនក្រេឌីតសរុប 36 585
ឆ្នាំទី៣
P.S2-B31 លទ្ធកម្ម Procurement 3 45
CA(QB.Pro).M1-B31 គណនេយ្យសម្រាប់កុំព្យូទ័រ (ឃ្វីកប៊ុកប្រូ) Computer for Accounting (QuickBooks Pro) 3 45
MA(FMA).S2.B31 ការគ្រប់គ្រងគណនេយ្យ Management Accounting(FMA) 3 45
FA(FFA).S2-B31 គណនេយ្យហិរញ្ញវត្ថុ Financial Accounting (FFA) 3 45
BL.L3-B31 លិខិតអាជីវកម្ម Business Letter 3 45
Seminar/ Workshop
RMI.S2-B32 ការគ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង Risk Management and Insurance 3 45
BRM.S3-B32 វិធីសាស្រ្តស្រាវជ្រាវអាជីវកម្ម Business Research Methodology 3 45
FAU.S2-B32 មូលដ្ឋានគ្រឹះសនវកម្ម Foundation in Audit(FAU) 3 45
CA(PA).M1-B32 គណនេយ្យសម្រាប់កុំព្យូទ័រ (គណនេយ្យភីចទ្រី) Computer for Accounting (Peachtree Accounting) 3 45
EP.S4-B32 សហគ្រិនភាព Entrepreneurship 3 45
I.S2-B32 ការហាត់ការ Internship 3 135
ចំនួនក្រេឌីតសរុប 33 585
ឆ្នាំទី៤
SWC.S3-B41 ការសរសេរតាមបែបវិទ្យាសាស្រ្ត និងការប្រាស្រ័យទាក់ទង Scientific Writing & Communication 3 45
PF.S3-B41 ហិរញ្ញវត្ថុសាធារណៈ Public Finance 3 45
FFM.S2-B41 មូលដ្ឋានគ្រឹះការគ្រប់គ្រងហិរញ្ញវត្ថុ Foundation Financial Management 3 45
PM.S2-B41 ការគ្រប់គ្រងគម្រោង Project Management 3 45
SW.S2-B41 កិច្ចការសង្គម Social Work 1 15
AA.M2-B42 Option1 Graduate Exam គណនេយ្យកម្រិតខ្ពស់ Advanced Accounting 3 45
FSA.M2-B42 ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ Financial Statement Analysis 3 45
MAB.S2-B42 ការគ្រប់គ្រងអន្តរវប្បធម៌ Managing Across Border** 3 45
Option2 ការស្រាវជ្រាវ និងសរសេរសារណាបទ “Research &Thesis” 9
ចំនួនក្រេឌីតសរុប 22 330

សម្គាល់៖

*1ក្រេឌីតស្មើនឹង15ម៉ោង

*សរុបរួមឆ្នាំទី1 ទី2 ទី3និងឆ្នាំទី4​​ ក្រេឌីតសរុបមានចំនួន​ ១២១ក្រេឌីត

មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍

ដេប៉ាតឺម៉ង់ ពាណិជ្ជកម្ម

បរិញ្ញាបត្រ ជំនាញ ទីផ្សារ

១. គោលបំណងនៃកម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជំនាញ ទីផ្សារ

​      កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដូចខាងក្រោម៖

​      -​ ផ្តល់ឱ្យអ្នក​សិក្សា​នូវ​ចំណេះ​ដឹង សមត្ថភាព ជំនាញ (ក្នុងការគិត អន្តរបុគ្គលនិងការទទួលខុសត្រូវ ជំនាញនព្វន្តលេខ ពត៌មានវិទ្យា​ចិត្ត​ចលនា​) និងការអនុវត្តក្នុងជំនាញទីផ្សារ ព្រមទាំងការគ្រប់គ្រងធុរកិច្ចទូទៅ ឆ្លើយតបនឹងការប្រែប្រួល នៃសេដ្ឋកិច្ច បច្ចេកវិទ្យា  ឧស្សាហកម្ម៤.០ និងទីផ្សារពិភពលោក។

​      – ផ្ដល់ឱ្យនិស្សិតរួមបញ្ចូលគ្នាទាំងទ្រឹស្ដី គោលគំនិត ជាមួយនឹងការអនុវត្តជាក់ស្តែងតាមតម្រូវការរបស់ទីផ្សារ។ អភិវឌ្ឍនិស្សិតនូវសមត្ថភាពក្នុងការរៀបចំយុទ្ធសាស្រ្ត ផែនការ និងសកម្មភាពទីផ្សារ ដោយផ្អែកលើមូលដ្ឋានទ្រឹស្តី និងការសិក្សាស្រាវជ្រាវ សមត្ថភាពសតវត្សទី២១ ស្របតាមតម្រូវការរបស់ទីផ្សារ។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្រជំនាញ ទីផ្សារ

​      ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ និស្សិតជ័យលាភី​ នឹងទទួល​បាននូវ​ ចំណេះដឹង ជំនាញក្នុងការគិត  ជំនាញ​ទំនាក់​ទំនង​អន្តរ​បុគ្គ​ល​​​ និងការទទួលខុសត្រូវ  ដូច​ខាង​ក្រោម៖

ក.ចំណេះដឹង(Knowledge)

     PLO1: បកស្រាយទស្សនទាន ទ្រឹស្តី និងសារៈសំខាន់នៃមុខវិជ្ជានីមួយៗក្នុងជំនាញទីផ្សារ នៅក្នុងបរិបទបច្ចេកវិទ្យា និងទីផ្សារការងារ(C1.2, C2.1, C3.5)

     PLO2: រៀបចំឥរិយាបថ ចំណេះដឹង បង្កើនសមត្ថភាពបំពេញការងារ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីស្ទាប់ស្ទង់ទីផ្សារ ទីផ្សារផលិតផលនិងសេវាកម្ម និងការរៀបចំទីផ្សារក្នុងនាមជាអ្នកទីផ្សារក្នុងបរិបទបច្ចេកវិទ្យាទំនើបស្របតាមបរិបទទីផ្សារ(C1.1, C1.2, C3.1, C3.2)

ខ.ជំនាញក្នុងការគិត(Cognitive Skills)

 ​​​​​    PLO3: សិក្សា អង្គេត និងស្រាវជ្រាវ ដើម្បីបង្កើត ច្នៃប្រឌិត កែលម្អផលិតផល និងសេវាកម្ម ស្របទៅនឹងតម្រូវការទីផ្សារតាមបែបបច្ចេកវិទ្យាក្នុងស្រុក តំបន់ និងផ្សេងៗ(C6.1, C6.2, C8.2)

     PLO4: ប្រើប្រាស់ចំណេះដឹង វិភាគ និងលទ្ធផលស្រាវជ្រាវ ដើម្បីរៀបចំយុទ្ធសាស្ត្រទីផ្សារតាមបែបបច្ចេកវិទ្យាសម័យទំនើប បែបអង្គភាព ឆ្លើយតបទៅនឹងបរិបទសង្គម ទីផ្សារ និងការប្រកួតប្រជែងក្នុងនិងក្រៅប្រទេស(C1.1, C4.1, C5.1, C.12.1, C15.1)

គ.ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ(Interpersonal Skills and Responsibility)

       PLO5: ប្រាស់ភាពជាអ្នកដឹកនាំ ធ្វើផែនកាក្នុងការកំណត់នូវតួនាទីភារកិច្ចរបស់ខ្លួន និងក្រុមការងារ ដើម្បីមានភាពងាយស្រួលដល់ការដោះស្រាយបញ្ហា និងបង្កើតទំនាក់ទំនងល្អ និងអភិវឌ្ឍ ក្នុងសកម្មភាពទីផ្សារ ជាមួយអ្នកផ្គត់ផ្គង់ អ្នកវិនិយោគ អតិថិជន និងភាគីពាក់ព័ន្ធ ក្នុងគោលដៅអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងអង្គភាព (C3.1,C3.3, C4.1, C4.2, C5.1, C5.3, C10.2)

     PLO6: អភិវឌ្ឍការងារក្រុម ហ្វឹកហាត់សហការី អង្គភាព ដើម្បីសម្រេច និងកំណត់សកម្មភាពផែនការយុទ្ធសាស្ត្រទីផ្សារសមត្ថភាពសតវត្សតិ២១ និងអង្គភាព(C7.1, C7.2, C14.3,)

     PLO7: បង្កើតផលិតផល សេវាកម្មថ្មីៗ មធ្យោបាយថ្មីៗឱ្យមានភាពសម្បូរបែបក្នុងទីផ្សារ   និងសង្គមប្រកដោយការទទួលខុសត្រូវចំពោះសង្គម អ្នកវិនិយោគ អតិថិជន និងភាគីពាក់ព័ន្ធដទៃ ទៀតដោយផ្អែកលើគោលការណ៍នៃការធ្វើអាជីវកម្ម(C13.1, C13.2)

    PLO8: អនុវត្តសមត្ថភាពពីរៀន និងស្រាវជ្រាវផ្សារភ្ជាប់ជាមួយសហគមន៍ទូលំទូលាយ និងរឹងមាំនៃភាពចម្រុះ ឧស្សាហកម្ម សហគ្រាស និងសហគ្រិន ដើម្បីបង្កើតបាននូវឱកាស ផលិតភាពប្រកបដោយ ប្រសិទ្ធិភាពក្នុងបរិបទទីផ្សារ(C1.1, C1.2, C9.2)

ឃ.ជំនាញទំនាក់ទំនង ព័ត៌មានវិទ្យា និងលេខនព្វន្ត (Communication, Information Technology, and Numerical Skills)

    PLO9: ប្រើប្រាស់វិធីសាស្រ្ត គណនា សរសេររបាយការណ៍ទីផ្សារដោយផ្អែកលើមូលដ្ឋាន កុំព្យូទ័រ ស្ថិតិ Software, SPSS និង Excel, បច្ចេកវិទ្យាក្នុងការបំពេញការងារ (C11.2, C11.3, C11.4)

    PLO10:ស្រាវជ្រាវ វិភាគទិន្នន័យ ធ្វើសេចក្តីសន្និដ្ឋាន និងផ្តល់អនុសាសន៍ លើលទ្ធផលស្រាវជ្រាវ និង  ធ្វើបទបង្ហាញ ផ្សព្វផ្សាយនូវលទ្ធផលរបស់ខ្លួនដល់ភាគីពាក់ព័ន្ធ ទាំងក្នុងសកម្មភាពសិក្សា អង្គភាព និងសង្គមក្នុងបរិបទទីផ្សារឌីជីថល(C8.1, C8.2, C11.4, C12.2)

    PLO11:អនុវត្តប្រព័ន្ធការងារទីផ្សារ ដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានតាមបរិបទទីផ្សារឌីជីថលសមស្របតាមស្ថានភាពអង្គភាព សង្គម និងសមត្ថភាពសតវត្សទី២១(C11.1, C11.2)

.ជំនាញចិត្តចលនា (Psychomotor Skills)

    PLO12:បង្កើតបណ្ដាញ និងផែនការប្រតិបត្តិការទីផ្សារដែលប្រើប្រាស់ឧបករណ៍ឌីជីថលសម្រាប់បម្រើអាជីវកម្មក្នុងស្រុក ជាតិ និងអន្តរជាតិ ដើម្បីលើកកម្ពស់វប្បធម៌សន្តិភាព និងការគោរពសម្រាប់ភាពចម្រុះគ្នាក្នុងវិស័យទីផ្សារ (C12.1, C12.2, C14.1, C14.2, C14.3)

​   PLO13:ទទួលបាននូវសមត្ថភាពអនុវត្តនូវគំនិតនវានុវត្តន៍ភាពជាសហគ្រិនភាព លើម៉ូឌែលអាជីវកម្ម និងយុទ្ធសាស្ត្រតាមរយៈទ្រឹស្ដី និងការអនុវត្តជាក់ស្តែង ការសរសរម៉ូដែលផែនការអាជីវកម្ម ឆ្លើយតបនឹងពេលវេលា បរិយាកាស(តម្រូវការទីផ្សារ) ព្រមទាំងមានសមត្ថភាពធ្វើបទបង្ហាញនិងប្រើប្រាស់សម្ភារៈទ្រទ្រង់បែបឌីជីថលសមស្រប (C15.1, C15.2)

    PLO14:ហ្វឹកហាត់ជំនាញ​ ទ្រឹស្ដី តាមរយៈអនុវត្តជាក់ស្ដែង សិក្ខាសាលា ទស្សនៈកិច្ចសិក្សា ការងារសង្គម និងការចុះហាត់ការផ្ទាល់តាមអង្គភាពពាក់ព័ន្ធក្នុងវិស័យទីផ្សារឌីជីថលដែលទាមទារឱ្យមានការតស៊ូ អំណត់អត់ធន់ ចេះបត់បែនតាមកាលៈទេសៈទាំងក្នុងវិស័យសិក្សា និងវិជ្ជាជីវៈរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាព(C1.1, C2.​1)

៣. ឱកាសការងារ

​​

​      ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ និស្សិតនឹងអាចទទួលបានឱកាសការងារដូចខាងក្រោម៖

– មន្រ្តីរាជការ (ករណីប្រឡងចូលក្របខណ្ឌ)

– អ្នកស្រាវជ្រាវវិភាគធុរកិច្ច និងទីផ្សារ

– អ្នកផ្តល់ប្រឹក្សាអាជីវកម្ម

– អ្នករៀបចំយុទ្ធសាស្រ្តទីផ្សារ

– បុគ្គលិកផ្នែកលក់ និងទីផ្សារ

-​ អ្នកគ្រប់គ្រងទីផ្សារតាមស្ថាប័នធុរកិច្ច។

៤. កម្មវិធីសិក្សាបរិញ្ញាបត្រ ជំនាញទីផ្សារ

លេខកូដ មុខវិជ្ជា ចំនួនក្រេឌីត ចំនួនម៉ោង ផ្សេងៗ
ឆមាសទី១ ឆមាសទី២
ឆ្នាំទី១
KCC.S3-B11 វប្បធម៌ អរិយធម៌ខ្មែរ Khmer Culture and Civilization 3 45
IE.S3-B11 លំនាំដើមសេដ្ឋកិច្ច Introduction to Economic 3 45
CA.M3-B11 អនុវត្តកុំព្យូទ័រ Computer Application 3 45
EP1.L3-B11 ភាសាអង់គ្លេស ភាគ១ English Part I 3 45
IB.S3-B11 លំនាំដើមអាជីវកម្ម Introduction to Business 3 45
PA.S3-B12 រដ្ឋបាលសាធារណៈ Public Administration 3 45
PH.S3-B12 ទស្សនវិជ្ជា Philosophy 3 45
MEc.M3-B12 គណិតសេដ្ឋកិច្ច Math for Economics 3 45
EP2.L3-B12 ភាសាអង់គ្លេស ភាគ២ English Part II 3 45
IT.S1-B12 លំនាំដើមទេសចរណ៍ Introduction to Tourism 3 45
ចំនួនក្រេឌីតសរុប 30 450
ឆ្នាំទី២
BS.M1-B21 ស្ថិតិអាជីវកម្ម Business Statistics 3 45
LEB.S1-B21 បរិយាកាសអាជីវកម្ម និងច្បាប់ Legal and environmental Business 3 45
MR.S1-B21 ស្រាវជ្រាវទីផ្សារ Marketing Research 3 45
MB.S1-B21 រូបិយវត្ថុ និងធនាគារ Money and Banking 3 45
POA.M1-B21 មូលដ្ឋានគ្រឹះនៃគណនេយ្យ Principle of Accounting 3 45
EBT.L3-B21 ភាសាអង់គ្លេស សម្រាប់ជំនាញអាជីវកម្ម English for Business Terminology 3 45
ME.M1-B22 ម៉ាក្រូសេដ្ឋកិច្ច Macro-economics 3 45
MM.S2-B22 គ្រប់គ្រងទីផ្សារ Marketing Management 3 45
CB.S2-B22 ឥរិយាបថអតិថិជន Consumer Behavior 3 45
CM.S2-B22 ការគ្រប់គ្រងឥណនទាន Credit Management 3 45
MA.M2-B22 គណនេយ្យគ្រប់គ្រង Managerial Accounting 3 45
AW.L3-B22 ជំនាញសរសេរ Academic Writing 3 45
ចំនួនក្រេឌីតសរុប 36 540
ឆ្នាំទី៣
PBM.S2-B31 ការគ្រប់គ្រងផលិតផល និងម៉ាកយីហោ Product and Brand Management 3 45
APS.S2-B31 យុទ្ធសាស្រ្តការផ្សាយពាណិជ្ជកម្ម និងការផ្សព្វផ្សាយ Advertising and Promotional Strategy 3 45
IM.S2-B31 ការគ្រប់គ្រងការវិនិយោគ Investment Management 3 45
HRM.S2-B31 ការគ្រប់គ្រងធនធានមនុស្ស Human Resource Management 3 45
BL.L3-B31 លិខិតធុរកិច្ច Business Letter 3 45
Seminar/ Workshop
TQM.S2-B32 ការគ្រប់គ្រងគុណភាពសរុប Total Quality Management 3 45
BRM.S3-B32 វិធីសាស្រ្តស្រាវជ្រាវអាជីវកម្ម Business Research Methodology 3 45
MS.S2-B32 យុទ្ធសាស្រ្តទីផ្សារ Marketing Strategy 3 45
CF.S2-B32 ហិរញ្ញវត្ថុសាជីវកម្ម Corporate Finance 3 45
EC1.S4-B32 មុខវិជ្ជាជ្រើសរើស Elective Course* 3 45
I.S2-B32 ការហាត់ការ Internship 3 135
ចំនួនក្រេឌីតសរុប 33 585
ឆ្នាំទី៤
SWC.S3-B41 ការសរសេរតាមបែបវិទ្យាសាស្រ្ត និងការប្រាស្រ័យទាក់ទង Scientific Writing & Communication 3 45
CRM.S2-B41 ការគ្រប់គ្រងទំនាក់ទំនងអតិថិជន Consumer Relationship Management 3 45
SM.S2-B41 ការគ្រប់គ្រងការលក់ Sale Management 3 45
EC2.S4-B41 មុខវិជ្ជាជ្រើសរើស Elective Course* 3 45
SW.S2-B41 កិច្ចការសង្គម Social Work 3 45
IMK.S2-B42 Option1 Graduate Exam ទីផ្សារអន្តរជាតិ International Marketing ** 3 45
EB.S2-B42 អាជីវកម្មអេឡិចត្រូនិច E-Business ** 3 45
MAB.S2-B42 ការគ្រប់គ្រងអន្តរវប្បធម៌ Managing Across Border** 3 45
Option2 ការស្រាវជ្រាវ និងសរសេរសារណាបទ “Research &Thesis” 3
ចំនួនក្រេឌីតសរុប 22 510

សម្គាល់៖

*1ក្រេឌីតស្មើនឹង15ម៉ោង

*សរុបរួមឆ្នាំទី1 ទី2 ទី3និងឆ្នាំទី4​​ ក្រេឌីតសរុបមានចំនួន​ ១២១ក្រេឌីត

មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍

ដេប៉ាតឺម៉ង់ ទេសចរណ៍

បរិញ្ញាបត្រ ជំនាញ ទេសចរណ៍

១. គោលបំណងនៃកម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជំនាញ ទេសចរណ៍

         កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រ ជំនាញទេសចរណ៍ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដូចខាងក្រោម៖

         -ផ្តល់ឱ្យអ្នក​សិក្សា​នូវ​ចំណេះ​ដឹង សមត្ថភាព ជំនាញ (ក្នុងការគិត អន្តរបុគ្គលនិងការទទួលខុសត្រូវ ជំនាញនព្វន្តលេខ ពត៌មានវិទ្យា​ចិត្ត​ចលនា​) និងការអនុវត្តក្នុងជំនាញទេសចរណ៍។

         -ដើម្បីអភិវឌ្ឍន៍និស្សិតនូវសមត្ថ​ភាព​វិជ្ជាជីវៈក្នុងវិស័យសេវាកម្ម     ជាពិសេស ​​​​លើ​សេវាកម្មទេសចរណ៍ដែលគ្របដណ្តប់​ទៅលើសេវា​សណ្ឋា​​គារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ការដឹកជញ្ជូន និងសេវាកម្មដទៃទៀត​ទាក់ទងនឹង​វិស័យ​ទេស​ចរណ៍​។

         -ផ្តល់​ឱកាសឱ្យ​និស្សិត​ហ្វឹកហាត់ជំនាញរបស់ខ្លួនតាមរយៈការចុះហាត់ការ ការចុះទស្សនៈកិច្ចសិក្សា និងការងារសង្គម ក្នុងគោលបំណងថែរក្សា អភិ​រក្ស​​ធនធាន​ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ និងពង្រីកចំណេះដឹង​បន្ថែមទៀត​ក្នុងនាមជាសហគ្រិន​ក្នុង​វិស័យ​ទេសចរណ៍ដែលអាចចូលរួមចំណែកកសាងសេដ្ឋកិច្ចគ្រួសារសហគមន៍និងសង្គមជាតិ

        -ផ្តល់ឱកាសការងារជាមន្ត្រីជំនាញបច្ចេកទេសក្នុងវិស័យវិស័យទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរ អ្នកគ្រប់គ្រងកន្លែងកម្សាន្ត រមណីយដ្ឋានទេសចរណ៍ អ្នកចាត់ចែងការងារបដិសណ្ធារកិច្ច  អ្នកគ្រប់គ្រងសេវាកម្មទេសចរណ៍ ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ (បើអាជីវកម្មផ្ទាល់ខ្លួន) ក៏ដូជជា​ ជាមន្រ្តីរាជការ (ករណីប្រឡងចូលក្របខណ្ឌ)។

         -បង្កើនឱ្យមានការទទួលស្គាល់ជាអន្តរជាតិអំពីធនធាន​ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រក្នុងស្រុក។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្រជំនាញទេសចរណ៍

         ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញ ទេសចរណ៍ និស្សិតជ័យលាភី​ នឹងទទួល​បាននូវ​ ចំណេះដឹង ជំនាញក្នុងការគិត  ជំនាញ​ទំនាក់​ទំនង​អន្តរ​បុគ្គ​ល​​​ និងការទទួលខុសត្រូវ  ដូច​ខាង​ក្រោម៖

ក.ចំណេះដឹង(Knowledge)

     PLO1: បង្កើតទ្រឹស្តីទស្សនទាននានាទាក់ទងនឹងវិស័យនិងអនុវិស័យទេសចរណ៍ ដោយប្រើប្រាស់ចំណេះដឹង ទ្រស្ដី ព័ត៌មាន ទិន្នន័យ និងបទពិសោធន៍ដែលនិស្សិតផ្ទាល់ទទួលបាន(C3.5  C10.1)

     PLO2: បកស្រាយអំពីតម្រូវការច្បាស់លាស់របស់ខ្លួនក្នុងការបំពេញការងារប្រកបដោយកម្លាំងសុភវិនិច្ឆ័យ ជឿជាក់ ច្នៃប្រឌិត និងអភិវឌ្ឍខ្លួនដោយចេញពីគោលគំនិតចាស់ៗ ឱ្យឆ្លើយតបទៅនិងបរិបទសង្គម និងតម្រូវការរបស់អតិថិជន ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តទីផ្សារទេសចរណ៍ឱ្យមានប្រសិទ្ធិភាព(C1.2, C2.2 C3.2, C3.3  C4.2, C8.2)

ខ.ជំនាញក្នុងការគិត(Cognitive Skills)

     PLO3: អង្កេត ស្វែងយល់ វាយតម្លៃពត៌មាន ថ្លឹងថ្លែងព្រឹត្តិការណ៍សង្គម ដែលជះឥទ្ធិពលមកលើវិស័យ/អនុវិស័យទេសចរណ៍ ដើម្បីដាក់ចេញជាយុទ្ធសាស្ត្រ និងបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗ ព្រមទាំងអនុវត្តនូវគុំនិតច្នៃប្រឌិតថ្មី សម្រាប់សហគមន៍ និងសង្គមនាពេលបច្ចុប្បន្ន និងអនាគត (C6.1, C6.2 C8.1, C8.2, C11.2)

     PLO4: ប្រើប្រាស់ និងផ្ទេរចំណេះដឹងជាមូលដ្ឋានដើម្បីបង្កើត និងជម្រុញវិស័យទេសចរណ៍ឱ្យជោគជ័យ និងរីកចម្រើន ស្របទៅតាមបរិបទសង្គមតាមរយៈបណ្ដាញសង្គមនានាតាមបែបបច្ចេកវិទ្យាឌីជីថល(C7.1, C7.3, C11.3, C11.4)

     PLO5: អនុវត្តការស្រាវជ្រាវស្ថានភាព បរិយាកាស ការរៀបចំទិន្នន័យ ការវិភាគស៊ីជម្រៅ និងការរៀបចំផែនការអភិវឌ្ឍវិស័យទេសចរណ៍ដែលឆ្លើយតបបរិបទសង្គមជាពិសេសវិស័យទេសចរណ៍ក្នុងបរិបទសង្គមឌីជីថល(C6.1,  C6. 2,  C9.1.,  C9.2)

គ.ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ(Interpersonal Skills and Responsibility)

 PLO6: ពង្រីក និងអភិវឌ្ឍសមត្ថភាពអាជីពក្នុងវិស័យសេវាកម្ម ជាពិសេសទៅលើ បដិសណ្ឋារកិច្ច មគ្គុទ្ទេសក៍ទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ មណ្ឌលកំសាន្ត សេវាកម្មពាក់ព័ន្ធ និងផ្នែកភាសាក្នុងវិស័យទេសចរណ៍ ស្របតាមបរិបទសង្គម ស្តង់ដារជាតិ អាស៊ាន ប្រកបដោយទំនួលខុសត្រូវ ក្នុងភាពជាអ្នកដឹកនាំខ្ពស់(C13.2, C12.1, C12.2, C3.3)

PLO7: បង្កើនបំណិនទំនាក់ទំនង ស្មារតីធ្វើការងារជាក្រុមប្រកបដោយប្រសិទ្ធភាព និងអនុវត្តភាពជាអ្នកដឹកនាំនៅពេលសមស្របដោយផ្អែកលើចំណេះមូលដ្ឋាន បច្ចេកវិទ្យា តាមបរិបទអង្គ-ភាព និងសង្គម(C7. 1, C7.3, C3. 5,)

 PLO8: អនុវត្តកាតព្វកិច្ចប្រកបដោយទំនួលខុសត្រូវ មានក្រមសីលធ៌មវិជ្ជាជីវ: ក្នុងទំនាក់ទំនងផ្ទាល់ខ្លួន ទាំងការប្រាស្រ័យទាក់ទងជាទូទៅ និងការងារបច្ចេកទេស(C5.1, C5.2 C5.3)

PLO9: មានទំនួលលខុសត្រូវចំពោះការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងវិជ្ជាជីវៈ ដោយប្រើប្រាស់ចំណេះដឹងនិងគុណវុឌ្ឍដែលទទួលបានពីការសិក្សា ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សេវាកម្មទេសចរណ៍ក្នុងសហគមន៍ និងសង្គមនាយុគសម័យឌីជីថល (C11.2, C11.3)

ឃ.ជំនាញទំនាក់ទំនង ព័ត៌មានវិទ្យា និងលេខនព្វន្ត (Communication, Information Technology, and Numerical Skills)

    PLO10: ប្រើប្រាស់វិធីសាស្ត្រគណនា ស្ថិតិ និងចេះសរសេររបាយការណ៍វិភាគទិន្នន័យតាមកម្មវិធីSPSS and Excel ធ្វើសេចក្តីសន្និដ្ឋាន ផ្តល់អនុសាសន៍ និងធ្វើបទបង្ហាញជាសាធារណ: ដោយប្រើប្រាស់ភាពច្នៃប្រឌិតជាមួយបច្ចេកវិទ្យាឌីជីថល C8.1  C8.2, C11.3  C11.4

    PLO11:អភិវឌ្ឍសមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ភាសាអង់គ្លេស ដើម្បីធ្វើការស្រាវជ្រាវ ទំនាក់ទំនង និង ដោះស្រាយបញ្ហានានាក្នុងអាជីបវិជ្ជាជីវៈដែលពាក់ព័ន្ធនិងវិស័យ ទេសចរណ៍(C5.2, C5. 3, C10.1   C10.2 C11.1-3)

.ជំនាញចិត្តចលនា (Psychomotor Skills)

     PLO12:មានជំនាញក្នុងការដំណើរការឧបករណ៍បរិក្ខាបច្ចេកទេស/គ្រឿងម៉ាស៊ីនស្មុគ្រស្មាញជាច្រើនដែលទាក់ទងនឹង បដិសណ្ឋារៈ សិក្ខាសាលា ទស្សនៈកិច្ចសិក្សា ការងារសង្គម និងការចុះហាត់ការផ្ទាល់តាមអង្គភាពពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ (C1.1, C1.2, C2.2, C14.1, C14.2, C14.3)

     PLO13:ទទួលបាននូវសមត្ថភាពអនុវត្តនូវគំនិតនវានុវត្តន៍ភាពជាសហគ្រិនភាព លើម៉ូឌែលអាជីវកម្ម និងយុទ្ធសាស្ត្រតាមរយៈទ្រឹស្ដី និងការអនុវត្តជាក់ស្តែង ការសរសរម៉ូឌែលអាជីវកម្ម និងផែនការអាជីវកម្ម ឆ្លើយតបនឹងពេលវេលា បរិយាកាសព្រមទាំងមានសមត្ថភាពធ្វើបទបង្ហាញនិងប្រើប្រាស់សម្ភារៈទ្រទ្រង់បែបឌីជីថលសមស្រប(C15.1, C15.2, C11.3)

PLO14:បង្កើតបណ្ដាញប្រព័ន្ធ និងផែនការប្រតិបត្តិការទេសចរណ៍សម្រាប់បម្រើអាជីវកម្ម តំបន់ ស្រុក ជាតិ និងអន្តរជាតិ ដើម្បីលើកកម្ពស់វប្បធម៌សន្តិភាព និងការគោរពសម្រាប់ភាពចម្រុះគ្នាក្នុងវិស័យទេសចរណ៍ (C4.1, C8.2, C9.1, C9.2, C12.1, C12.2, C14.1, C14.2, C14.3)

៣. ឱកាសការងារ

         ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញទេសចរណ៍ និស្សិតនឹងអាចទទួលបានឱកាសការងារដូចខាងក្រោម៖

– មន្រ្តីរាជការ (ករណីប្រឡងចូលក្របខណ្ឌ)

– មគ្គុទ្ទេសក៍ទេសចរ

– អ្នកគ្រប់គ្រងកន្លែងកម្សាន្ត រមណីយដ្ឋានទេសចរណ៍

– អ្នកចាត់ចែងការងារបដិសណ្ធារកិច្ច

– អ្នកគ្រប់គ្រងសេវាកម្មទេសចរណ៍

– ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ (បើអាជីវកម្មផ្ទាល់ខ្លួន)

៤. កម្មវិធីសិក្សាបរិញ្ញាបត្រ ជំនាញទេសចរណ៍

លេខកូដ មុខវិជ្ជា ចំនួនក្រេឌីត ចំនួនម៉ោង ផ្សេងៗ
ឆមាសទី១ ឆមាសទី២
ឆ្នាំទី១
KCC.S3-B11 វប្បធម៌ អរិយធម៌ខ្មែរ Khmer Culture and Civilization 3 45
IE.S3-B11 លំនាំដើមសេដ្ឋកិច្ច Introduction to Economic 3 45
CA.M3-B11 អនុវត្តកុំព្យូទ័រ Computer Application 3 45
EP1.L3-B11 ភាសាអង់គ្លេស ភាគ១ English Part I 3 45
IB.S3-B11 លំនាំដើមអាជីវកម្ម Introduction to Business 3 45
PA.S3-B12 រដ្ឋបាលសាធារណៈ Public Administration 3 45
PH.S3-B12 ទស្សនវិជ្ជា Philosophy 3 45
MEc.M3-B12 គណិតសេដ្ឋកិច្ច Math for Economics 3 45
EP2.L3-B12 ភាសាអង់គ្លេស ភាគ២ English Part II 3 45
IT.S1-B12 លំនាំដើមទេសចរណ៍ Introduction to Tourism 3 45
ចំនួនក្រេឌីតសរុប 30 450
ឆ្នាំទី២
BS.M1-B21 ស្ថិតិអាជីវកម្ម Business Statistics 3 45
LEB.S1-B21 បរិយាកាសអាជីវកម្ម និងច្បាប់ Legal and environmental Business 3 45
POA.M1-B21 មូលដ្ឋានគ្រឹះនៃគណនេយ្យ Principle of Accounting 3 45
GT.S1-B21 ភូមិវិទ្យាទេសចរណ៍ Geo-Tourism 3 45
HSM.S1-B21 ការគ្រប់គ្រងសេវាកម្មបដិសណ្ឋារកិច្ច Hospitality Service Management 3 45
EBT.S3-B21 ភាសាអង់គ្លេស សម្រាប់ជំនាញអាជីវកម្ម English for Business Terminology 3 45
ME.M1-B22 ម៉ាក្រូសេដ្ឋកិច្ច Macro-economics 3 45
MM.S2-B22 គ្រប់គ្រងទីផ្សារ Marketing Management 3 45
CB.S2-B22 ឥរិយាបថអតិថិជន Consumer Behavior 3 45
ET.S2-B22 អេកូទេសចរណ៍ Eco-Tourism 3 45
MA.M2-B22 គណនេយ្យគ្រប់គ្រង Managerial Accounting 3 45
AW.L3-B22 ជំនាញសរសេរ Academic Writing 3 45
ចំនួនក្រេឌីតសរុប 36 540
ឆ្នាំទី៣
HRM.S2-B31 ការគ្រប់គ្រងធនធានមនុស្ស Human Resource Management 3 45
PTG.S2-B31 មគ្គុទេសទេសចរណ៍ Professional Tour Guide 3 45
HCT.L2-B31 ទេសចរណ៍វប្បធម៌បេតិកភណ្ឌ Heritage Culture Tourism 3 45
BL.S3-B31 លិខិតធុរកិច្ច Business Letter 3 45
FEM.S2-B31 ពិធីបុណ្យ និងការគ្រប់គ្រងព្រឹត្តិការណ៍ Festival and Event Management 3 45
Seminar/ Workshop
TAT.S2-B32 ទេសចរណ៍ និងការធ្វើដំណើរ Tourism and Transportation 3 45
BRM.S3-B32 វិធីសាស្រ្តស្រាវជ្រាវអាជីវកម្ម Business Research Methodology 3 45
HM.S2-B32 ការគ្រប់គ្រងសណ្ឋាគារ Hotel Management 3 45
EP.S2-B32 សហគ្រិនភាព Entrepreneurship 3 45
EC1.S4-B32 មុខវិជ្ជាជ្រើសរើស Elective Course* 3 45
I.S2-B32 ការហាត់ការ Internship 3 135
ចំនួនក្រេឌីតសរុប 33 585
ឆ្នាំទី៤
SWC.S3-B41 ការសរសេរតាមបែបវិទ្យាសាស្រ្ត និងការប្រាស្រ័យទាក់ទង Scientific Writing & Communication 3 45
TPD.S3-B41 ផែនការ និងការអភិវឌ្ឍន៍ទេសចរណ៍ Tourism Planning & Development 3 45
FOM.S2-B41 ការគ្រប់គ្រងការិយាល័យជូរមុខ Front Office Management 3 45
EC2.S4-B41 មុខវិជ្ជាជ្រើសរើស Elective Course* 3 45
SW.S2-B41 កិច្ចការសង្គម Social Work 3 45
RM.S2-B42 Option1 Graduate Exam ការគ្រប់គ្រងរីសត Resort Management ** 3 45
EB.S2-B42 អាជីវកម្មអេឡិចត្រូនិច E-Business ** 3 45
MAB.S2-B42 ការគ្រប់គ្រងអន្តរវប្បធម៌ Managing Across Border** 3 45
Option2 ការស្រាវជ្រាវ និងសរសេរសារណាបទ “Research &Thesis” 3
ចំនួនក្រេឌីតសរុប 22 510

សម្គាល់៖

*1ក្រេឌីតស្មើនឹង15ម៉ោង

*សរុបរួមឆ្នាំទី1 ទី2 ទី3និងឆ្នាំទី4​​ ក្រេឌីតសរុបមានចំនួន​ ១២១ក្រេឌីត

មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍

ដេប៉ាតឺម៉ង់ ពាណិជ្ជកម្ម

បរិញ្ញាបត្រ ជំនាញ ហិរញ្ញវត្ថុ និងធនាគារ

១. គោលបំណងនៃកម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជំនាញ ហិរញ្ញវត្ថុ និងធនាគារ

         កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រ ជំនាញ ហិរញ្ញវត្ថុ និងធនាគារ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ដល់និស្សិតនូវជំនាញប្រកបដោយគុណភាពខ្ពស់ផ្នែកហិរញ្ញវត្ថុ ធនាគារព្រមទាំងជំនាញទូទៅនៃវិស័យ​គ្រប់​គ្រង​​អាជីវកម្ម។ និស្សិតនឹងមានសមត្ថភាពចាប់យកអាជីពក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារក៏ដូចជាវិស័យអាជីវកម្មទាំងមូល។ វគ្គសិក្សានេះបានរួមបញ្ចូលគ្នាទាំងទ្រឹស្តី ជាមួយនឹងការអនុវត្ត​ជាក់ស្តែងអោយ​សមស្របតាមតម្រូវការ​របស់ទីផ្សារការងារ។ និស្សិតបញ្ចប់ការសិក្សាលើជំនាញ វិជ្ជាជីវ:មួយនេះ​នឹងមាន​សមត្ថភាពក្នុងការយល់ដឹងពីបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ការវិភាគហិរញ្ញវត្ថុ​ ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងភាគហ៊ុន ការយល់ដឹងអំពីសេដ្ឋកិច្ច ការវិនិយោគ ប្រព័ន្ធធនាគារ និងគណនេយ្យជាដើម។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្រជំនាញ ហិរញ្ញវត្ថុ និងធនាគារ

         បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញ ទីផ្សារ អ្នកសិក្សានឹងមានសមត្ថភាព៖

ក.ចំណេះដឹង(Knowledge)

PLO1. យល់ដឹងអំពីមូលដ្ឋានគ្រឹះនៃគណនេយ្យ ហិរញ្ញវត្ថុ និងធនាគារ ។

PLO2. យល់ដឹងពីប្រភេទផ្សេងៗនៃឧបករណ៍ហិរញ្ញវត្ថុ ប្រព័ន្ធធនាគារ និងសេវាកម្ម។

PLO3. យល់ដឹងអំពីការងារគ្រប់គ្រងឥណទាន គ្រប់គ្រងគណនី គ្រប់គ្រងការទូទាត់ ការផ្ទេរប្រាក់ ការប្តូរប្រាក់ និងសេវាអេឡិចត្រូនិច  ។

PLO4.យល់ដឹងពីប្រតិបត្តិការហិរញ្ញវត្ថុទូទៅក្នុងអង្គភាពដូចជាការវិភាគស្ថានភាពសេដ្ឋ​​កិច្ច និងហិរញ្ញវត្ថុ ដំណើរការគ្រប់គ្រងថវិកា រៀបចំផែនការនិងត្រួតពិនិត្យហិរញ្ញវត្ថុ ការគ្រប់​គ្រង​​ហានិភ័យដើម្បីស្ថិរភាព ប្រសិទ្ធភាពនិងការគ្រប់គ្រងដើមទុនជាដើម។

PLO5. អភិវឌ្ឍសមត្ថភាពក្នុងការវិនិយោគ ដែលមានសារៈសំខាន់សម្រាប់ជីវិតប្រចាំថ្ងៃ ក៏ដូចជាអាជីវកម្ម និងអាជីព។

.ជំនាញក្នុងការគិត (Cognitive Skills)

PLO6. មានគំនិតត្រិះរិះពិចារណា ដែលឈានទៅដល់ការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការ​កាត់បន្ថយហានិភ័យ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ។

PLO7. ប្រមូលព័ត៌មានសេដ្ឋកិច្ចយកមកវិភាគទិន្នន័យ និងរៀបចំធ្វើគម្រោងផែនការហិរញ្ញវត្ថុ និងវិ​និ​យោគ ។

PLO8. ទទួលបានចំណេះដឹងអំពីតួនាទីសេដ្ឋកិច្ចនិងរចនាសម្ព័ន្ធនៃសេដ្ឋកិច្ចរបស់ប្រ​ទេស និងអន្តរជាតិ ឬក្នុងទីផ្សារភាគហ៊ុន

PLO9. យល់ពីការគ្រប់គ្រងធនាគារ និងហានិភ័យ ដែលធនាគារនឹងប្រឈមព្រមទាំងរបៀបគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងប្រតិបត្តិការរបស់ធនាគារ។

គ.ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ(Interpersonal Skills and Responsibility)

PLO10. មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហាគ្រប់គ្រងថវិកាផ្ទាល់ខ្លួន គ្រួសារ អាជីវកម្ម ក្រុមហ៊ុន ស្ថាប័នរដ្ឋ និងធនាគារ ដោយប្រសិទ្ធភាពខ្ពស់។

PLO11. មានគំនិតបង្កើតថ្មី និងចេះទំនាក់ទំនង យ៉ាងមានប្រសិទ្ធភាពទាំង ផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរទៅផ្នែកខាងក្នុងនិងខាងក្រៅអង្គភាព។

PLO12. មានជំនាញភាសាអង់គ្លេស និងជំនាញកុំព្យូទ័រមូលដ្ឋាន ។

PLO13.ទទួលបានចំណេះដឹងពីរ បៀបនៃការស្រាវជ្រាវតាមបែបគុណវិស័យនិងបរិ​មាណ​វិស័យ ។

ឃ.ជំនាញទំនាក់ទំនង ព័ត៌មានវិទ្យា និងលេខនព្វន្ត (Communication, Information Technology, and Numerical Skills)

PLO14. ប្រើប្រាស់វិធីសាស្ត្រគណនា ស្ថិតិ និងចេះវិភាគទិន្នន័យតាមកម្មវិធីSPSS and Excel ធ្វើសេចក្តីសន្និដ្ឋាន ផ្តល់អនុសាសន៍ និងធ្វើបទបង្ហាញជាសាធារណ: ។

PLO15.យល់ដឹងពីរបៀបប្រមូលទិន្នន័យដើម្បីរៀបចំផែនការហិរញ្ញវត្ថុ ។

PLO16.មានសមត្ថភាពប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងការវិភាគទិន្នន័យ ទំនាក់ទំនង​ និងគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ និងធនាគារ។

.ជំនាញចិត្តចលនា (Psychomotor Skills)

PLO18. ប្រើប្រាស់ចំណេះដឹងជាមូលដ្ឋានដើម្បីបង្កើត ឬជម្រុញអាជីវកម្មក្នុងវិស័យ ដែលពាក់ព័ន្ធអោយជោគជ័យ និងរីកចម្រើន។

PLO19. ស្វែងយល់ពីទ្រឹស្តីនៃមេរៀនទាំងឡាយព្រមទាំងអភិវឌ្ឍ កែលម្អចំណុច ខ្វះខាតអោយស្របតាមបរិបទសង្គម និងស្ថានភាពការងារ។

PLO20. មានភាពជឿជាក់លើសមត្ថភាពអាចធ្វើបទបង្ហាញដល់អ្នកដ៏ទៃ និងមាន ការយល់ដឹងពីរបៀបអភិវឌ្ឍជំនាញ។

៣. ឱកាសការងារ

         ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញ ហិរញ្ញវត្ថុ និងធនាគារ និស្សិតនឹងអាចទទួលបានឧកាសការងារដូចខាងក្រោម៖

– បម្រើការនៅ​អង្គភាព​ឬ​មុខនាទី​នៅ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ក្រសួង​ពាក់ព័ន្ធ ធនា​គារ​ជាតិ និង​ធនាគារឯកជន ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អង្គការ​អន្តរជាតិ និង​ក្រុមហ៊ុន​ឯកជន​នានា ទីផ្សារ​ហ៊ុន ក្រុមហ៊ុន​ធានារ៉ាប់រង និង​ក្រុមហ៊ុន​មូល​ប​ត្រ។

– ជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួន។

– អ្នកវិភាគ និងប្រឹក្សាហិរញ្ញវត្ថុ ។

– អ្នករៀបចំផែនការហិរញ្ញវត្ថុ និងអ្នកវិនិយោគ។

៣. កម្មវិធីសិក្សាបរិញ្ញាបត្រ ជំនាញហិរញ្ញវត្ថុ និងធនាគារ

លេខកូដ មុខវិជ្ជា ចំនួនក្រេឌីត ចំនួនម៉ោង ផ្សេងៗ
ឆមាសទី១ ឆមាសទី២
ឆ្នាំទី១
KHC.S1-B11 វប្បធម៌ អរិយធម៌ខ្មែរ Khmer Culture and Civilization 3 45
IE.S3-B11 លំនាំដើមសេដ្ឋកិច្ច Introduction to Economic 3 45
CA.M3-B11 អនុវត្តកុំព្យូទ័រ Computer Application 3 45
EP1.L3-B11 ភាសាអង់គ្លេស ភាគ១ English Part I 3 45
IB.S3-B11 លំនាំដើមអាជីវកម្ម Introduction to Business 3 45
PA.S3-B12 រដ្ឋបាលសាធារណៈ Public Administration 3 45
PH.S3-B12 ទស្សនវិជ្ជា Philosophy 3 45
ME.M3-B12 គណិតសេដ្ឋកិច្ច Math for Economics 3 45
EP2.L3-B12 ភាសាអង់គ្លេស ភាគ២ English Part II 3 45
IB.S1-B12 Introduction to Banking 3 45
ចំនួនក្រេឌីតសរុប 30 450
ឆ្នាំទី២
BS.M1-B21 ស្ថិតិអាជីវកម្ម Business Statistics 3 45
LEB.S1-B21 បរិយាកាសអាជីវកម្ម និងច្បាប់ Legal and environmental Business 3 45
PA.M1-B21 មូលដ្ឋានគ្រឹះនៃគណនេយ្យ Principle of Accounting 3 45
MB.S1-B21 រូបិយវត្ថុ និងធនាគារ Money and Banking 3 45
IF.S1-B21 Introduction to Finance 3 45
EBT.L3-B21 ភាសាអង់គ្លេស សម្រាប់ជំនាញអាជីវកម្ម English for Business Terminology 3 45
ME.M1-B22 ម៉ាក្រូសេដ្ឋកិច្ច Macro-economics 3 45
FA.M2-B22 Financial Accounting 3 45
PNF.M2-B22 Personal Finance 3 45
CM.M2-B22 ការគ្រប់គ្រងឥណនទាន Credit Management 3 45
AD.S2-B22 Auditing 3 45
AW.L3-B22 ជំនាញសរសេរ Academic Writing 3 45
ចំនួនក្រេឌីតសរុប 36 540
ឆ្នាំទី៣
FIM.S2-B31 Financial Institution and Market 3 45
CBM.S2-B31 Commercial Banks Management 3 45
FM.M2-B31 Financial Management 3 45
IM.M3-B31 Investment Management 3 45
BL.L3-B31 លិខិតធុរកិច្ច Business Letter 3 45
Seminar/ Workshop
CF..M2-B31 Corporate Finance 3 45
BRM.S3-B32 វិធីសាស្រ្តស្រាវជ្រាវអាជីវកម្ម Business Research Methodology 3 45
RM.M2-B32 Risk Management 3 45
CA.M2-B22 Computer for Accounting(QuickBook Pro) 3 45
EC1.S4-B32 មុខវិជ្ជាជ្រើសរើស Elective Course* 3 45
I.S2-B32 ការហាត់ការ Internship 3 135
ចំនួនក្រេឌីតសរុប 33 585
ឆ្នាំទី៤
SWC.S3-B41 ការសរសេរតាមបែបវិទ្យាសាស្រ្ត និងការប្រាស្រ័យទាក់ទង Scientific Writing & Communication 3 45
SM.M2-B41 Stock Market 3 45
PF.S3-B41 Public Finance 3 45
EC2.S4-B41 មុខវិជ្ជាជ្រើសរើស Elective Course* 3 45
SW.S2-B41 កិច្ចការសង្គម Social Work 1 15
IFB.S2-B42 Option1 Graduate Exam International Finance and Banking 3 45
FSA.M2-B42 Financial Statement Analysis 3 45
MAB.S2-B42 Managing Across Border 3 45
Option2 ការស្រាវជ្រាវ និងសរសេរសារណាបទ “Research &Thesis” 3
ចំនួនក្រេឌីតសរុប 22 330

សម្គាល់៖

*1ក្រេឌីតស្មើនឹង15ម៉ោង

*សរុបរួមឆ្នាំទី1 ទី2 ទី3និងឆ្នាំទី4​​ ក្រេឌីតសរុបមានចំនួន​ ១២១ក្រេឌីត

មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

ល.រ ជំនាញ រយៈពេលសិក្សា
បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាព័ត៌មាន ៤ឆ្នាំ
បរិញ្ញាបត្រ ជំនាញវិស្វកម្មសំណង់ស៊ីវិល ៥ឆ្នាំ
បរិញ្ញាបត្រ ជំនាញអគ្គិសនីអេឡិចត្រូនិច និងប្រពន្ធស្វ័យប្រវត្តិកម្ម ៤ឆ្នាំ
​ ​

ព័ត៌មានលំអិតអំពីជំនាញនីមួយៗ👇🏼👇🏼

មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ដេប៉ាតឺម៉ង់បច្ចេកវិទ្យា

បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាព័ត៌មាន

១.​ គោលបំណងនៃកម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាព័ត៌មាន

– ផ្តល់ឱ្យអ្នកសិក្សានូវចំណេះដឹង សមត្ថភាព ជំនាញរឹង ជំនាញទន់ និងឥរិយាបថល្អដល់និស្សិតក្នុងការប្រើប្រាស់ចំណេះដឹង ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

– ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យស្របនិងទីផ្សាការងារក្នុងបរិបទនាស័យបច្ចុប្បន្ន ក្នុងវិស័យសាធារណៈ និងឯកជន

– ឱកាសការងារជាមន្ត្រីផ្នែក បច្ចេកវិទ្យាព័ត៌មាន  នៅតាម ស្ថាបន័រដ្ឋ និងឯកជនទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសភូមិភាគពាយ័ព្យនេះ បានអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យសមស្របតាមតម្រូវការ។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្រ ជំនាញ បច្ចេកវិទ្យា ព័ត៌មាន

.ចំណេះដឹង ​(Knowledge)

មានចំណេះដឹង និងសមត្ថភាពក្នុងការបង្កើត និងអភិវឌ្ឍន៍កម្មវិធីគ្រប់គ្រងព័ត៌មានលើកុំព្យូទ័រ និងទូរស័ព្ទចល័តវៃឆ្លាត សម្រាប់សម្រួលដល់ការងារផ្សេងៗ ។​

មានចំណេះដឹង និងសមត្ថភាពក្នុងការរៀបចំ និងគ្រប់គ្រង បណ្តាញកុំព្យូទ័រ និងប្រព័ន្ធសុវត្ថិភាព ។

មានចំណេះដឹង និងសមត្ថភាពក្នុងការបង្កើត និងរចនា គេហទំព័រសម្រាប់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ។

ខ​.ជំនាញក្នុងការគិត (Cognitive Skill)

វិភាគបញ្ហា និងស្រាវជ្រាវរកដំណោះស្រាយ​រហូតឈាន​ដល់ការបង្កើតកម្មវិធីថ្មី និងសេវាកម្ម ដែលផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ។

វិភាគ និងរៀបចំបណ្ដាញគ្រប់គ្រង​ព័ត៌មានកុំព្យូទ័រ​ឱ្យមាន​សុវត្ថិភាព និងផ្តល់អនុសាសន៍ក្នុងការរៀបចំប្រព័ន្ធបណ្ដាញ នៅតាមគ្រប់ស្ថាប័ននានា។

 – មានបំណិន និងសមត្ថភាពក្នុងការច្នៃប្រឌិត និងផ្ទេរបទពិសោធន៍ស្របតាមបរិបទសង្គមបច្ចុប្បន្ន។

.ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibility)

សមត្ថភាពក្នុងការស្វែងយល់អំពីតម្រូវការ និងការចង់បាន របស់អតិថិជន និងរៀបចំយុទ្ធសាស្រ្តបច្ចេកវិទ្យាព័ត៌មានដើម្បីឆ្លើយតបតាមតម្រូវការ តាមរយៈការប្រាស្រ័យទាក់ទងល្អទាំងអ្នកផ្គត់ផ្គង់ និងអតិថិជន។

មានទំនុកចិត្តលើខ្លួន និងមានលទ្ធភាពស្វែងរកព័ត៌មានថ្មី មធ្យោបាយថ្មីៗ ដើម្បីបំពេញតម្រូវការនៃការសិក្សា។

មានក្រមសីលធ៌មវិជ្ជាជីវ: ទាំងការប្រាស្រ័យទាក់ទងជាទូទៅ និងការងារបច្ចេកទេស។

ឃ​. ជំនាញលេខព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skill, Information Technology and​ Communication)

ប្រើប្រាស់វិធីសាស្ត្រគណនា ស្ថិតិ និងចេះវិភាគទិន្នន័យតាមកម្មវិធីដើម្បីធ្វើសេចក្តីសន្និដ្ឋាន ផ្តល់អនុសាសន៍ និងធ្វើបទបង្ហាញ ។

មានសមត្ថភាពប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងការវិភាគទិន្នន័យ ទំនាក់ទំនង ផ្សព្វផ្សាយព័ត៌មាន និងគ្រប់គ្រងប្រព័ន្ធការងារ។

៣. ឱកាសការងារ

ជាអ្នកជំនាញក្នុងការបង្កើត និងអភិវឌ្ឍន៍កម្មវិធីគ្រប់គ្រងព័ត៌មានលើកុំព្យូទ័រ និងទូរស័ព្ទចល័តវៃឆ្លាត និងឧបករណ៍ផ្សេងៗទៀតដែលកំពុងពេញនិយមប្រើប្រាស់។ ​

ជាអ្នក រៀបចំ និងគ្រប់គ្រង បណ្តាញកុំព្យូទ័រ និងប្រព័ន្ធសុវត្ថិភាព នៅតាមក្រុមហ៊ុន រោងចក្រ និងស្ថាប័ន្ធ​នានា និងផ្តល់អនុសាសន៍ក្នុងការរៀបចំប្រព័ន្ធបណ្ដាញ នៅតាមតម្រូវការជាក់ស្តែង។

ជាអ្នកជំនាញក្នុងការរចនាគេហទំព័រ ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនិងខិត្តបណ្ណ័ដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មានផ្សេងៗ។

ជាអ្នកជំនាញក្នុងការវិភាគទិន្នន័យប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីងាយស្រួលក្នុងការរៀបចំបង្កើតប្រព័ន្ធទិន្នន័យសម្រាប់អ្នកប្រើប្រាស់។

បង្កើត និងរចនាគេហទំព័រប្រើប្រាស់នៅលើបណ្តាញ អ៊ីនធឺណែត និងប្រព័ន្ធគ្រប់គ្រងទិន្នន័យអោយមានសុវត្ថិភាព។

ជាអ្នកបង្កើតកម្មវិធីប្រើប្រាស់នៅក្នុងប្រព័ន្ធកុំព្យូទ័រនានា ដោយធ្វើការវិភាគសម្រាប់អ្នកប្រើប្រាស់អោយត្រូវតាមតម្រូវការជាក់ស្តែង។

៤. កម្មវិធីសិក្សាបរិញ្ញាបត្រ/បរិញ្ញាបត្រជាន់ខ្ពស់/បណ្ឌិត ជំនាញ……….

លេខកូដ មុខវិជ្ជា ចំនួនក្រេឌីត ចំនួនម៉ោង ផ្សេងៗ
ឆមាសទី១ ឆមាសទី២
ឆ្នាំទី១
MFC.M3-B11 Mathematics for Computing 2.5 45
GE1.F3-B11 General English I 3 45
PC.M3-B11 Practical Computer 3 45
ITE.S3-B11 Introduction to Economics 3 45
ICT.M3-B11 Introduction to ICT 3 52.5
CH.A3-B11 Cambodia History 2 30
MFB.M3-B12 Mathematics for Business 2.5 45
GE2.F3-B12 General English II 3 45
Ph.M3-B12 Physics 2.5 45
PY.S3-B12 Philosophy 3 45
DSA.M1-B12 Data Structure and Algorithms I 3 52.5
PS.M3-B12 Probability and Statistics 2.5 45
ចំនួនក្រេឌីតសរុប 33 540
ឆ្នាំទី២
SDA.M1-B21 Data Structure and Algorithms II 3 52.5
DB.M1-B21 Database 3 52.5
OS1.M3-B21 Operating Systems I 2.5 45
IP1.M1-B21 Internet Programming I 3 52.5
GDH.M1-B21 Graphic Design and Human Computer Interaction 2.5 45
DC.M1-B22 Data Communication 2.5 45
ADD.M2-B22 Advanced Database and DBMS 3 52.5
BJP.M1-B22 Basic Java Programming 3 52.5
IP2.M2-B22 Internet Programming II 3 52.5
OS2.M2-B22 Operating Systems II 2.5 45
EAD.M4-B22 Enterpreneurship and Digital Marketing 2 30
ចំនួនក្រេឌីតសរុប 30 525
ឆ្នាំទី៣
DNT.M1-B31 Dot Net Programming 3 52.5
NT1.M2-B31 Networks I 3 52.5
SE.M2-B31 Software Engineering 2.5 45
WD1.M2-B31 Web Development I 3.5 60
AJP.M2-B31 Advanced Java Programming 3 52.5
NT2.M2-B32 Networks II 3 52.5
IOS.M2-B32 iOS App Development 3 52.5
AAD.M2-B32 Android App Development 3 52.5
SNA.M2-B32 Systems and Networks Administration 4 60
WD2.M2-B32 Web Development II 2.5 45
IN.M2-B32 Internship (during vacation) 2 0
ចំនួនក្រេឌីតសរុប 32.5 525
ឆ្នាំទី៤
DEV.M2-B41 DevOps 2.5 45
HMA.M2-B41 Hybrid Mobile App Development 3 52.5
RM.M4-B41 Research Methodology 2.5 45
DM.M4-B41 Data Mining 2 30
DS.M2-B41 Data Security 2.5 45
CC.M2-B41 Cloud Computing 2.5 45
PM.M4-B42 Project Management 2 30
THE.M2-B42 Thesis 9 270
ចំនួនក្រេឌីតសរុប 26 562.5

មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ដេប៉ាតឺម៉ង់វិស្វកម្មសំណង់ស៊ីវិល

បរិញ្ញាបត្រ ជំនាញវិស្វកម្មសំណង់ស៊ីវិល

១. គោលបំណងនៃកម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ជំនាញវិស្វកម្មសំណង់ស៊ីវិល

     កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រ ជំនាញវិស្វកម្មសំណង់ស៊ីវិល នៃមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​និងអភិវឌ្ឍធនធានមនុស្ស ដែលមានចំណេះដឹងច្បាស់លាស់ មានសមត្ថភាពក្លាយទៅជាវិស្វករជំនាញ ដែលមានសមត្ថភាពពេញលេញប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល និងមានឥរិយាបទ និងក្រមសីលធម៌ត្រឹមត្រូវ  លើវិស័យវិស្វកម្មសំណង់ស៊ីវិលស្របនិងទីផ្សារការងារក្នុងបរិបទនាស័យបច្ចុប្បន្ន ក្នុងវិស័យសាធារណៈ និងឯកជន និងឱកាសការងារជាមន្ត្រីផ្នែក វិស្វកម្មសំណង់ស៊ីវិល  នៅតាម ស្ថាបន័រដ្ឋ និងឯកជន​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា ជាពិសេសភូមិភាគពាយ័ព្យ។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្រ ជំនាញវិស្វកម្មសំណង់ស៊ីវិល

– មានសមត្ថិភាពពន្យល់ និង បកស្រាយអំពីវិទ្យាសាស្រ្ត និងគណិតវិទ្យាក្នុងវិស័យសំណង់ស៊ីវិល

– មានសមត្ថភាពក្នុងការសិក្សា និងវិភាគប្លង់គ្រឿងផ្គុំ

– មានសមត្ថភាពក្នុងការវិភាគទិន្ន័យភូគព្ភសាស្រ្ត និងការគណនាលទ្ធភាពទ្រទ្រង់របស់គ្រឹះ

– មានសមត្ថភាពក្នុងការសិក្សាតម្លៃរបស់គម្រោង ការរៀបចំផែនការ និងដោះស្រាយបញ្ហា

– មានសមត្ថភាពក្នុងធ្វើកិច្ចការពិសោធន៍ និងបកស្រាយលទ្ធផលពិសោធន៍

– ជំនាញក្នុង កាអភិវឌ្ឍវិជ្ជាជីវៈ និងរៀនសូត្រពេញមួយជីវិតតាមបរិបទសង្គម

– ជំនាញក្នុងការធ្វើការជាក្រុម និងមានទំនួលខុសត្រូវក្នុងការងាររបស់ខ្លួន

– ជំនាញក្នុងការប្រាស្រ័យទាក់ទង ការប្រកាន់ភ្ជាប់ក្រមសីលធម៌ក្នុងសហគមន៍ និងរវាងអ្នកបច្ចេកទេស

– ជំនាញបង្កើតលេខនព្វន្តក្នុងកម្មវិធីកុំព្យូទ័រសម្រាប់វិភាគគ្រឿងផ្គុំប្រកបដោយប្រសិទ្ធភាព

– មានសមត្ថភាពប្រើប្រាស់ឧបករណ៍តេស្តសម្ភារៈ សំណង់ និងអនុវត្តកម្មវិធីបណ្តុះបណ្តាលដល់អ្នកដទៃប្រកបដោយប្រសិទ្ធភាពខ្ពស់

៣. ឱកាសការងារ

– វិស្វករគ្រប់គ្រងគម្រោងវិស្វកម្ម: រៀបចំផែនការ ដឹកនាំ រៀបចំគម្រោង រួមទាំងការរៀបចំសំណើ រក្សាកំណត់ត្រាហិរញ្ញវត្ថុ យុទ្ធសាស្ត្រការងារ និងធានាថាគម្រោងនេះអនុលោមតាមបទប្បញ្ញត្តិសុវត្ថិភាព។

– វិស្វករសំណង់ស៊ីវិលជាន់ខ្ពស់ៈ រៀបចំផែនការ ការងារគណនា អភិវឌ្ឍ និងគ្រប់គ្រងគម្រោងសាងសង់ ឬជួសជុលអគារ ស្ពាន ផ្លូវហាយវេ និងរចនាសម្ព័ន្ធផ្សេងៗទៀត។

– អ្នកគ្រប់គ្រងនៃផ្នែកវិស្វកម្មៈ រៀបចំផែនការ ដឹកនាំ គ្រប់គ្រង និងវាយតម្លៃសកម្មភាពរបស់នាយកដ្ឋានវិស្វកម្ម គម្រោង ឬក្រុមហ៊ុន។

– អធិការវិស្វកម្ម និងមន្ត្រីនិយតកម្មៈ ត្រួតពិនិត្យយានជំនិះ ថ្លឹងទម្ងន់ ឧបករណ៍ឧស្សាហកម្ម ដំណើរការ និងឧបករណ៍ ដើម្បីធានាថាពួកគេគោរពតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាល និងឧស្សាហកម្ម។

– អ្នកបច្ចេកទេសវិស្វកម្មសំណង់ស៊ីវិលៈ បង្កើតគំនូរប្លង់ និងការរចនាគំនិតវិស្វកម្ម និងគំនូរព្រាងដែលត្រូវបានដាក់ចេញ ហើយ ពួកគេក៏រៀបចំនូវ លក្ខណៈបច្ចេកទេសសំណង់ ការប៉ាន់ប្រមាណសម្រាប់តម្លៃសម្ភារៈ និងកម្លាំងពលកម្ម ធ្វើការស្ទង់មតិ និងត្រួតពិនិត្យលើអគារ និងសំណង់គ្រប់ប្រភេទ។

– អ្នកវាស់វែងដីធ្លីៈ ធ្វើផែនការ ដឹកនាំ និងធ្វើការស្ទង់មតិផ្លូវច្បាប់ ដើម្បីបង្កើត និង/ឬកំណត់ព្រំដែនអចលនទ្រព្យ និងរៀបចំសម្រាប់គំនូរ ផែនការ កំណត់ត្រា និងឯកសារផ្លូវការ។

– វិស្វករសំណង់ស៊ីវិលៈ រៀបចំការងារវិស្វកម្ម ការគណនា និងព័ត៌មានបច្ចេកទេសពាក់ព័ន្ធ។

– អាចក្លាយទៅជាអ្នកស្រាវជ្រាវដែលមានសមត្ថភាពខ្ពស់សម្រាប់ស្ថាប័នរដ្ឋ និងឯកជន។

៤. កម្មវិធីសិក្សាបរិញ្ញាបត្រ ជំនាញវិស្វកម្មសំណង់ស៊ីវិល

លេខកូដ មុខវិជ្ជា ចំនួនក្រេឌីត ចំនួនម៉ោង ផ្សេងៗ
ឆមាសទី១ ឆមាសទី២
ឆ្នាំទី១
CAI.M3-B11 Calculus I 2.5 45
GEI.F3-B11 General English I 3 45
GC.M3-B11 General Chemistry 2.5 45
ITE.M3-B11 Introduction to Economics 3 45
PC.M3-B11 Practical Computer (Ms. Office) 3 45
CH.A3-B11 Cambodia History 2 30
CAII.M3-B12 Calculus II 2.5 45
GEII.F3-B12 General English II 3 45
PHY.M3-B12 Physics 2.5 45
PHI.S3-B12 Philosophy 3 45
TD.M3-B12 Technical drawing 3 52.5
ចំនួនក្រេឌីតសរុប 30 487.5
ឆ្នាំទី២
EEI.F3-B21 English for Engineering I 2 30
MEI.M3-B21 Mathematics for Engineering I 2.5 45
NAI.M3-B21 Numerical Analysis I 2.5 45
MAT.M3-B21 MATLAB 2 45
PHYS.M3-B21 Physic Statics 2.5 45
SCE.M3-B21 Statistics for Civil Engineering 3 52.5
ACI.M3-B21 AutoCAD I 2 37.5
EEII.F3-B22 English for Engineering II 2 30
MEII.M3-B22 Mathematics for Engineering II 2.5 45
NAII.M3-B22 Numerical Analysis II 2.5 45
ACII.M3-B22 AutoCAD II 1.5 37.5
EG.M1-B22 Engineering Geology 2 30
COM.M1-B22 Continuum mechanics 2 30
PHD.M3-B22 Physic dynamics 2.5 45
ចំនួនក្រេឌីតសរុប 31.5 562.5
ឆ្នាំទី៣
SMI.M2-B31 Strength of Materials I 3 52.5
SEI.M2-B31 Survey Engineering I 2 45
CM.M2-B31 Construction materials 3.5 75
ARC.M3-B31 Architecture 2 30
SAI.M2-B31 Structure Analysis I 2.5 45
HYD.M1-B31 Hydrology 2 30
SMII.M1-B32 Strength of Materials II 3 52.5
SEII.M2-B32 Survey Engineering II 2 45
CT.M1-B32 Construction Technology 2 30
SAII.M2-B32 Structure Analysis II 2 45
FM.M1-B32 Fluid mechanics 2 45
SM.M2-B32 SM.M2-B32 3 52.5
INT.M2-B32 internship 2 60
ចំនួនក្រេឌីតសរុប 31 607.5
ឆ្នាំទី៤
RCSI.M2-B41 Reinforced concrete Structure I 3 52.5
FDI.M2-B41 Foundation Design I 2 45
SDI.M2-B41 Steel Design I 3 52.5
RDI.M2-B41 Road design I 2 37.5
EB.M1-B41 Electricity for building 1 15
SPS.M1-B41 Sanitary and Plumbing system 2 30
SIC.M1-B41 Safely in Construction 2 30
RCSII.M2-B42 Reinforced concrete Structure II 3 52.5
FDII.M2-B42 Foundation Design II 4 75
SDII.M2-B42 Steel Design II 3 52.5
PCI.M2-B42 Prestressed concrete I 3 52.5
RDII.M2-B42 Road design II 2.5 45
ចំនួនក្រេឌីតសរុប 30.5 540
ឆ្នាំទី៥
CON.M1-B51 Contract 1 15
PCII.M2-B51 Prestressed concrete II 3 52.5
CMSD.M1-B51 Computer Method for Structural design 2 45
SW.M1-B51 Scientific Writing/Communication and Research Methodology 1 15
CE.M1-B51 Cost estimate 3 45
PCP.M1-B51 Planning Construction project 3 45
FBDC.M2-B51 Fundamental of Bridge Design and Construction 3 52.5
CL.M1-B52 construction Law 2 30
FYP.M2-B52 Final year project 9 270
ចំនួនក្រេឌីតសរុប 27 570

មហាវិទ្យាល័យវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា

ដេប៉ាតឺម៉ង់ អគ្គិសនី

បរិញ្ញាបត្រ អគ្គិសនី អេឡិចត្រូនិច និងស្វ័យប្រវត្តិកម្ម

១. គោលបំណងនៃកម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ជំនាញអគ្គិសនី អេឡិចត្រូនិច និងស្វ័យប្រវត្តិកម្ម​

             គោលបំណងនៃកម្មវិធីសិក្សានេះនិស្សិតទទួលបាន៖

              PEO1: និសិ្សតនឹងក្លាយទៅជាវិស្វករជំនាញដែលមានសមត្ថភាពពេញលេញលើផ្នែកអគ្គិសនី អេឡិចត្រូនិក និងប្រព័ន្ធបញ្ជាស្វ័យប្រវត្តិកម្ម ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារបច្ចុប្បន្ន និងពេលអនាគតទាំងក្នុង និងក្រៅប្រទេស។

               PEO2: និសិ្សតមានសមត្ថភាពពេញលេញក្នុងការបន្តការសិក្សា(កម្រិតបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យា និង កម្រិតបណ្ឌិត)នៅក្នុងប្រទេសនិងក្រៅប្រទេសដែលនេះជាកត្តាជំរុញឱ្យមានកំណើនអ្នកស្រាវជ្រាវផ្នែកបច្ចេកទេសនៅក្នុងសាកលវិទ្យាល័យ និងក្រសួងស្ថាប័នពាក់ព័ន្ធ។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្រ ជំនាញអគ្គិសនី អេឡិចត្រូនិច និងស្វ័យប្រវត្តិកម្ម​

.ចំណេះដឹង ​(Knowledge)

    PLO1:​ មានចំណេះដឹងមូលដ្ឋានបច្ចេកទេសទូលំទូលាយផ្នែក អគ្គិសនី អេឡិចត្រូនិក និងស្វ័យប្រវត្តិកម្ម សម្រាប់ការតំឡើងនិងបញ្ជាខ្សែសង្វាក់ផលិតកម្ម។

    PLO2: មានចំណេះដឹងក្នុងការប្រើប្រាស់ឧបករណ៍សម្រាប់ដោះស្រាយបញ្ហាផ្នែក អគ្គិសនី អេឡិចត្រូនិក និង ស្វ័យប្រវត្តិកម្មក្នុងរោងចក្រ និងសហគ្រាស។

    PLO3:  មានចំណេះដឹង ក្នុងការរៀបចំផែនការថែទាំឧបករណ៍ប្រព័ន្ធបញ្ជាស្វ័យប្រវត្តិកម្មដែលបានតំឡើងក្នុងរោងចក្រ​និង សហគ្រាស។

ខ​.ជំនាញក្នុងការគិត (Cognitive Skill)

    PLO4:  មានបំណិនខ្ពស់ក្នុងការវិភាគដោះស្រាយបញ្ហាដែលអាចកើតមានក្នុងវិស័យ អគ្គិសនី អេឡិចត្រូនិក និង ស្វ័យ​ប្រវត្តិកម្ម សម្រាប់ប្រព័ន្ធដែលបានតំឡើងក្នុងរោងចក្រ និងសហគ្រាស។

    PLO5:​ មានជំនាញច្នៃប្រឌិតខ្ពស់ក្នុងការបង្កើត ឧបករណ៍អេឡិចត្រូនិកថ្មីៗ ដោយយោងទៅលើការងារស្រាវ​ជ្រាវ​ សម្រាប់បច្ចុប្បនភាពនៃតម្រូវការរបស់ឧស្សាហកម្ម ៤.០។

    PLO6:​ មានជំនាញក្នុងការបង្កើតបរិក្ខាប្រព័ន្ធស្វ័យប្រវត្តិកម្មដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ឆ្លើយតបទៅ នឹងតម្រូវការបច្ចុប្បន្ននិងអនាគត។

.ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibility)

     PLO7:​ មានជំនាញវាយតម្លៃតម្រូវការសង្គមសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ និងចូលរួមការរៀនសូត្រពេញមួយជីវិតនៅក្នុងជំនាញបច្ចេកទេស និងបរិស្ថានជុំវិញ។

    PLO8:  មានជំនាញអនុវត្តភាពជាអ្នកដឹកនាំ ប្រកបដោយប្រសិទ្ធភាពនៅក្នុងការដឹកនាំសម្រេចការងារក្នុងក្រុមសម្រាប់ការអភិវឌ្ឍន៍របស់ក្រុមការងារ ក្រុមហ៊ុន និង ប្រទេសជាតិ។

ឃ​. ជំនាញលេខព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skill, Information Technology and

 Communication)

    PLO9:  មានជំនាញបង្កើតការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពទាំងពាក្យសំដី និងសរសេរក្នុងចំណោម​​សហគមន៍អ្នកបច្ចេកទេសនិងសង្គមទាំងមូល។

    PLO10: មានជំនាញបង្កើតលេខនព្វន្តក្នុងកម្មវិធីកុំព្យូទ័រសម្រាប់វិភាគ និង ដោះស្រាយបញ្ហាកំរិត Software។

ង ជំនាញចិត្តចលនា (Psychomotor Skills)

    PLO11: មានសម្ថភាពប្រើប្រាស់ឧបករណ៍ឋានលេខា ឧបករណ៍តេស្តសម្ភារ: អេឡិចត្រូនិចនិងអនុវត្តកម្មវិធី     បណ្តុះបណ្តាលដល់អ្នកដទៃប្រកបដោយប្រសិទ្ធភាពខ្ពស់។

៣. ឱកាសការងារ

– វិស្វករផ្នែករៀបចំគម្រោងប្រព័ន្ធបញ្ហាស្វ័យប្រវត្តិកម្ម ដោយឆ្លើយតបទៅតាមតម្រូវការរបស់ រោងចក្រ សហគ្រាស។

– វិស្វករផ្នែកគ្រប់គ្រងដំណើរការ និងរួមទាំងតំហែទាំបច្ចេកទេស ទៅលើប្រព័ន្ធបញ្ហាស្វ័យប្រវត្តិកម្មក្នុងរោងចក្រ។

– វិស្វករផ្នែករៀបចំ និងតំឡើងសៀគ្វីអេឡិចត្រូនិក ក្នុងប្រព័ន្ធ PLC(Programmable Logic Controller)។

– វិស្វករផ្នែកប្រព័ន្ធបញ្ជាស្វ័យប្រវត្តិក្នុងវិស័យកសិកម្ម វិស័យអគ្គិសនីនិងថាមពល វិស័យឧស្សាហកម្ម

– បន្តការសិក្សាកំរិតបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យា និងកំរិតបណ្ឌិតនៅក្នុង និងក្រៅប្រទេស។

– ប្រធានផ្នែកអគ្គិសនីក្នុងក្រុមហ៊ុនអគ្គិសនីក្នុងនិងក្រៅប្រទេស។

– អាចក្លាយទៅជាសហគ្រិនលើផ្នែក ៖ បច្ចេកទេសអេឡិចត្រូនិកនិងប្រព័ន្ធស្វ័យប្រវត្តិកម្ម សេវាកម្មបច្ចេកទេស

– អាចក្លាយទៅជាអ្នកស្រាវជ្រាវដែលមានសមត្ថភាពខ្ពស់សម្រាប់ស្ថាប័នរដ្ឋ និងឯកជន។

៤. កម្មវិធីសិក្សាបរិញ្ញាបត្រជំនាញ អគ្គិសនី អេឡិចត្រូនិច និងប្រព័ន្ធស្វ័យប្រវត្តិកម្ម

លេខកូដ មុខវិជ្ជា ចំនួនក្រេឌីត ចំនួនម៉ោង ផ្សេងៗ
ឆមាសទី១ ឆមាសទី២
ឆ្នាំទី១
ENI.F2-B11 English language I 2 30
MAT.M3-B11 Mathematics 3 52.5
PHY.M3-B11 Physic 3.5 60
ENV.S2-B11 Environment 2 30
MAA.M2-B11 Management and accounting 2 30
CAI.M3-B11 Calculus I 3 60
BC.M2-B11 Basic computer 3.5 60
ENII.F3-B12 English language II 1 15
CAII.M3-B12 Calculus II 3 52.5
PHI.A2-B12 Philosophy 2 30
TD.M3-B12 Thermodynamics 3 52.5
MEC.M3-B12 Mechanics 3 52.5
TD.A3-B12 Technical drawing 4 75
CAI.A2-B12 Communication and interpersonal relation 1 15
ចំនួនក្រេឌីតសរុប 33 615
ឆ្នាំទី២
ENII.F3-B21 English language III 1 15
ST.M3-B21 Statistics 2 45
CP.M3-B21 Computer Programming (Java, C, C++) 1.5 30
SAS.M1-B21 Signals and systems 3 52.5
EC.M1-B21 Electrical circuit 3.5 60
EAF.M1-B21 Electronic analogue and filter 3.5 60
ENIV.F3-B22 English language IV 2 30
FCS.M1-B22 Feedback control system 3.5 60
NMO.M3-B22 Numerical method and optimization 2 45
DE.M1-B22 Digital Electronics 3 52.5
ITM.M1-B22 Introduction to Microprocessor 2 30
EM.M1-B22 Electrical machine 3.5 60
ចំនួនក្រេឌីតសរុប 30.5 540
ឆ្នាំទី៣
ENV.F3-B31 English language V 1 15
PE.M1-B31 Power electronics 4.5 82.5
MD.M1-B31 Motor Drive 4 75
ENS.M1-B31 Electrical engineering System 4.5 82.5
INP.A1-B31 Industrial Network Protocol** 1.5 22.5
RM.S2-B31 Research methodology 2 30
ENVI.F3-B32 English language VI 1 15
SAA.M1-B32 Sensor and actuators 3 52.5
PLC.M1-B32 Programmable logic controller 4 75
ECD.M1-B32 Electronics Circuit Design 3 52.5
ES.A1-B32 Electrical Safety 3 60
PSA.M1-B32 Power System Analysis 4.5 82.5
SPI.S1-B32 Student project part I 1 30
ចំនួនក្រេឌីតសរុប 37 535.5
ឆ្នាំទី៤
ENVII.F3-B41 English language VII 1 15
PM.S3-B41 Project management 3 52.5
EE.M1-B41 Embedded electronics 3 52.5
IA.M1-B41 Industrial Automation 3 52.5
SPII.S1-B41 Student project part II 1.5 22.5
ESD.M1-B41 Electrical System Design 2 30
THE.S1-B42 Final year internship 9 0
ចំនួនក្រេឌីតសរុប 12.5 225