ល.រ ជំនាញ រយៈពេលសិក្សា
ថ្នាក់បណ្ឌិត ជំនាញនិរន្តរភាពនៃការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី [PhD-SEM] ៣ឆ្នាំ
ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្ត្រអប់រំ ឯកទេសគ្រប់គ្រងអប់រំ [PhD-EM] ៣ឆ្នាំ

ព័ត៌មានលំអិតអំពីជំនាញនីមួយៗ👇🏼👇🏼

សាលាក្រោយបរិញ្ញាបត្រ

ដេប៉ាតឺម៉ង់សិក្សាថ្នាក់បណ្ឌិត

បណ្ឌិតជំនាញនិរន្តរភាពនៃការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី

១.​ គោលបំណងនៃកម្មវិធីបណ្តុះបណ្តាលថ្នាក់បណ្ឌិតជំនាញនិរន្តរភាពនៃការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី

     ផ្តោតលើការសិក្សាពីអភិបាលកិច្ចលើធនធានធម្មជាតិនិងការអភិវឌ្ឍប្រព័ន្ធគាំទ្រការសម្រេចចិត្ត (Decision Support System-DSS) ដែលអាចបន្ធូរបន្ថយផលប៉ះពាល់ដែលបង្ករដោយការប្រែប្រួលអាកាសធាតុនិងសកម្មភាពមនុស្សដែលចូលរួមចំណែកសំខាន់ក្នុងការរៀបចំផែនការរយៈពេលខ្លីនិងវែងក្នុងការគ្រប់គ្រងសេវាកម្មប្រព័ន្ធអេកូឡូស៊ីប្រកបដោយចីរភាព។

២.​ លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាលថ្នាក់បណ្ឌិតជំនាញនិរន្តរភាពនៃការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី

     បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ជំនាញនិរន្តភាពនៃការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី និស្សិតនឹងមានសមត្ថភាព៖

. ចំណេះដឹង (Knowledge)

– ពន្យល់បានស៊ីជម្រៅពីគោលគំនិតគ្រឹះនៃបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី សេវាកម្មប្រព័ន្ធអេកូឡូស៊ី និងសមាសធាតុផ្សំសំខាន់ៗនៃប្រព័ន្ធអេកូឡូស៊ី (សមាសធាតុផ្សំ ជីវៈសាស្រ្ត រូបសាស្ត្រ គីមីសាស្រ្ត​  និងមជ្ឈដ្ឋាននៃភាវរស់)

– បកស្រាយបានក្បោះក្បាយ និងស៊ីជម្រៅពីទស្សនាទាន និងគោលការអភិវឌ្ឍប្រកបដោយចីរភាព អនុលោមតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់កម្ពុជា  និងពិភពលោក ក៏ដូចជាបញ្ហាប្រឈមសេដ្ឋកិច្ច សង្គម  និងបរិស្ថាន

– យល់ដឹងស៊ីជម្រៅពីទ្រឹស្តីបទវិទ្យាសាស្រ្តសំខាន់ៗដែលប្រើប្រាស់ក្នុងអេកូឡូស៊ី ដំណើរការសិក្សា វាយតម្លៃ ប្រព័ន្ធជីវៈចម្រុះ សេវាកម្មប្រព័ន្ធអេកូឡូស៊ី ពន្យល់បាតុភូតធម្មជាតិនានាដែលកើតមានក្នុងប្រព័ន្ធអេកូឡូស៊ីដោយផ្អែកលើទ្រឹស្តីវិទ្យាសាស្រ្ត

– យល់ដឹងស៊ីជម្រៅពីដំណើរការស្រាវជ្រាវ វិធីស្រាវជ្រាវដើម្បីដោះស្រាយបញ្ហាប្រឈមដោយផ្អែកលើគោលការណ៍បែបវិទ្យាសាស្រ្ត

– បកស្រាយបានក្បោះក្បាយពីដំណោះស្រាយវិទ្យាសាស្ត្រ ម៉ូឌែលផ្សេងៗគាំទ្រការសម្រេចចិត្តឆ្លើយតបនឹងបញ្ហប្រឈមសេដ្ឋកិច្ច សង្គម និងបរិស្ថាន

.ជំនាញក្នុងការគិត (Cognitive Skills)

– ស្វែងយល់ស៊ីជម្រៅពីបញ្ហាប្រឈមសេដ្ឋកិច្ច សង្គម និងបរិស្ថានដោយផ្អែកលើការស្រាវជ្រាវ  និងភស្តុតាងវិទ្យាសាស្រ្ត

– បម្លែងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន ទៅជាសំណួរស្រាវជ្រាវ  និងប្រើវិធីសាស្រ្តស្រាវជ្រាវវិទ្យាសាស្រ្តក្នុងការដោះស្រាយ

– ប្រមូល វិភាគទិន្នន័យលម្អិតតាមរយៈម៉ូឌែលស្ថិតិកម្រិតខ្ពស់ដើម្បីផ្តល់ដំណោះស្រាយតបនឹងបញ្ហាប្រឈមនានា

– ត្រិះរិះ ពិចារណាស៊ីជម្រៅលើបញ្ហានានាដោយផ្នែកលើមូលដ្ឋានវិទ្យាសាស្រ្ត

.ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skill and Responsibility)

– ប្រាស្រ័យទាក់ទងធ្វើការជាក្រុមប្រកបដោយក្រមសីលធម៌ និងមានចំណេះដឹងអន្តរវប្បធម៌

– រៀបចំផែនការគ្រប់គ្រងធនធានធម្មជាតិ និង​ដឹកនាំការងារស្រាវជ្រាវដោយឯករាជ្យ ប្រកបប្រសិទ្ធិភាព

– បង្ហាញភាពជាអ្នកដឹកនាំក្នុងការស្វែងរកដោះស្រាយបញ្ហានានា សម្រាប់ការប្រើប្រាស់សេវាកម្មប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព និងគុណតម្លៃសម្រាប់មនុស្សជាតិ

– ផ្តួចផ្តើមគំនិតថ្មីក្នុងការសិក្សាស្រាវជ្រាវ បង្កើតដំណោះស្រាយថ្មីស្របនឹងបរិបទអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងបរិស្ថាន

– ដឹកនាំការស្រាវជ្រាវលើប្រធានបទស្រាវជ្រាវថ្មីៗដែលជាប្រយោជន៍ដល់មនុស្សជាតិ

– សម្របសម្រួលគម្រោងអភិវឌ្ឍន៍ពហុភាគីក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងអភិបាលកិច្ចទន្លេអន្តរជាតិ

.ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

– ប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាក្នុងការសិក្សាស្រាវជ្រាវកំណត់បញ្ហា ស្វែងរកឯកសារ និងការចងក្រងឯកសារដើម្បីសរសេរអត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រ

– ប្រើប្រាស់កម្មវិធីស្ថិតិកម្រិតខ្ពស់ក្នុងការរៀបចំទិន្នន័យ វិភាគទិន្នន័យ និងសង្ខេបទិន្នន័យស្រាវជ្រាវ ពិសេសតារាងទិន្នន័យធំៗ និងស្មុគស្មាញ

– បកស្រាយក្បោះក្បាយ និងធ្វើបទបង្ហាញលម្អិតលទ្ធផលស្រាវជ្រាវ ទម្រង់នៃម៉ូដែលគាំទ្រការសម្រេចចិត្ត

– PLO19.​ សរសរអត្ថបទស្រាវជ្រាវបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្រ្តជាតិ និងអន្តរជាតិ

.ជំនាញចិត្តចលនា (Psychomotor Skills)

– វិភាគលម្អិត និវាយតម្លៃច្បាស់លាស់ពី បញ្ហាបរិស្ថាននានា និងរៀបចំផែនការគ្រប់គ្រងបរិស្ថានប្រកបដោយចីរភាព

– បង្កើតឧបករណ៍ / ម៉ូដែលគាំទ្រការសម្រេចចិត្តក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង ក្នុងការអភិរក្សធនធានធម្មជាតិ ឆ្លើយតបនឹងបរិបទផ្លាស់ប្តូរជាសាកល

– អភិវឌ្ឍគោលនយោបាយគ្រប់គ្រងធនធានធម្មជាតិ សេវាកម្មប្រព័ន្ធអេកូឡូស៊ី រយៈពេលខ្លី មធ្យម និងវែងឆ្លើយតបនឹងការប្រែប្រួលសាកល

– ផលិតឧបការគំាទ្រការសម្រេចចិត្ត និងសេណារីយ៉ូអភិវឌ្ឍន៍ដែលសមស្របសម្រាប់ភាគីពាក់ព័ន្ធដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

៣. ឱកាសការងារ

– អ្នកជំនាញការជាន់ខ្ពស់ផ្នែកប្រព័ន្ធអេកូឡូស៊ីទឹកសាប ដែលនឹងធ្វើការជិតស្និទ្ធជាមួយអ្នកគ្រប់គ្រងបរិស្ថាន ឬអ្នកបង្កើតគោលនយោបាយ ដើម្បីបង្កើតភាពច្នៃប្រឌិតដំណោះស្រាយបរិស្ថាន និងដើម្បីកសាងសង្គមមួយប្រកបដោយនិរន្តរភាព។

– ប្រធានក្រុមអ្នកស្រាវជ្រាវ  សាស្រ្តាចារ្យ  គ្រូបណ្តុះបណ្តាលបង្គោល នៅក្នុងវិទ្យាស្ថានសិក្សា  និងស្រាវជ្រាវ ក៏ដូចជាអ្នកបង្កើតគោលនយោបាយ ឬអ្នកគ្រប់គ្រងបរិស្ថាន ធ្វើការនៅក្នុងសង្គមស៊ីវិល ឬអង្គការរដ្ឋាភិបាល។

– អ្នកសម្របសម្រួលគម្រោងអភិវឌ្ឍន៍ថ្នាក់ជាតិ ឬថ្នាក់អន្តរជាតិ និងគម្រោងស្រាវជ្រាវផ្សេងៗ ដើម្បីរៀបចំផែនការគ្រប់គ្រងអាងទន្លេ ប្រឈមនឹងការប្រែប្រួលកត្តាបរិស្ថានយ៉ាងឆាប់រហ័ស ដែលបង្កឡើងដោយដោយសកម្មភាពមនុស្ស។

– អ្នកប្រឹក្សាយោបល់ឯករាជ្យជាតិ ឬអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាអន្តរជាតិ ការអភិរក្សនិងការគ្រប់គ្រងជីវៈចម្រុះ នៅក្នុងតំបន់មេគង្គ។

– សហគ្រិន ប្រធានក្រុមហ៊ុន ប្រធានទីភ្នាក់ងារប្រឹក្សាយោបល់ពីបញ្ហាបរិស្ថាន សេដ្ឋកិច្ចសង្គម

– អ្នកស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិត(Post-Doctoral Fellowship) ផ្នែកវិទ្យាសាស្ត្រធម្មជាតិ និងសង្គមផ្សេង (ឧទាណរណ៍ បរិស្ថានវិទ្យា អ្នកធ្វើម៉ូដែលប៉ាន់គំរូ, សង្គមវិទ្យា) ដើម្បីពង្រឹងចំណេះដឹងស៊ីជម្រៅរបស់ពួកគេ និងបង្រួមវិសាលភាពចំណេះដឹងនៃការស្រាវជ្រាវរបស់ពួកគេ ដើម្បីឈោងចាប់ឱកាសក្លាយជាសាស្រ្តាចារ្យ សាស្រ្តាចារ្យរង និងសាស្រ្តាចារ្យជំនួយតាមបណ្តាស្ថាប័ន្ធស្រាវជ្រាវ ឬគ្រឹះស្ថានឧត្តមសិក្សាជាតិ និងអន្តរជាតិ។

៤. កម្មវិធីសិក្សាថ្នាក់បណ្ឌិតជំនាញនិរន្តរភាពនៃការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី

Code Course Title Credits
១. ការសិក្សាមុខវិជ្ជា = 21 Credits
មុខវិជ្ជាតម្រង់ទិស និងការប្រឡងទូទៅ 3 Subjects = 9 Credits
GS.DSEM/CEE-M1-D12 Community Ecology and Ecosystem Dynamics 3
GS.DSEM/FME-M1-D11 Field Method in Ecology 3
GS.DSEM/ESR-M1-D12 Ecological Status and Reference Condition 3
មុខវិជ្ជាបំពេញបន្ថែម 2 Subjects = 6 Credits
GS.DSEM/ESR-M2-D21 Biodiversity Conservation and Management 3
GS.DSEM/SED-M2-D212 Sustainable and Economic Development 3
មុខវិជ្ជាកម្រិតបណ្ឌិត 2 Subjects = 6 Credits
GS.DSEM/ML-M2-D11 Machine Learning 3
GS.DSEM/RM-M2-D11 Research Methodology 3
២. ការសរសេរ និងការការពារនិក្ខេបបទ = 33 Credits
SEMD-PD ការពារគម្រោងស្រាវជ្រាវពិស្តារ 3
SEMD-P ការចុះផ្សាយអត្ថបទស្រាវជ្រាវកម្រិតជាតិ ឬកម្រិតអន្តរជាតិ 6
SEMD-SC ការចូលរួមទិវាវិទ្យាសាស្រ្តពាក់ព័ន្ធដោយមានធ្វើបទបង្ហាញ 3
SEMD-SW ការធ្វើសិក្ខាសិលាផ្ទាល់ខ្លួន 3
SEMD-T និក្ខេបបទ 18
សរុប (១​ + ២) 54

សាលាក្រោយបរិញ្ញាបត្រ

ដេប៉ាតឺម៉ង់សិក្សាថ្នាក់បណ្ឌិត

បណ្ឌិតជំនាញវិទ្យាសាស្ត្រអប់រំ ឯកទេសគ្រប់គ្រងអប់រំ

១.​ គោលបំណងនៃកម្មវិធីបណ្តុះបណ្តាលថ្នាក់បណ្ឌិតជំនាញវិទ្យាសាស្ត្រអប់រំ ឯកទេសគ្រប់គ្រងអប់រំ

     ផ្តោតលើការបណ្ដុះបណ្ដាលយ៉ាងទូលំទូលាយលើមុខជំនាញអប់រំនិងគ្រប់គ្រងក្នុងគ្រឹះស្ថានអប់រំនានា។ កម្មវិធីអប់រំនេះបានរួមបញ្ចូលគ្នាំទាំងទ្រឹស្ដីគោលគំនិតជាមួយនឹងកម្មវិធីអនុវត្តជាក់ស្ដែងតាមបច្ចុប្បន្នភាពនៃតម្រូវការរបស់ទីផ្សារការងារក្នុងវិស័យអប់រំ។ និស្សិតបញ្ចប់ការសិក្សាលើជំនាញនេះនឹងមានសមត្ថភាពនិងមានការយល់ដឹងខ្ពស់ និងស៊ីជម្រៅអំពីការគ្រប់គ្រង ភាពជាអ្នកដឹកនាំ ការរៀបចំកម្មវិធីសិក្សា និងបញ្ហាគរុកោសល្យ ក៏ដូចជាការទទួលខុសត្រូវក្នុងការរៀបចំផែនការសកម្មភាព និងដោះស្រាយបញ្ហានានាដែលកើតមាននៅក្នុងស្ថាប័នអប់រំរដ្ឋ និងឯកជន។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាលថ្នាក់បណ្ឌិតជំនាញវិទ្យាសាស្ត្រអប់រំ ឯកទេសគ្រប់គ្រងអប់រំ

     បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតវិទ្យាសាស្ត្រអប់រំ ជំនាញគ្រប់គ្រងអប់រំនេះ និស្សិតនឹងមានសមត្ថភាព ដូចខាងក្រោម៖

ក. ចំណេះដឹង (Knowledge)

– PLO1: យល់ដឹងស៊ីជម្រៅពីទ្រឹស្តីនានាពាក់ព័ន្ធនឹងវិស័យអប់រំ គោលនយោបាយអប់រំ ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ក្នុងការអប់រំថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងពិភពលោក ប្រកបដោយគុណភាព និងប្រសិទ្ធភាព

– PLO2: យល់ដឹងស៊ីជម្រៅពីដំណើរការអភិវឌ្ឍ និងវាយតម្លៃកម្មវិធីសិក្សា តាមទ្រឹស្តី Bloom Taxonomy

– PLO3: យល់ដឹងស៊ីជម្រៅពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន(ICT) ក្នុងការគ្រប់គ្រងគ្រឹះស្ថានអប់រំ

– PLO4: យល់ដឹងស៊ីជម្រៅពីការអប់រំបែប វិទ្យាសាស្តេ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM Education)

– PLO5: យល់ដឹងស៊ីជម្រៅពីការបង្កើតប្លង់មេរៀន ផែនការអភិវឌ្ឍកម្មវិធីសិក្សា វិធីសាស្រ្តបង្រៀនជំនាញសតវត្សទី២១។

. ជំនាញក្នុងការគិត (Cognitive Skills)

– PLO6: ស្វែងយល់ស៊ីជម្រៅពីបញ្ហាប្រឈមសេដ្ឋកិច្ច សង្គម និងការអប់រំដោយផ្អែកលើការស្រាវជ្រាវ  និងភស្តុតាងបែបវិទ្យាសាស្រ្ត

–  PLO7: បម្លែងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច សង្គម និងអប់រំ ទៅជាសំណួរស្រាវជ្រាវ និងប្រើប្រាស់​វិធីសាស្រ្តស្រាវជ្រាវវិទ្យាសាស្រ្តក្នុងការដោះស្រាយ

–  PLO8: ប្រមូល វិភាគទិន្នន័យលម្អិតតាមរយៈម៉ូដែលស្ថិតិកម្រិតខ្ពស់ដើម្បីផ្តល់ដំណោះស្រាយឆ្លើយតបនឹងបញ្ហាប្រឈមនានាលើវិស័យអប់រំ

– PLO9: ត្រិះរិះ ពិចារណាស៊ីជម្រៅ និងវាយតម្លៃប្រសិទ្ធភាពនៃការដឹកនាំ គ្រប់គ្រង និងគោលនយោបាយអប់រំនានាដោយផ្នែកលើមូលដ្ឋានវិទ្យាសាស្រ្ត។

. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skill and Responsibility)

– PLO10: ប្រាស្រ័យទាក់ទងធ្វើការជាក្រុមប្រកបដោយក្រមសីលធម៌ និងមានចំណេះដឹងអន្តរវប្បធម៌

– PLO11: រៀបចំផែនការគ្រប់គ្រងការអប់រំ និង​ដឹកនាំការងារស្រាវជ្រាវដោយឯករាជ្យ ប្រកបដោយប្រសិទ្ធិភាព

–  PLO12: បង្ហាញភាពជាអ្នកដឹកនាំក្នុងការស្វែងរកដោះស្រាយបញ្ហានានា សម្រាប់អភិវឌ្ឍវិស័យអប់រំ និងគុណតម្លៃសម្រាប់មនុស្សជាតិ

– PLO13: ផ្តួចផ្តើមគំនិតថ្មីក្នុងការសិក្សាស្រាវជ្រាវ បង្កើតដំណោះស្រាយថ្មីស្របនឹងបរិបទអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការអប់រំ

– PLO14: ដឹកនាំការស្រាវជ្រាវលើប្រធានបទស្រាវជ្រាវថ្មីៗដែលជាប្រយោជន៍ដល់មនុស្សជាតិ

– PLO15: សម្របសម្រួលគម្រោងអភិវឌ្ឍន៍ពហុភាគីក្នុងការអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែមានភាពរីកចម្រើន។

. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

– PLO16: ប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាក្នុងការសិក្សាស្រាវជ្រាវកំណត់បញ្ហា ស្វែងរកឯកសារ និងការចងក្រងឯកសារដើម្បីសរសេរអត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រ

– PLO17: ប្រើប្រាស់កម្មវិធីស្ថិតិកម្រិតខ្ពស់ក្នុងការរៀបចំទិន្នន័យ វិភាគទិន្នន័យ និងសង្ខេបទិន្នន័យស្រាវជ្រាវ ជាពិសេសតារាងទិន្នន័យធំៗ និងស្មុគស្មាញ

– PLO18: បកស្រាយបានក្បោះក្បាយ និងធ្វើបទបង្ហាញបានលម្អិតអំពីលទ្ធផលស្រាវជ្រាវ និងទម្រង់នៃម៉ូដែលគាំទ្រការសម្រេចចិត្ត

–  PLO19:​ សរសរអត្ថបទស្រាវជ្រាវបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្រ្តជាតិ និងអន្តរជាតិ។

៣. ឱកាសការងារ

– អ្នកប្រឹក្សាយោបល់កម្រិតខ្ពស់ផ្នែកអប់រំ ដែលនឹងធ្វើការជិតស្និទ្ធជាមួយអ្នកបង្កើតគោលនយោបាយអប់រំតាមបណ្តាស្ថាប័នជាតិ និងអន្តរជាតិ

– ប្រធានក្រុមអ្នកស្រាវជ្រាវ  សាស្រ្តាចារ្យ  គ្រូបណ្តុះបណ្តាលបង្គោល នៅក្នុងវិទ្យាស្ថានសិក្សា  និងស្រាវជ្រាវ ក៏ដូចជាអ្នកបង្កើតគោលនយោបាយអប់រំ ឬអ្នកគ្រប់គ្រង ធ្វើការនៅក្នុងគ្រឹះស្ថានអប់រំ រដ្ឋ ឯកជន អង្គការសង្គមស៊ីវិល ឬអង្គការក្រៅរដ្ឋាភិបាល។

– អ្នកសម្របសម្រួលគម្រោងអភិវឌ្ឍន៍ថ្នាក់ជាតិ ឬថ្នាក់អន្តរជាតិ និងគម្រោងស្រាវជ្រាវផ្សេងៗ ដើម្បីរៀបចំផែនការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអប់រំ។

– អ្នកប្រឹក្សាយោបល់ឯករាជ្យជាតិ ឬអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យអប់រំ

– សហគ្រិន ប្រធានក្រុមហ៊ុន ប្រធានទីភ្នាក់ងារប្រឹក្សាយោបល់ពីវិស័យអប់រំ

– អ្នកស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិត(Post-Doctoral Fellowship) ផ្នែកវិទ្យាសាស្ត្រសង្គម ដើម្បីពង្រឹងចំណេះដឹងស៊ីជម្រៅរបស់ពួកគេ និងបង្រួមវិសាលភាពចំណេះដឹងនៃការស្រាវជ្រាវរបស់ពួកគេ ដើម្បីឈោងចាប់ឱកាសក្លាយជាសាស្រ្តាចារ្យ សាស្រ្តាចារ្យរង និងសាស្រ្តាចារ្យជំនួយតាមបណ្តាស្ថាប័ន្ធស្រាវជ្រាវ ឬគ្រឹះស្ថានឧត្តមសិក្សាជាតិ និងអន្តរជាតិ។

៤. កម្មវិធីសិក្សាថ្នាក់បណ្ឌិតជំនាញវិទ្យាសាស្ត្រអប់រំ ឯកទេសគ្រប់គ្រងអប់រំ

Code Course Title Credits
១. ការសិក្សាមុខវិជ្ជា = 21 Credits
មុខវិជ្ជាតម្រង់ទិស និងការប្រឡងទូទៅ 3 Subjects = 9 Credits
GS.DEDM/CDP-S1-D11 Curriculum Development and Planning 3
GS.DEDM/ELM-S1-D11 Educational Leadership and Management 3
GS.DEDM/EPS-S1-D12 Educational Policy Studies 3
មុខវិជ្ជាបំពេញបន្ថែម 2 Subjects = 6 Credits
GS.DEDM/SE-S1-D12 STEM Education 3
GS.DEDM/IQA-S2-D12 Institution Quality Assurance 3
មុខវិជ្ជាកម្រិតបណ្ឌិត 2 Subjects = 6 Credits
GGS.DEDM/DSS-S3-D21 Decision Support Systems (DSS) 3
GS.DEDM/ER-S3-D11 Educational Research 3
២. ការសរសេរ និងការការពារនិក្ខេបបទ = 33 Credits
DES-PD ការពារគម្រោងស្រាវជ្រាវពិស្តារ 3
DES-P ការចុះផ្សាយអត្ថបទស្រាវជ្រាវកម្រិតជាតិ ឬកម្រិតអន្តរជាតិ 6
DES-SC ការចូលរួមទិវាវិទ្យាសាស្រ្តពាក់ព័ន្ធដោយមានធ្វើបទបង្ហាញ 3
DES-SW ការធ្វើសិក្ខាសិលាផ្ទាល់ខ្លួន 3
DES-T និក្ខេបបទ 18
សរុប (១​ + ២) 54
Facebook