១. មជ្ឈមណ្ឌលឯកសារមានសំណង់ស្រស់ស្អាត ឆើតឆាយ គួរឲ្យទាក់ទាញ ដើម្បីអោយនិស្សិត ក៏ដូចជាសាធារណៈទូទៅចូលមកសិក្សាស្រាវជ្រាវ អានសៀវភៅនៅក្នុងមជ្ឈមណ្ឌលឯកសារផងដែរ។

២. មជ្ឈមណ្ឌលឯកសារមានធនធានសិក្សាជាច្រើនដូចជា៖

  •  សៀវភៅដែលតម្កល់នៅក្នុងបណ្ណាល័យមានចំនួន៣៨២៥៥ក្បាល
  • មានសារណាបទរបស់និស្សិតគ្រប់ជំនាញ ២៣០ក្បាល
  • មានទស្សនវដ្តីចំនួន១០៣៧ក្បាល
  • ព្រឹតិ្តបត្រព័ត៌មានមានចំនួន១៣៨៣ក្បាល
  • និងកុំព្យូទ័រសម្រាប់និស្សិតស្រាវជ្រាវចំនួន២០គ្រឿងមានWifi និងអ៊ីនធឺណិត។
  • មានE-Library ដែលមាន E-book ចំនួន៣១១៩ក្បាល។

៣. បណ្ណាល័យមានបំរើនូវសេវាកម្មដល់និស្សិតនិងសាធារណៈទូទៅដូចជា៖

  • សេវាកម្មខ្ចីនិងសងសៀវភៅ
  • សេវាកម្មអ៊ីនធឺណេត
  • ទទួលស្វាគមន៍ការមកទស្សនកិច្ចផ្សេងៗនៅក្នុងមជ្ឈមណ្ឌលឯកសារ
  • និងសេវាកម្មផ្សេងៗទៀត។

៤. មជ្ឈមណ្ឌលឯកសារបើកដំណើរការរៀងរាល់ថ្ងៃច័ន្ទ -​ អាទិត្យ វេលាម៉ោង ៧:០០ ដល់៥:០០ ល្ងាច។

ទំនាក់ទំនង៖
លោក ព្រំ ហ៊ន ប្រធានមជ្ឈមណ្ឌលឯកសារ
ទូរស័ព្ទលេខ៖ +៨៥៥ ៩២ ៨០៨ ៧៦៦
សារអេឡិចត្រូនិក៖ [email protected] 

Facebook